ភ្លៀង​ធ្លាក់​ធ្ងន់ធ្ងរ បានប្រែក្លាយ​ទីលាន​បាល់ទាត់​មួយកន្លែង​នៅ​ចិន​ទៅជា “​អាង​ងូតទឹក​” !

ស្តាតប្រកួតប្រកួតបាល់មួយកន្លែងក្នុងប្រទេសចិន បានទាក់ទាញមនុស្សម្នានាំគ្នាទៅទស្សនាកំសាន្តច្រើនកុះករ ខណៈពេលស្តាតនេះកំពុងត្រូវបានចាក់បំពេញដោយទឹកមើលទៅដូចអាងងូតទឹកអីចឹង ក្រោយរងទទួលភ្លៀងធ្លាក់ធ្ងន់ធ្ងរ ។

ពហុកីឡាដ្ឋាន Mingtang ស្ថិតក្នុង Ezhou បានពោរពេញទៅដោយទឹក ក្រោយភ្លៀងធ្លាក់យ៉ាងគំហុកមួយរយៈពេល ដែលបង្កឲ្យលិចផ្លូវក្បែរៗនោះ ។

នេះជាលើកទី១ហើយ ក្នុងរយៈពេល ៣០ឆ្នាំ ដែលពហុកីឡាដ្ឋាននេះ បានត្រូវទឹកភ្លៀងជន់លិចបែបនេះ ។ លទ្ធផលនៃភ្លៀងធ្លាក់ធ្ងន់ធ្ងរបង្កទឹកជំនន់នេះ បានបណ្តាលឲ្យមនុស្ស ២៧ នាក់ ស្លាប់ និងបាត់ខ្លួន ១៦ នាក់ ។

ចំនួនសរុបនៃអ្នកស្លាប់ពីហេតុការណ៍គ្រោះធម្មជាតិនេះ នៅទូទាំងប្រទេសគឺមានចំនួន ១៨៦ នាក់ ។

ទន្ទឹមនោះផងដែរ ក្រុមមន្ត្រីបានជម្លៀសពលរដ្ឋរបស់ពាន់នាក់ ដែលផ្ទះសំបែងរបស់ពួកគេ ត្រូវបាន “គំរាមកំហែង” ដោយជំនន់ទឹកភ្លៀងនេះ ៕


Related Posts