ប្រាក់​រង្វាន់​សិស្ស​ពូកែ​​ទូ​ទាំង​ប្រទេស កើន​ឡើង ៤​ ដង​

រាជ​រដ្ឋាភិបាល​​​កម្ពុជា​ថ្មី​ៗ​នេះ​បាន​ចេញ​អនុក្រឹត្យ​ ​​ស្ដី​ពី​ការ​ផ្ដល់​រង្វាន់​សិស្ស​ពូកែ​​ទូ​ទាំង​ប្រទេស​ផ្នែក​​អក្សរសិល្ប៍​ខ្មែរ​ គណិតវិទ្យា និង​វិទ្យាសាស្ត្រ ចំពោះ​​​សិស្ស​ ថ្នាក់​ទី​ ៩ និង​ទី ​១២ ចាប់​ពី​លេខ​ ១០ ដល់​លេខ​ ១ ដោយ​ទទួល​ប្រាក់​រង្វាន់​​ចាប់​ពី​ ៨០​ ម៉ឺន​ ដល់ ៣,៥ លាន​រៀល។

 

 ប្រាក់​រង្វាន់​សិស្ស​ពូកែ​​ទូ​ទាំង​ប្រទេស កើន​ឡើង ៤​ ដង​

 

ប្រាក់​រង្វាន់​​ សិស្ស​ពូកែ​ទូទាំង​ប្រទេស បាន​កើន​ឡើង ​៤​ ដង បើ​ប្រៀប​ធៀប​នឹង​​ចំនួន​ប្រាក់​រង្វាន់​ក្នុង​ប្រកាស​​​របស់​ក្រសួង​អប់រំ​ ​ស្ដី​ពី​ ការ​ទទួល​ស្គាល់​​សិស្ស​ពូកែ​ទូ​ទាំង​ប្រទេស​​ ឆ្នាំ​ ២០១៦។

 

ក្នុង​ប្រការ​​ ២ ​នៃ​ប្រកាស​​ទទួល​ស្គាល់​​សិស្ស​ពូកែ​ទូ​ទាំង​ប្រទេស​​ ឆ្នាំ​ ២០១៦ បាន​បញ្ជាក់​ថា សិស្ស​ពូកែ​ថ្នាក់​ទី​ ៩ និង​ថ្នាក់​ទី​ ១២​ ដែល​ជា​ជ័យ​លាភី​ទូទាំង​ប្រទេស ត្រូវ​បាន​ទទួល​​ប្រាក់​រង្វាន់​ពី​រដ្ឋ តាម​​ចំណាត់​ថ្នាក់​ចាប់​ពី​លេខ ​១០ ដល់​លេខ​ ១ ដោយ​ទទួល​ប្រាក់​រង្វាន់​​ចាប់​ពី​៥៣០ ០០០​រៀល​​ ដល់ ​៨០០ ០០០​រៀល។​​​

 

ដោយ​ឡែក​​​​​នៅ​ក្នុង​មាត្រា ​​​១០ នៃ​អនុក្រឹត្យ​​​​​​​ខាង​លើ​បាន​បញ្ជាក់​ថា ​​បេក្ខជន​ជ័យ​លាភី​ត្រូវ​ទទួល​​បាន​ប្រាក់​រង្វាន់​ពី​រដ្ឋាភិបាល​ ​តាម​ចំណាត់​​លេខ​១ គឺ​ទទួល​បាន បី​លាន​ប្រាំ​សែន​រៀល លេខ​២ បី​លាន​ពីរ​សែន​រៀល លេខ​៣ ពីរ​លាន​ប្រាំ​បួន​សែន​រៀល លេខ​៤ ពីរ​លាន​ប្រាំ​មួយ​សែន​រៀល លេខ​៥ ពីរ​លាន​បី​សែន​រៀល លេខ​៦ ពីរ​លាន​រៀល លេខ​៧ មួយ​លាន​ប្រាំ​ពីរ​សែន​រៀល លេខ​៨ មួយ​លាន​បួន​សែន​រៀល លេខ​៩ មួយ​លាន​មួយ​សែន​រៀល និង​លេខ​១០ ប្រាំ​បី​សែន​រៀល៕

 

***អនុក្រឹត្យ​ ​​ស្ដី​ពី​ការ​ផ្ដល់​រង្វាន់​សិស្ស​ពូកែ​​ទូ​ទាំង​ប្រទេស​

 

 

ប្រាក់​រង្វាន់​សិស្ស​ពូកែ​​ទូ​ទាំង​ប្រទេស កើន​ឡើង ៤​ ដង​
ប្រាក់​រង្វាន់​សិស្ស​ពូកែ​​ទូ​ទាំង​ប្រទេស កើន​ឡើង ៤​ ដង​
ប្រាក់​រង្វាន់​សិស្ស​ពូកែ​​ទូ​ទាំង​ប្រទេស កើន​ឡើង ៤​ ដង​
ប្រាក់​រង្វាន់​សិស្ស​ពូកែ​​ទូ​ទាំង​ប្រទេស កើន​ឡើង ៤​ ដង​

 

***​ប្រកាស​​​របស់​ក្រសួង​អប់រំ​ ​ស្ដី​ពី​ ការ​ទទួល​ស្គាល់​​សិស្ស​ពូកែ​ទូ​ទាំង​ប្រទេស​​ ឆ្នាំ​២០១៦

ប្រាក់​រង្វាន់​សិស្ស​ពូកែ​​ទូ​ទាំង​ប្រទេស កើន​ឡើង ៤​ ដង​
ប្រាក់​រង្វាន់​សិស្ស​ពូកែ​​ទូ​ទាំង​ប្រទេស កើន​ឡើង ៤​ ដង​

 

ចុចអាន៖  ជយលាភី​មេដាយ​មាស​ផ្នែក​អក្សរសិល្ប៍​ខ្មែរ៖ “ខ្ញុំ​ប្រឹង​រៀន​រហូត​ជោគជ័យ​ ដើម្បី​អ្នក​មានគុណ”

 

​​​​អត្ថបទ​៖ មាន រតនា