តើ​អ្នក​ម្តាយ​ពេល​មាន​ផ្ទៃពោះ​អាច​ប្រើ​ទឹកអប់​បាន​ឬទេ​?

តើ​អ្នក​ម្តាយ​ពេល​មាន​ផ្ទៃពោះ​អាច​ប្រើ​ទឹកអប់​បាន​ឬទេ​?


តើ​អ្នក​ម្តាយ​ពេល​មាន​ផ្ទៃពោះ​អាច​ប្រើ​ទឹកអប់​បាន​ឬទេ​?

​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ អ្នក​ធ្វើ​អ្វី​ក៏​ត្រូវតែ​ប្រយ័ត្ន​ដែរ ព្រោះ​សកម្មភាព​របស់​អ្នក​ទាំងអស់​បើ​មិន​ប្រយ័ត្ន​សុទ្ធ​តែ​អាច​ធ្វើឲ្យ​កូន​ក្នុងផ្ទៃ​មាន​គ្រោះថ្នាក់​។ ដូចនេះ​តើ​អ្នក​អាច​ប្រើ​ទឹកអប់​បាន​ទេ​ពេល​ដែល​មាន​ផ្ទៃពោះ​?

​នៅពេល​ដែល​អ្នក​កំពុង​ពរ​ពោះ ប្រសិន​ជា​អ្នក​ប្រើ​ទឹកអប់​ដែល​មាន​ក្លិន​ខ្លាំងពេក វា​នឹង​អាច​ធ្វើឲ្យ​ស្បែក​អ្នក​ប្រតិកម្ម ដោយ​អាច​ធ្វើឲ្យ​អ្នក​រមាស់​បាន ថែម​ទាំង​អាច​ធ្វើឲ្យ​អ្នកមានអា​ការៈវិលមុខ ក្អក ឬ​ឈឺ​ក្បាល​ជាដើម​។ ម្យ៉ាងទៀត​វា​នឹង​អាច​ធ្វើឲ្យប៉ះពាល់​ដល់​កូន​ក្នុងផ្ទៃ​ដែល​អាច​ធ្វើឲ្យ​គេ​ប្រឈមមុខ​នឹង​ជំងឺ​ដែល​ទាក់ទង​នឹង​ត្រចៀក​ទៀតផង​។ ដូចនេះ​បើ​យក​ល្អ​ចូល​អ្នក​កុំ​ប្រើ​ឲ្យសោះ តែ​បើ​អ្នក​ចង់​ប្រើ អ្នក​អាច​ទិញ​ទឹកអប់​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​មក​ប្រើ ទើប​វា​មិន​អាច​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ និង​អ្នក​បាន​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។