​សូម​បញ្ឈប់​ការប្រើ​ប្រេងកូឡា និង​ប្រេងខ្យល់ លើ​កុមារ​តូចៗ​

​សូម​បញ្ឈប់​ការប្រើ​ប្រេងកូឡា និង​ប្រេងខ្យល់ លើ​កុមារ​តូចៗ​


​សូម​បញ្ឈប់​ការប្រើ​ប្រេងកូឡា និង​ប្រេងខ្យល់ លើ​កុមារ​តូចៗ​

​តាមរយៈ​ការសិក្សា​មួយ ដែល​ចេញផ្សាយ​ដោយ​វិទ្យាស្ថាន Oxford នៅក្នុង​ប្រទេស​កម្ពុជា​យើង បានបង្ហាញ​ថា ឪពុក​ម្តាយ​កុមារ​កម្ពុជា កំពុង​យល់​ខុស ក្នុង​ការប្រើប្រាស់ ប្រេងកូឡា ចំពោះ​ទារក​ទើប​កើត និង​កុមារ​តូច​។​

​ប្រេងកូឡា និង​ប្រេងខ្យល់ មាន​ផ្ទុក​សារធាតុ camphor, menthol និង eucalyptus ដែល​ជា​សារធាតុពុល ហើយ​ងាយ​នឹង​ធ្វើឲ្យ​កុមារ​តូចៗ មាន​គ្រោះថ្នាក់​ដោយ​មិនដឹង​ខ្លួន​បាន​។​

អំឡុង​ពេល​សិក្សា​ស្រាវជ្រាវ ទៅលើ​ទារក​តូចៗ នៅក្នុង​ប្រទេស​កម្ពុជា​បាន​រកឃើញ ឪពុក​ម្តាយ​ខ្មែរ​ភាគច្រើន បាន​លាប​ប្រេងកូឡា និង​ប្រេងខ្យល់ ដោយ​ផ្ទាល់​ទៅលើ​ស្បែក​ទារក​។ ហើយ​គេ​អាច​រក​ទិញ​បាន​ដោយ​ងាយ នៅ​តាម​ហាង​លក់ទំនិញ​នានា​។

ការសិក្សា​ប្រហែលជា​នឹង​ត្រូវ​ធ្វើ​បន្ត​ទៀត ដើម្បី​បញ្ជាក់ និង​ពន្យល់​កាន់តែច្បាស់ អំពី​ផលប៉ះពាល់​របស់​វា មកកាន់​កុមារ​កម្ពុជា​។

យ៉ាងណាមិញ សូម​ផ្អាក​ការប្រើប្រាស់​ប្រេងកូឡា ហើយ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​៕

អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។