​រួមភេទ​ថ្ងៃ​ដំបូង ស្ត្រី​ត្រូវ​រៀបចំ​អ្វីខ្លះ​?

​រួមភេទ​ថ្ងៃ​ដំបូង ស្ត្រី​ត្រូវ​រៀបចំ​អ្វីខ្លះ​?


​រួមភេទ​ថ្ងៃ​ដំបូង ស្ត្រី​ត្រូវ​រៀបចំ​អ្វីខ្លះ​?

​ការ​រួមភេទ ដោយ​សុវត្ថិភាព​
​នេះ​មានន័យ​ថា អ្នក​ត្រូវ​ចេះ​ការពារ​ខ្លួន តាមរយៈ​ការប្រើប្រាស់​ស្រោមអនាម័យ ជាពិសេស ប្រសិនបើ​អ្នក មិនទាន់​មាន​គម្រោង ចង់​បាន​កូន​នោះ​ទេ​។​

​កុំ​រំពឹង​ខ្ពស់​ខ្លាំងពេក​
គ្រា​ដំបូង អ្វីៗ​ប្រហែលជា​មិន​អាច សម​តាម​បំណងប្រាថ្នា​អ្នកនោះ​ទេ ដូច្នេះ ចូរ​កុំ​សង្ឃឹម ខ្ពស់​ពេក ហើយ​ក៏​កុំ​អន់ចិត្ត​ដែរ​។ លើក​ក្រោយៗ អ្នក​ប្រហែលជា​មានក្តី​សុខ ច្រើន​ជាង​នេះ​ជា​មិនខានឡើយ​។​

ដកដង្ហើម​
ថ្ងៃ​ដំបូង ប្រហែល​ជា​ធ្វើឲ្យ​អ្នក​ភ័យ ញាប់​ញ័រ និង​មាន​ភាព​តានតឹង ប៉ុន្តែ ចូរ​ធ្វើខ្លួន​ឲ្យ​សប្បាយ ហើយ​រង់ចាំ​ស្វាមី​របស់​អ្នក​ទៅ​។ តាម​លក្ខណៈ​ធម្មជាតិ អ្នកណា ក៏​ដឹង​ថា ត្រូវ​ធ្វើ​ម៉េច​ដែរ នៅពេល​ហ្នឹង​នោះ​។​

កុំ​ភ្លេច​បបោសអង្អែល​
ស្ត្រី​មួយ​ចំនួន ប្រហែល​ជា​គិតថា ការធ្វើ​បែប​នេះ នឹង​ធ្វើឲ្យ​ដៃគូ ស្មានថា​យើង​ធ្លាប់​ឆ្លងកាត់​រឿងនេះ ប៉ុន្តែ វា​មិន​ដូច្នេះ​នោះទេ​។ ការ​រួមភេទ មិនមែន​សំដៅ​តែ​ទៅលើ ការដាក់​បញ្ចូល​ក្នុង​ប្រដាប់​ភេទ​នោះទេ ប៉ុន្តែ វា​ជា​ការ​ថើប ការ​ស្ទាប និង​ការនិយាយ​ពាក្យ​អាសអាភាស​។​

រៀង​ចំ​ខ្លួន​
អ្នក​ត្រូវ​ងូតទឹក និង​ត្រៀម​ខ្លួន​រួចជាស្រេច សម្រាប់​ថ្ងៃ​ដំបូង​របស់​អ្នក​។​

កុំ​រំពឹងថា ឈាន​ដល់​ចំណុចកំពូល​
ថ្ងៃ​ដំបូង ប្រហែលជា​ពិបាក​បន្តិច​ហើយ សម្រាប់​មនុស្ស​ស្រី ក្នុង​ការឈាន​ដល់​ចំណុច​កំពូល ពីព្រោះ អ្នក​ប្រហែលជា​មាន​ការឈឺចាប់ ឬ​មិន​មាន​ផា​សុកភាព​ប៉ុន្មាន​នោះទេ​។​

កុំ​ធ្វើ​ពុត​
ប្រសិនបើ​អ្នក​ឈឺ ឬ​មិន​ស្រួល សូម​កុំ​ធ្វើ​ពុត ហើយ​ទ្រាំ​ខាំមាត់​អី ប្រាប់​ដៃគូ​របស់​អ្នក​ទៅ​៕

អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។