នារី​ចិន​ម្នាក់​ស្ម័គ្រ​ចិត្ត​​អៀវ​មិត្ត​ប្រុស​​ដើរ​កាត់​ទឹក ​​កុំ​ឲ្យ​​តែ​ស្បែក​ជើង​​​សង្សារ​​​ចូល​ទឹក​ខូច​

ការចុះផ្សាយរបស់សារព័ត៌មានមួយរបស់ចិន People Daily បានធ្វើឲ្យសាធារណជនមានការចាប់អារម្មណ៍លើគូសង្សារមួយគូ ដែលគេឃើញភាគីខាងស្រីសុខចិត្តអៀវបុរសជាសង្សារដើរលុយទឹក ឆ្លងកាត់ផ្លូវ។

នារី​ចិន​ម្នាក់​ស្ម័គ្រ​ចិត្ត​​អៀវ​មិត្ត​ប្រុស​​ដើរ​កាត់​ទឹក ​​កុំ​ឲ្យ​​តែ​ស្បែក​ជើង​​​សង្សារ​​​ចូល​ទឹក​ខូច​

ទិដ្ឋភាពខាងលើត្រូវគេថតបាននៅទីក្រុងវ៉ូហាន ក្នុងខេត្ត ហូប៊ៃ ដែលជាខេត្តមួយកំពុងជួបប្រទះបញ្ហាគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ។ នៅពេលសារព័ត៌មានក្នុងស្រុកចិន បានស្កាត់ជួបសួរនាំនារីអៀវសង្សារថាហេតុអ្វីបានជាធ្វើបែបនោះ? នាងបានតបថា៖ “ខ្ញុំពេលនោះពាក់ស្បែកជើងសង្រែក ហើយមិត្តប្រុសខ្ញុំពាក់ស្បែកជើងស្បែក បើត្រូវទឹកអាចខូចបាន ដូច្នេះខ្ញុំសម្រេចចិត្តអៀវគាត់តែម្ដងទៅ “។

រូបភាពរបស់គូសង្សារខាងលើត្រូវបានចែកចាយតៗគ្នាជាច្រើនលើបណ្ដាញអ៊ីនធឺណិតចិន។ មានអ្នកបង្ហាញមតិរិះគន់ច្រើនលើគូស្នេហ៍ទាំងពីរ ជាពិសេសភាគីខាងបុរស។

នារី​ចិន​ម្នាក់​ស្ម័គ្រ​ចិត្ត​​អៀវ​មិត្ត​ប្រុស​​ដើរ​កាត់​ទឹក ​​កុំ​ឲ្យ​​តែ​ស្បែក​ជើង​​​សង្សារ​​​ចូល​ទឹក​ខូច​

អ្នកបញ្ចេញមតិម្នាក់ឈ្មោះ Randy Leyva បានសរសេរលើអ៊ីនធឺណិតថា៖ “គាត់(បុរសជាសង្សារ) អាចដោះស្បែកជើងហ្នឹងកាន់បាន ហើយនាំមិត្តស្រីគាត់ដើរទៅ”។

អ្នកបញ្ចេញមតិម្នាក់ទៀតបានលើកឡើងថា៖ “គាត់នោះមើលទៅមិនមែនជាប្រុសទេ បើមែនក៏គួរឲ្យខ្មាសគេដែរ។ ឯនារីជាសង្សារដាក់ខ្លួនពេកហើយ”។

ប្រទេសចិនថ្មីៗនេះកំពុងជួបគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរបំផុតមួយ គឺលិចលង់ចំនួន ២៦ខេត្តនៅទូទាំងប្រទេស ដោយសារធ្លាក់ភ្លៀងខ្លាំងនៅប៉ុន្មានថ្ងៃជាប់ៗគ្នា៕
នារី​ចិន​ម្នាក់​ស្ម័គ្រ​ចិត្ត​​អៀវ​មិត្ត​ប្រុស​​ដើរ​កាត់​ទឹក ​​កុំ​ឲ្យ​​តែ​ស្បែក​ជើង​​​សង្សារ​​​ចូល​ទឹក​ខូច​

ប្រែសម្រួល៖ sabay (មាន រតនា)
ប្រភព៖ dailymail

  • នារី​ចិន​ម្នាក់​ស្ម័គ្រ​ចិត្ត​​អៀវ​មិត្ត​ប្រុស​​ដើរ​កាត់​ទឹក ​​កុំ​ឲ្យ​​តែ​ស្បែក​ជើង​​​សង្សារ​​​ចូល​ទឹក​ខូច​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/07/09  Category:ជីវិតនិងសង្គម
Tags: