ស្វាគមន៍ ឆៃ លីដាឡែន បន្ទាប់ពី​បាត់មុ​ខ​​ជាង​កន្លះ​ឆ្នាំ​

រាជធានីភ្នំពេញ ៖ តារា​ចម្រៀង​ក្រមិចក្រមើម​អ្នក​នាង​ឆៃ​ លីដា​ឡែ​ន ​បាន​​វិល​មក​ដល់​​ប្រទេស​កម្ពុជា​វិញ​ហើយ​ ក្រោយ​ជាប់​កុងត្រា​ សម្តែង​​នៅ​សហរដ្ឋ​អា​មេ​រិ​​ក​​ជាង​កន្លះ​ឆ្នាំ​ គ្រា​​ដែល​អ្នក​នាង​មាន​ ការ​​នឹក​រលឹក​​ស្រុក​ខ្មែរ​ជា​ខ្លាំង​នោះ​ ។​ យ៉ាងណា​ក៏ដោយ​ តារា​ចម្រៀង​​ចូល​ចិត្ត​ តែង​កាយ​យេ​រ​ៗ​រូប​នេះ ​នឹង​ត្រៀម​សម្ពោធ​ផ្ទះ​ថ្មី ​ដែល​បាន​ទិញ​ទុកជា​មួយ​ស្វាមី​​នៅ​ពេល​ខាង​មុខ​នេះ​ ដើម្បី​រស់នៅ​សាង​​ស្នេហ៍​ជាមួយ​បណ្តូលចិត្ត​របស់​​នាង ​។

អ្នក​នាង​ឆៃ ​លី​ដា​ឡែ​ន ​បាន​មក​ដល់​មាតុភូមិ​កម្ពុជា​វិញ ​កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ​កក្កដា ២០១៦ ​ដោយ​មាន​ឪពុក​ម្តាយ​ បងប្អូន​ មិត្ត​ជា​សិល្បករ​​ជិតដិត​ មក​​ទទួល​​នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ។ ​ដោយ​គ្រាន់​តែ​មក​ដល់​ភ្លាម​ ម្នាក់​ៗ​ត្រេកអរ​ ខ្លះ​រលីង​រលោង​​ទឹកភ្នែក​ បង្ហាញ​ក្តី​នឹករលឹក​គ្នា ​​បន្ទាប់ពី​​នៅ​ឆ្ងាយ​បែក​បងប្អូន​រាប់​ថ្ងៃ​នោះ​ ។​

យ៉ាងណា​ ឆៃ ​លី​ដា​ឡែ​ន ​បាន​តែង​កាយ​យ៉ាង​ស្រស់​ប្រណីត ​​មុខញញឹមរីករាយ ​ជាមួយ​និង​ស្ទីល​ប្តូរ​ពណ៌​សក់​ពណ៌​ស្វាយ ​កាន់តែ​ធ្វើ​ឱ្យ​​សម្រស់​​​​នាង​​កាន់តែ​ស្អាត ​ប្លែក​មួយ​កម្រិត​ទៀត​ ។ ចំណែក​ស្វាមី​​​របស់​នាង ​កាន់តែ​រំភើប​រីករាយ​មិន​តិច​ដែរ​ ពេល​បាន​ប្រ​ព​ន្ធ​សំណព្វចិត្ត​​ វិល​មក​ក្បែរ​កាយ​វិញ​ បន្ទាប់​ពីរ​ងា​រឯកា​តែ​ម្នាក់ឯង​អស់​ជា​ច្រើន​ខែ​​មក ​។

ថ្លែងប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ អ្នក​នាង​ឆៃ ​លី​ដា​ឡែ​ន​បាន​ឱ្យ​ដឹង​ថា ​ការ​ធ្វើ​ដំណើរ​ទៅ​សម្តែង​នៅ​សហរដ្ឋ​អា​មេ​រិ​ក​នេះ គឺ​​ជា​លើក​ទី​២​ ដែល​ដំណើរ​ទៅ​លើក​ចុង​ក្រោយ​នេះ​ ជា​ជំ​ហាន​ដំបូង​នាង​ មាន​ភារទៅ​តែ​៣​ខែ​ប៉ុណ្ណោះ​ តែ​ដោយ​មានការ​គាំទ្រ​ពី​ពុក​ម៉ែ​បងប្អូន​នៅ​លើ​ទឹកដី​អា​មេ​រិ​ក​ ចូល​ចិត្ត​ពេញ​ចិត្តការ​សម្តែង​របស់​នាង​ ក៏​​ដូច​ជា​ក្រុម​របស់​នាង ​បាន​បន្ត​ការ​សម្តែង​ដល់​ទៅ​៣​ខែ​ទៀត ​ពោល​ឡើង​ដល់​៦​ខែ ​។

