រួមភេទ​ច្រើនពេក ប៉ះពាល់​ដល់​សុខភាព​ដែរ​ទេ​?

រួមភេទ​ច្រើនពេក ប៉ះពាល់​ដល់​សុខភាព​ដែរ​ទេ​?


រួមភេទ​ច្រើនពេក ប៉ះពាល់​ដល់​សុខភាព​ដែរ​ទេ​?

ការ​រួមភេទ គឺជា​មធ្យោបាយ​ដ៏​អស្ចារ្យ​មួយ ក្នុង​ការកាត់បន្ថយ​ស្ត្រេ​ស និង​ការ​ថប់​បារម្ភ​។ ប៉ុន្តែ ករណី​ប្រព្រឹតិ្ត​រឿង​នេះ​ច្រើន​ពេក អាច​បណ្តាលឲ្យ​មាន​ការបង្ករោគ​នៅ​ផ្លូវទឹ​កម៉ូត និង​ហើម ឬ​ឈឺចាប់​ប្រដាប់​ភេទ​របស់​ស្ត្រី និង​មាន​បញ្ហា​ផ្សេងៗ​ទៀត​លើ​បុរស​ដែរ​។ ការ​រួមភេទ​ច្រើនពេក អាច​បណ្តាល​ឲ្យ​វិលមុខ អស់កម្លាំង ឈឺ​សាច់ដុំ ខ្សោះ​ជាតិ​ទឹក របួស​ដល់​សរសៃប្រសាទ និង​អាច​គាំងបេះដូង លើ​មនុស្ស​ប្រុស​បាន​ទៀត​ផង​។

​ការ​រួមភេទ​ដែល​ត្រឹមត្រូវ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ នៃ​ជីវិត​ប្រកប​ដោយ​សុខភាព​ល្អ​។ ខណៈពេល​ដែល​វិទ្យាសាស្ត្រ​ណែនាំ​ថា ការរួម​ភេទ​អាច​ពង្រឹង​ដល់​សុខភាព​ផ្លូវចិត្ត និង​កាត់បន្ថយ​ការ​ថប់​បារម្ភ តាមរយៈ​ការកាត់បន្ថយ ការបញ្ជូន​សញ្ញា​ស្ត្រេ​ស​ទៅ​ខួរក្បាល​។ យ៉ាងណាមិញ ការ​រួមភេទ​ច្រើនពេក ពិតជា​អាច​មាន​ផល​រំខាន​ច្រើន ដល់​សុខភាព​មនុស្ស​យើង​ដែរ​។

សម្រាប់​ស្ត្រី​
ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូត​
​នៅ​ពេល​ស្ត្រី​រួមភេទ បាក់តេរី​ដែល​ចេញពី​ទ្វារមាស អាច​ចូល​ទៅក្នុង​បង្ហួរ​នោម ហើយ​ធ្វើ​ដំណើរ​ទៅក្នុង​ប្លោកនោម​បាន​។ ដូច្នេះ រឿង​នេះ​អាច​នឹង​កើតមាន​ច្រើន នៅ​ពេល​អ្នក​រួម​ភេទ​ច្រើនដង ក្នុង​រយៈពេល​ខ្លី​មួយ ហើយក៏​អាច​ងាយ​មាន​ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូត​កាន់តែខ្លាំង​ដែរ​។

ហើម និង​ឈឺចាប់​
ការ​ដែល​មាន​អារម្មណ៍​ឈឺចាប់ និង​ហើម អាចជា​រឿង​មិន​ធម្មតា​មួយ សម្រាប់​មនុស្ស​ស្រី​។ ពេលខ្លះ អ្នក​អាច​មាន​បញ្ហា ក្នុង​ការបញ្ចេញ​ទឹករំអិល​ក្នុងពេល​រួមភេទ​។ បើសិនជា​អញ្ជឹង​មែន រាល់ពេល​រួមភេទ​ម្តងៗ អ្នក​អាច​ប្រឈម​ខ្លាំង នឹង​ការ​ដាច់ដោច ឬ​កកិត​ខ្លាំង​ក្នុង​ទ្វារមាស ព្រមទាំង​រួមភេទ​កាន់តែ​ពិបាក ជាពិសេស ពេល​ស៊ក​បញ្ចូល​លិង្គ​តែម្តង​។

សម្រាប់​បុរស​
បុរស​ដែល​មាន​ទម្លាប់​រួមភេទ​ទាំង​បង្ខំ​នោះ គឺ​ងាយ​នឹងរង​ការខូចខាត លើ​លិង្គ​របស់គេ​ណាស់​។ ជាលិកា​លិង្គ​អាច​រង​ការខូចខាត ដោយសារ​តែ​ប្រើប្រាស់​វា​ច្រើនពេក ក្នុងពេល​រួមភេទ​។ ករណីខ្លះ វា​អាច​នឹង​ខូចខាត ដោយ​មិន​ងាយ​ឡើង​រឹង​បាន​តែ​ម្តង​។

​តាម​ការស្រាវជ្រាវ ចំនួន​ពេលវេលា​ដែល​ល្អ​បំផុត សម្រាប់​ការ​រួមភេទ ប្រកប​ដោយ​សុខភាព​នោះ គឺ​គួរតែ​រួមភេទ​ចំនួន ៣ ទៅ ៤ ដង​បាន​ហើយ​ក្នុង​មួយ​សប្តាហ៍​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។