ស្រ្តីម្នាក់ជួបគ្រោះថ្នាក់​ចរាចរណ៍​ ត្រូវបញ្ជូន​ទៅ​សង្គ្រោះ​នៅថៃ​ ស្រាប់តែ​ដើរចូល​បន្ទប់ទឹក​ ដួលបោកក្បាល​ស្លាប់

(ប៉ៃលិន)៖ សពស្ត្រីម្នាក់ត្រូវបានសមត្ថកិច្ចថៃ បញ្ជូនមកកម្ពុជាវិញ តាមច្រកអន្តរជាតិព្រំ ខេត្តប៉ៃលិននៅយប់ថ្ងៃទី៨ ខែ​កក្កដា ឆ្នាំ២០១៦ ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ កាលពីពេលកន្លងទៅ។

សពស្ត្រីរងគ្រោះឈ្មោះ ចែម មាលា (ហៅចែមួយ) អាយុ៥៨ឆ្នាំ ជាអាជីវករ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានជួបគ្រោះថ្នាក់ចរាចរណ៍នៅទឹកដីកម្ពុជា ត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តច័ន្ទបូរី នៃប្រទេសថៃ។

បើតាមសាច់ញាតិរបស់ស្ត្រីរងគ្រោះ បានឲ្យដឹងថា ក្រោយពីនាំស្ត្រីរងគ្រោះទៅព្យាបាលនៅខេត្តច័ន្ទបូរី បានមួយអាទិត្យមក ស្ត្រីរងគ្រោះមានភាពធូរស្រាល និងជាសះស្បើយ បម្រុងវិញមកត្រឡប់មកស្រុកកំណើតវិញ ស្រាប់តែស្ត្រីរងគ្រោះ បានដើរចូលក្នុងបន្ទុបទឹកមិន បានប្រយ័ត្នក៏រអិលជើងដួលបោកក្បាលត្រួវបង្គន់ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតតែម្តង។

បើតាមតម្រួតថៃ និងសមត្ថកិច្ចជំនាញពិនិត្យសាសសព បន្ថែមថា ស្ត្រីរងគ្រោះរអិលជើងដួល នៅក្នុងបន្ទប់ទឹកមន្ទីរពេទ្យបណ្តាលស្លាប់ គ្មានអ្វីពាក់ព័ន្ធនឹងអំពើឃាតកម្មឡើយ។

បច្ចប្បន្នសពស្ត្រីរងគ្រោះ ត្រួវបានសមត្ថកិច្ចថៃ ប្រគល់ឲ្យក្រុមគ្រួសារដើម្បីធ្វើបុណ្យាតាមប្រពៃណី៕

ប្រភព ៖

ការចាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកថា  ខេត្តស្រះកែវ ប្រទេសថៃ ក៏មានរថយន្តស៊ីឈ្នួលដឹកពលករខ្មែរ មួយគ្រឿងបើកបុកបង្គោលភ្លើង ក្រឡាប់ធ្លាក់ទឹក បណ្តាលឲ្យមនុស្ស៦នាក់បានស្លាប់ និង២៤នាក់ផ្សេងទៀត ដែលតាមប្រភពពីប្រទេសថៃបានឲ្យដឹងថា រថយន្តដឹកពលករខ្មែរ បានបើកបុកបង្គោលភ្លើង រួចផ្លោងទៅធ្លាក់ចូលទឹកស្រះ បណ្តាលឲ្យពលករខ្មែរស្លាប់៦នាក់ (ស្រី៣នាក់) នៅនឹងកន្លែង ខណៈពលករខ្មែរ២៤នាក់ផ្សេងទៀត របួសធ្ងន់ស្រាល។

ប្រភពព័ត៌មានបន្តថា អ្នករងរបួសចំនួន១២នាក់ ត្រូវបានគេដឹកចូលទៅមន្ទីរពេទ្យ ក្នុងស្រុកកើតហេតុ និង១២នាក់ផ្សេងទៀត ត្រូវបានដឹកចូលទៅមន្ទីរពេទ្យ ក្នុងស្រុកអារញ្ញ។

សមត្ថកិច្ចកម្ពុជាបានបង្កើបថា ពលករខ្មែរស្លាប់ទាំង៦នាក់ ត្រូវបានសមត្ថកិច្ចថៃ បានបញ្ជូនមកដល់កម្ពុជាហើយ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ហើយសពពលករខ្មែរននោះ មានស្រុកកំណើត នៅខេត្តកំពង់ឆ្នាំង៤នាក់ ខេត្តបាត់ដំបងម្នាក់ និងខេត្តសៀមរាបម្នាក់។ មកដល់ពេលនេះ ក្រុមគ្រួសារបានមកទទួលយកសពបណ្តើរៗហើយ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ស្រ្តីម្នាក់ជួបគ្រោះថ្នាក់​ចរាចរណ៍​ ត្រូវបញ្ជូន​ទៅ​សង្គ្រោះ​នៅថៃ​ ស្រាប់តែ​ដើរចូល​បន្ទប់ទឹក​ ដួលបោកក្បាល​ស្លាប់

ស្រ្តីម្នាក់ជួបគ្រោះថ្នាក់​ចរាចរណ៍​ ត្រូវបញ្ជូន​ទៅ​សង្គ្រោះ​នៅថៃ​ ស្រាប់តែ​ដើរចូល​បន្ទប់ទឹក​ ដួលបោកក្បាល​ស្លាប់