​នាង​និយាយ​ទៀត​ថា​ ក្រុម​របស់​នាង​មាន​គ្នា​៣​នាក់ ​ដូច​ជា​រូប​នាង​កញ្ញា​លី​លី, ​លោក​មាស ​សាលី ​ដោយ​​ពួក​គេ​មក​មុន​នាង​​ ។ ចំណែក​​នាង បាន​​បន្ត​នៅ​ទីនោះ​ ព្រោះ​ជាប់​សម្តែង​ ។ ​ការ​ចាកចេញ​ទៅ​អា​មេ​រិ​ក​នេះ ​គឺ​ពិតជា​កក់ក្តៅ​ ព្រោះ​បាន​ម្ចាស់​ស្ពន់​សឺ ​គាត់​ស្រឡាញ់​ដូច​ជា​កូនចៅ​ ទៅ​ណា​មក​ណា​គិត​ពី​យើង​ ហើយ​បាន​នាំ​ដើរ​កម្សាន្ត​តំបន់​ផ្សេង​ៗ ​ល្បី​ៗ​នៅ​អា​មេ​រិ​ក ​ដែល​យើង​មិន​​បាន​ស្គាល់ ។ ​

​ពិតជា​​អរគុណ​អ្នក​នៅ​ទីនោះ​ទាំងអស់​គ្នា​ណាស់ ។ ​ការ​មក​ដល់​ប្រទេស​កំណើត​វិញ ​ក្រោយ​បែក​៦​ខែ​នេះ ​នាង​សុំ​ពេល​សម្រាក​មួយ​រយៈ​ខ្លី ​ដើម្បី​បាន​ស្រួលខ្លួន​ខ្លះ​ និង​សម្រក​ទម្ងន់​ឱ្យ​​ស្រក​ជាង​នេះ​ ដើម្បី​ត្រៀមខ្លួន​ឡើង​សម្តែង​ នៅ​តាម​ស្ថានីយ​ទូរទស្សន៍​នានា​ដោយ​មិន​ចោល​ឡើយ ​ព្រោះ​នាង​ក៏​​នឹក​ទស្សនិកជន​ខ្មែរ​យើង​ នៅ​ក្នុងស្រុក​ខ្លាំង​ណាស់​ដែរ​ ។

​ម្យ៉ាងទៀត​ នាង​កំពុង​តែ​គិតគូ​រ​ទិញ​សម្ភារៈ​មួយ​​ចំនួន​យក​ទៅ​ដាក់​ក្នុងផ្ទះ​ថ្មី​​តុបតែង​ឱ្យស្អាត​ ឱ្យ​ល្អ​ ឱ្យ​មាន​ហុងស៊ុយ​ ដើម្បី​រស់នៅ​ជាមួយ​ប្តី​ ដោយ​នាង​ត្រៀម​សម្ពោធ​ផ្ទះ​ថ្មី​នៅ​ម្តុំ​ច្បារ​អំពៅ​ នា​ពេល​ខាង​មុខ​ ដោយ​កំពុង​តែ​ព​ន្លឿ​ន​ឱ្យ​​បាន​លឿន​ ដើម្បី​បាន​​ចូល​ទៅ​ស្នាក់​នៅ​ ។ ​នៅ​ពេល​សួរនាំ​រឿង​យក​កូន​ពេល​ណា​នោះ ​ក្រោយ​រៀប​ការ​ជាង​១​ឆ្នាំ ​តារាចម្រៀង​រូប​នេះ​បន្ត​ថា ​នៅ​តែ​ជា​គម្រោង ​ដោយ​នាង​មិន​ប្រកែក​ថា ​មិន​យក​កូន​នោះ​ទេ ​ប៉ុន្តែ​ស្រេច​លើ​ពេលវេលា​កំណត់​ទៅ​ចុះ​ ។

បន្ទាប់​ពី​មក​ដល់​ស្រុក​ខ្មែរ​វិញ ​ដា​ឡែ​ន​ត្រៀម​រៀបចំ​ជូន​បងប្អូន ​និង​ឪពុក​ម្តាយ​ចេញ​ទៅ​ធ្វើបុណ្យ​ហែ​​ទានវស្សា​ នៅ​ស្រុក​កំណើត​របស់​នាងនៅ​​ខេត្តបាត់ដំបង ​។​ ក្រៅពី​នេះ​ ក៏​​មាន​ដំណឹង​ថា​ នាង​មាន​ផែនការ​សម្តែង​ នៅ​ប្រទេស​អូស្ត្រាលី​ទៀត ។ ​ដោយ​គម្រោង​នេះ​ កំពុង​តែ​រត់ការ​ដែល​ជា​សញ្ញា​បញ្ជាក់​ថា ​រូប​នាង​ពិតជា​មាន​ហាងឆេង​នៅ​ក្រៅ​ស្រុក​​ដូច​ពី​មុន ​បើ​ទោះជា​នាង​មាន​ស្វាមី​ក៏​ដោយ​តែ​​សិល្បៈ​របស់​នាង​នៅ​តែ​ដូច​ពី​មុន ​។

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត