ព្រោះ​តែ​ចង់​សិក្សា​ក្រៅ​ប្រទេស និស្សិត​​​ម្នាក់​សុខ​ចិត្ត​ប្រឹង​រៀន​​ទាំង​ទឹក​លិច​បន្ទប់

និស្សិតចិនម្នាក់មកពីសកលវិទ្យាល័យ Wuhan University of Technology ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការលះបង់ខ្លួនក្នុងការសិក្សា បន្ទាប់រូបស្ដីពីសកម្មភាពសិក្សារបស់គេក្នុងបន្ទប់ដែលលេចទឹកដូចអាង បានចែកចាយលើបណ្ដាញសង្គម។

ព្រោះ​តែ​ចង់​សិក្សា​ក្រៅ​ប្រទេស និស្សិត​​​ម្នាក់​សុខ​ចិត្ត​ប្រឹង​រៀន​​ទាំង​ទឹក​លិច​បន្ទប់

មិត្តរួមបន្ទប់របស់និស្សិតម្នាក់នោះបាននិយាយថា និស្សិតនោះបានក្រោកឡើងតាំងពីព្រឹក ស្លៀកពាក់ហើយអង្គុយសិក្សាដើម្បីត្រៀមប្រឡងមុខវិជ្ជាលំបាកមួយផ្នែកគោលការណ៍មេកានិច។ តែជារឿងអាក្រក់បន្ទប់ពួកចាប់ផ្ដើមលេចទឹកដូចអាង ខណៈប្រទេសចិនកំពុងជួបវិបត្តិទឹកជំនន់។

កម្ពស់ទឹកកាន់តែខ្ពស់ និស្សិតតស៊ូអង្គុយរៀនតាំងពីអង្គុយធម្មតារហូតដល់លើខ្នងកៅអីផ្អែក។ យ៉ាងណាក្ដី និស្សិតរូបនេះមិនបោះបង់ការព្យាយាមឡើង ដោយសារទឹកកាន់តែឡើងខ្លាំង គេក៏ឡើងលើតុផ្អែកខ្នងរៀនទៀត។ មិត្តរួមបន្ទប់របស់និស្សិតចិនបានបន្ថែមថា មុខជំនាញសិក្សារបស់គេមានភាពស្មុគស្មាញណាស់ ហើយគោលបំណងទៅអនាគតរបស់និស្សិតតស៊ូនេះចង់ទៅសិក្សានៅបរទេស ដូច្នេះគេត្រូវតែព្យាយាម។ នេះយោងតាមព័ត៌មានIfeng News ។

ព្រោះ​តែ​ចង់​សិក្សា​ក្រៅ​ប្រទេស និស្សិត​​​ម្នាក់​សុខ​ចិត្ត​ប្រឹង​រៀន​​ទាំង​ទឹក​លិច​បន្ទប់
ក្រោយពីឃើញរូបភាពប្រឹងប្រែងរៀនទាំងនោះ អ្នកលេងអ៊ីនធឺណិតជាច្រើនបានស្ងើចសរសើរចំពោះទឹកចិត្តរបស់និស្សិតចិនម្នាក់នោះ ដោយមានម្នាក់និយាយថា៖”ខ្ញុំជឿជាក់ថា គាត់នឹងមានអនាគតភ្លឺស្វាង។ មើលទាំងអស់ គាត់ពិតប្រឹងប្រែងរៀនមែន”៕
ព្រោះ​តែ​ចង់​សិក្សា​ក្រៅ​ប្រទេស និស្សិត​​​ម្នាក់​សុខ​ចិត្ត​ប្រឹង​រៀន​​ទាំង​ទឹក​លិច​បន្ទប់

ព្រោះ​តែ​ចង់​សិក្សា​ក្រៅ​ប្រទេស និស្សិត​​​ម្នាក់​សុខ​ចិត្ត​ប្រឹង​រៀន​​ទាំង​ទឹក​លិច​បន្ទប់

ប្រែសម្រួល៖ sabay (ហេង សុធារិទ្ធិ)
ប្រភព៖ shanghaiist

  • ព្រោះ​តែ​ចង់​សិក្សា​ក្រៅ​ប្រទេស និស្សិត​​​ម្នាក់​សុខ​ចិត្ត​ប្រឹង​រៀន​​ទាំង​ទឹក​លិច​បន្ទប់已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/09  Category:ជីវិតនិងសង្គម
Tags: