ចំណត​រថយន្ត​ស្វ័យ​ប្រវត្តិ​ដំបូង​គេ​បង្អស់​នៅកម្ពុជា​មាន​នៅ​សូហូ 88 Suites

ចំណតរថយន្តស្វ័យប្រវត្តិដ៏ទំនើបមិនធ្លាប់មានពីមុនមកនៅកម្ពុជា នឹងលេចរូបរាងឡើងនៅក្នុងគម្រោងសូហូលំដាប់អន្តរជាតិ 88 Suites ។ ចំណតរថយន្តដែលពុំធ្លាប់មាននេះកំពុងទាក់ទាញការចាប់អារម្មណ៍ខ្លាំងក្នុងទីផ្សារខុនដូដ៏ចង្អៀតនៅកម្ពុជាបច្ចុប្បន្ន ។

ចំណត​រថយន្ត​ស្វ័យ​ប្រវត្តិ​ដំបូង​គេ​បង្អស់​នៅកម្ពុជា​មាន​នៅ​សូហូ 88 Suites
លោកស្រី ស៊ ធីតា ប្រធានក្រុមហ៊ុនអចលនទ្រព្យ Royal 5G ផ្តាច់មុខគម្រោងទីផ្សារសូហូ 88Suites បានឲ្យ ដឹងថា វត្តមានចំណតរថយន្តស្វ័យប្រវត្តិនេះនឹងក្លាយជាចំណុចទាក់ទាញមួយបន្ថែមពីលើចំណុចពិសេសៗជាច្រើនទៀតរបស់គម្រាងសូហូ 88Suites។ ចំណតរថយន្តនេះនឹងបង្កលក្ខណៈងាយស្រួលដល់អ្នកដែលចង់បានការរស់នៅ និងការិយាល័យបែបទំនើប ទាន់សម័យ ងាយស្រួលដូចនៅបណ្តាប្រទេសអភិវឌ្ឍ។

«ក្រុមហ៊ុនមានបំណងចង់បង្កើតអ្វីថ្មី និងផ្តល់អត្ថប្រយោជន៍ច្រើនបំផុតដល់អ្នកប្រើប្រាស់ ព្រោះរថយន្តជារបស់មានតម្លៃ ដូច្នេះរាល់ពេលចតម្តងៗ អ្នកបើកត្រូវចំណាយពេលនិងការប្រុងប្រយ័ត្នខ្ពស់»លោកស្រី ស៊ ធីតា បញ្ជាក់បន្ថែម។

អ្នកស្នាក់នៅក្នុងសូហូ 88 Suites នឹងលែងខ្វល់ពីបញ្ហាចតឡានទៀតហើយ ដោយគ្រាន់តែបើកបររថយន្តចូលទៅក្នុងច្រកចតរថយន្ត ហើយពន្លត់ម៉ាស៊ីន រួចចាកចេញពីរថយន្ត ម៉ាស៊ីនចតរថយន្តស្វ័យប្រវត្តិនឹងយករថយន្តរបស់លោកអ្នកទៅទុកនៅកន្លែងសុវត្ថិភាព ក្នុងរយៈពេលខ្លី។

ចំពោះការយករថយន្តចេញមកវិញ ម្ចាស់រថយន្តគ្រាន់តែបង្ហាញកាតទៅម៉ាស៊ីនScan ហើយឈរចាំប្រមាណ៣នាទីប៉ុណ្ណោះ ម៉ាស៊ីនស្វ័យប្រវត្តិនឹងដឹករថយន្តមកឲ្យម្ចាស់នៅមុខច្រកចតរថយន្ត ។

ចង់ដឹងថាចំណតរថយន្តស្វ័យប្រវត្តិនេះទំនើបកម្រិតណា ហើយដំណើរការទៅដូចម្តេចខ្លះ តោះទស្សនាវីដេអូខាងក្រោម៖

សូហូ 88 Suite ជាគម្រោងថ្មីបំផុតក្នុងសង្កាត់បឹងកេងកង១ ក្រោមការវិនិយោគទឹកប្រាក់១៦លានដុល្លាររបស់ក្រុមហ៊ុនដ៏ល្បីក្នុងវិស័យអចលនទ្រព្យមកពីប្រទេសម៉ាឡេស៊ី។

សូហូ 88 Suites នឹងក្លាយជាអគារការិយាល័យ និងស្នាក់នៅប្រណិតដំបូងគេនៅរាជធានីភ្នំពេញដែលមានបែបផែនឌីហ្សាញប្រភេទSOHO (Small Office Home Office) កម្ពស់21ជាន់មាន88បន្ទប់ ដែលអាចប្រើប្រាស់ជាបន្ទប់សម្រាប់ស្នាក់នៅ និងការិយាល័យធ្វើការបានយ៉ាងល្អក្នុងពេលតែមួយ។

គម្រោងសូហូនេះ បានចាប់ផ្ដើមសាងសង់ឡើងនៅខែកក្កដា ឆ្នាំ២០១៦ ហើយគ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នំា២០១៨ខាងមុខនេះ។
ចំណត​រថយន្ត​ស្វ័យ​ប្រវត្តិ​ដំបូង​គេ​បង្អស់​នៅកម្ពុជា​មាន​នៅ​សូហូ 88 Suites

ចំណត​រថយន្ត​ស្វ័យ​ប្រវត្តិ​ដំបូង​គេ​បង្អស់​នៅកម្ពុជា​មាន​នៅ​សូហូ 88 Suites

ចំណត​រថយន្ត​ស្វ័យ​ប្រវត្តិ​ដំបូង​គេ​បង្អស់​នៅកម្ពុជា​មាន​នៅ​សូហូ 88 Suites

ចំណត​រថយន្ត​ស្វ័យ​ប្រវត្តិ​ដំបូង​គេ​បង្អស់​នៅកម្ពុជា​មាន​នៅ​សូហូ 88 Suites

ចំណត​រថយន្ត​ស្វ័យ​ប្រវត្តិ​ដំបូង​គេ​បង្អស់​នៅកម្ពុជា​មាន​នៅ​សូហូ 88 Suites

ចំណត​រថយន្ត​ស្វ័យ​ប្រវត្តិ​ដំបូង​គេ​បង្អស់​នៅកម្ពុជា​មាន​នៅ​សូហូ 88 Suites
ព័ត៌មានបន្ថែម សូមទាក់ទង៖
លោកស្រី ស៊ ធីតា ប្រធានក្រុមហ៊ុនអចលនទ្រព្យRoyal 5G ផ្តាច់មុខគម្រោងទីផ្សារសូហូ 88 Suites
ទូរស័ព្ទលេខ ០១៧/០១៥ ៥២០ ២០២
http://www.88suites.com/

អត្ថបទៈ លីដា
ប្រភព៖ sabay

  • ចំណត​រថយន្ត​ស្វ័យ​ប្រវត្តិ​ដំបូង​គេ​បង្អស់​នៅកម្ពុជា​មាន​នៅ​សូហូ 88 Suites已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/09  Category:ជីវិតនិងសង្គម
Tags: