បើ​មិន​រាង ក៏​រាង​ដែរ​…

នឹកឃើញ​ថ្ងៃ​ទី​៥ និង​ទី​៦ កក្កដា ១៩​ឆ្នាំ​មុន​... ​នឹកឃើញ​យល់​ថា​ជា​មហន្តរាយ​ធំធេង​ណាស់​...​ជា​មហន្តរាយ​ប្រចាំ​សង្គម ប្រសិនបើ​បង្ក្រាបមិន​ទាន់​...​ឬ​បង្ក្រាប​មិន​មាន​ប្រសិទ្ធភាព​...​។

៥-៦ កក្កដា ១៩៩៧ ជា​ថ្ងៃ​វាយកម្ទេច​កម្លាំង​ខ្មែរក្រហម​...​ដែល​មេ​បក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​នាំ​ចូល​...​ដើម្បី​វាយបំបាក់​អំណាច​តេ​ជោ​សែន កាល​នៅ​ជា​នាយក​រដ្ឋមន្ត្រី​ទី​២ ។ សង្គម​យើង កាល​ណោះ​មាន​នាយក​រដ្ឋមន្ត្រី​ក្បាល​២...​សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ នាយក​រដ្ឋមន្ត្រី​ទី​១ ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ទី​២ ។ ស៊ី​ញ៉េ​ទាល់តែ​២ ទើប​ជា​ផ្លូវការ​... ។ ខ្មែរក្រហម​ខ្លាំង​បាន​តែ​នៅ​ក្នុង​ព្រៃ​...​ដល់​នាំ​ចូល​មក​លាក់​ទុក​នៅ​កណ្តាល​ក្រុងភ្នំពេញ​...​ចេញ​បញ្ជា​ឱ្យ​វាយប្រហារ​...​អត់​វ៉ៃ​បាន​ទេ​...​ត្រូវ​កងទ័ព​ស្មោះ​នាយក​រដ្ឋមន្ត្រី​ទី​២ វ៉ៃ​រត់​ជាន់​គ្នា​...​មេទ័ព ញ៉ឹ​ក ប៊ុ​ន​ឆៃ រត់លឿន​ជាងគេ​...​មេទ័ព សេរី កុសល ក៏​រត់លឿន​ដែរ ទៅ​ដល់​ជាយ​ដែន​ថៃ​...​។

នេះ​និយាយ​តាម​ត្រង់​... សូ​ម្បី​មេទ័ព​ទាំង​២​ខាងលើ​ក៏​ទទួលស្គាល់​ដែរ​...​រត់​ផ្លូវ​កាត់ ហែល​ទឹក ហែល​ភក់ យករួចខ្លួន ។ បើ​កុំ​តែ​វ៉ៃ​កម្ទេច​ខ្មែរក្រហម​ទាន់​ពេល​ថ្ងៃ​៥-៦ កក្កដា សង្គម​ខ្មែរ មិន​មាន​ដូច​សព្វថ្ងៃ​ទេ​...​។ ជាន​យោ បាយ​យក​ខ្មែរក្រហម​ធ្វើ​ខ្នង​...​ធ្វើ​ឈ្នាន់​របស់​មេ​បក្ស​ម្នាក់​ដែល​ចាញ់​លិ​ប​បាត់​រហូត​មក​...​តាំងពី​ពេល​នោះ​មក​...​រាង​រហូត ! បើ​មិន​រាង​...​ក៏​រាង​ដែរ​... !

                 អា​ឡេវ