បាល់ Messi ប៉េណាល់ទី​បាញ់​ចាប​​នៅ​ Copa America ​ដាក់​លក់​​តម្លៃ​ជិត ​៣​ ម៉ឺន​ដុល្លារ

អ្នកគាំទ្រឈីលីម្នាក់ដែលបានចាប់បាល់របស់កីឡាករឆ្នើមអាហ្សង់ទីន Lionel Messi ស៊ុតប៉េណាល់ទីខុសទីវគ្គផ្ដាច់ព្រ័ត្រ Copa America ជាមួយឈីលី បានដាក់លក់បាល់នោះហើយក្នុងតម្លៃជិត៣ម៉ឺនដុល្លារ។
បាល់ Messi ប៉េណាល់ទី​បាញ់​ចាប​​នៅ​ Copa America ​ដាក់​លក់​​តម្លៃ​ជិត ​៣​ ម៉ឺន​ដុល្លារ
អ្នកគាំទ្រនោះឈ្មោះថា Pedro Vasquez បានយកបាល់នោះទៅផ្ទះរបស់គាត់ បន្ទាប់ពីវគ្គផ្ដាច់ព្រ័ត្រខែមុនធ្វើនៅសហរដ្ឋអាមេរិក ស្របពេលប្រទេសរបស់ខ្លួនឈីលីជាអ្នកលើកពាន Copa America ដោយបាល់ប៉េណាល់ទី។ ទោះជាយ៉ាងណា Vasquez មិនហ៊ានទុកបាល់នោះនៅផ្ទះរបស់គាត់ទេ ព្រោះខ្លាចមានអ្នកមកលួច។

Vasquez បានប្រាប់កាសែត Marca ថា៖”វាការពិត ប្រសិនជាបាល់នោះក្លាយជារបស់មានតម្លៃ វាអាចកើតមានភាពភ័យខ្លាចក្នុងផ្ទះរបស់ខ្ញុំ។ ខ្ញុំគួរតែលក់វា វាអាស្រ័យលើកាលៈទេសៈ។ វាជារឿងល្អដែលមានបាល់នេះ ប៉ុន្តែប្រសិនវាមានតម្លៃខ្ពស់ ខ្ញុំនឹងលក់វា”។ បើតាម mirror បញ្ជាក់ថា Vasquez ដាក់លកបាលនេះក្នុងតម្លៃជិត ៣ ម៉ឺនដុល្លារ៕
បាល់ Messi ប៉េណាល់ទី​បាញ់​ចាប​​នៅ​ Copa America ​ដាក់​លក់​​តម្លៃ​ជិត ​៣​ ម៉ឺន​ដុល្លារ

ប្រែសម្រួល៖ sabay (ហេង សុធារិទ្ធិ)
ប្រភព៖ Mirror

  • បាល់ Messi ប៉េណាល់ទី​បាញ់​ចាប​​នៅ​ Copa America ​ដាក់​លក់​​តម្លៃ​ជិត ​៣​ ម៉ឺន​ដុល្លារ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/09  Category:ជីវិតនិងសង្គម
Tags: