Jimmi Kiss ចេញ​ឃ្លី​ប​វីដេអូ​ថ្មី​គួរ​ឲ្យ​ចាប់អារម្មណ៍ ! (​មាន​វីដេអូ​)

6 Videos


ថ្មីៗនេះ Jimmi Kiss បានបញ្ចេញនូវឃ្លីបវីដេអូថ្មីមួយរបស់លោកដែលធ្វើឲ្យអ្នកលេងហ្វេសប៊ុក មានការចាប់អារម្មណ៍និងគាំទ្រនូវទង្វើរបស់លោក ។

P9

Jimmi Kiss ចេញ​ឃ្លី​ប​វីដេអូ​ថ្មី​គួរ​ឲ្យ​ចាប់អារម្មណ៍ ! (​មាន​វីដេអូ​)

នៅលើបណ្តាញទាក់ទងសង្គមហ្វេសប៊ុក Jimmi Kiss បានសរសេរសារដែលមានខ្លឹមសារ ថា៖ នេះជាបទចំរៀងនិពន្ធថ្មីដោយខ្ញុំបាទសារុន កល្យាណហៅ Jimmy Kiss ជូនដល់ក្រុម Cambodia On The Lineដែលពួកគាត់ជាក្រុមអ្នកថតរូបឯករាជធ្វើដំណើរជំវិញប្រទេសកម្ពុជាយើងដើម្បីថតយករូបតំបន់ ទេសភាពស្អាតៗបង្អួតទេសចរណ៍។ ខ្ញុំបានព្យាយាមដាក់បញ្ចូលចំរៀងនេះជាមួយភ្លេងបុរាណខ្មែរ ដោយមានលោក សុីណាត នឹង ឌីជេ ក្តិបជាអ្នកជួយសម្រួលតន្ត្រី ដូចនេះខ្ញុំសង្ឃឹមថានឹងទទួល បានការគាំទ្រពីពុកម៉ែបងប្អូនទាំងអស់គ្នាដល់ការតែងនិពន្ធរបស់ខ្ញុំបាទ សារុន កល្យាណហៅ Jimmy Kiss។ សូមអរគុណ

Jimmi Kiss ចេញ​ឃ្លី​ប​វីដេអូ​ថ្មី​គួរ​ឲ្យ​ចាប់អារម្មណ៍ ! (​មាន​វីដេអូ​)

កន្លងទៅតាមរយៈបណ្តាញទាក់ទងសង្គមហ្វេសប៊ុកគេឃើញលោកបានធ្វើការបង្ហោះនូវរូបភាពក្រុមរបស់លោកនៅតំបន់អារ៉ែងនិងភ្ជាប់ដោយសារដែលមានខ្លឹមសារថា៖នាំបងប្អូនសិល្បៈករយើងទៅចម្លងសិល្បៈភ្លេងផ្លយដែលជាភ្លេងបុរាណខ្មែរចុងក្រោយនៅតំបន់ព្រៃជ្រៅព្រៃអារ៉ែង ពេលនេះបាន សម្រេច ហើយ !! សប្បាយចិត្តណាស់ តែឡានខ្ញុំអណ្តែតតាមទឹកបាត់ហើយ មកវិញបានតែខ្លួនទេ ចប់ហើយ ។ តាមរយៈនៃសារនេះបានធ្វើឲ្យគេមានការអាណិតអាសូរដល់លោក Jimmi Kiss ដែលបាន ខិតខំប្រឹងប្រែងស្រាវជ្រាវរកបទភ្លេងដែលស្ទើរតែបាត់បង់ទៅហើយមករក្សារទុកនិងបន្តឲ្យកូនខ្មែរបាន ដឹង ។

Jimmi Kiss ចេញ​ឃ្លី​ប​វីដេអូ​ថ្មី​គួរ​ឲ្យ​ចាប់អារម្មណ៍ ! (​មាន​វីដេអូ​)

សារុន កល្យាណ ហៅ Jimmi Kiss ដែលជាអ្នកនិពន្ធនិងច្រៀងបទចម្រៀងថ្មីមិនចម្លងគេ ទទួលបានប្រជាប្រិយភាពគួរកត់សម្គាល់ហើយក្នុងពេលថ្មីៗនេះលោកបានធ្វើដំណើរជាក្រុមទៅដល់លើកំពូលភ្នំអារ៉ែងដែលទីនោះបើតាមមើលសភាពគឺដូចឋានសួគ៌អ៊ីចឹង។ ឃើញទិដ្ឋភាពស្រស់បំព្រងល្អស្អាតបែបនេះមានមនុស្សមិនតិចទេដែលចង់ទៅដល់ដោយផ្ទាល់ដើម្បីបានឃើញនិងផ្តិតយករូបភាពនៅទីនោះមកបង្អួតគេ ៕ ដេវីត

Jimmi Kiss ចេញ​ឃ្លី​ប​វីដេអូ​ថ្មី​គួរ​ឲ្យ​ចាប់អារម្មណ៍ ! (​មាន​វីដេអូ​)
Jimmi Kiss ចេញ​ឃ្លី​ប​វីដេអូ​ថ្មី​គួរ​ឲ្យ​ចាប់អារម្មណ៍ ! (​មាន​វីដេអូ​)