ដំ​បូ​ន្មា​ន​ខ្លះៗ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ដើម្បី​ថែរក្សា​សុខភាព​នៅ​រដូវ​ភ្លៀង​

6 Videos


មនុស្សមួយចំនួនពិតជាមានក្តីរីករាយទៅនឹងរដូវភ្លៀងជាងរដូវក្តៅ ។ ប៉ុន្តែក្នុងរដូវនេះវាក៏រមែងតែងបង្កផលលំបាកមួយចំនួនក្នុងការរស់នៅផងដដែរគឺវាតែងនាំមកនូវការឆ្លងជំងឺមួយចំនួនដែលប៉ះពាល់ដល់សុខភាពមនុស្សទូទៅជាពិសេសកុមារនិងស្ត្រីមានផ្ទៃពោះដែលពួកគេចាំបាច់ត្រូវយកចិត្តទុកដាក់ថែរក្សារសុខភាពឲ្យបានហ្មត់ចត់ ។ ខាងក្រោមនេះជាចំណុចពិសេសមួយចំនួនដើម្បីការពារសុខភាពចំពោះស្ត្រីមានផ្ទៃពោះក្នុងរដូវភ្លៀង ៖

P9

ដំ​បូ​ន្មា​ន​ខ្លះៗ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ដើម្បី​ថែរក្សា​សុខភាព​នៅ​រដូវ​ភ្លៀង​

១. កុំពិសាអាហារតាមចិញ្ចើមថ្នល់ ៖ អ្នកមិនត្រូវបរិភោគអាហារដែលគេលក់នៅតាមចិញ្ចើមថ្នល់និងតាមរទេះរុញ នោះទេព្រោះវាអាចបង្កការគំរាមគំហែងខ្លាំងដល់បញ្ហាសុខភាពទារកក្នុងផ្ទៃ ។

២. ពាក់ទ្រនាប់ជើងឲ្យសមស្រប ៖ ពេលអ្នកមានផ្ទៃពោះអ្នកត្រូវពាក់ទ្រនាប់ជើងដែលមិនមានលក្ខណៈរអិលតែត្រូវជ្រើសរើសទ្រនាប់ជើងណាស្រាលៗនិងផ្ទៃបាតមានក្រឡាធំៗងាយស្រួលក្នុងការដើរលើផ្ទៃដីគ្រប់ប្រភេទដើម្បីចៀស វាងការរអិលដួចជាយថាហេតុដែលអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ ។

៣. ផឹកទឹកដាំពុះ ៖ ក្នុងរដូវនេះបរិយាកាសតែងមានជាតិសំណើមច្រើនហើយមេរោគបាក់តេរីក៏មានច្រើននិងគ្រប់ទីកន្លែងដូច្នេះអ្នកត្រូវផឹកទឹកដាំពុះនិងទឹកបរិសុទ្ធដែលមានគុណភាពល្អ ។ ប៉ុន្តែស្ត្រីដែលមានផ្ទៃ ពោះត្រូវចាំថាត្រូវផឹកទឹកឲ្យបានគ្រប់គ្រាន់ជានិច្ចបើទោះជាមិនស្រេកទឹកក៏ដោយដើម្បីការពារបញ្ហាកង្វះជាតិទឹក ។

៤. ពាក់សម្លៀកបំពាក់រលុង ៖ ដើម្បីមានភាពងាយស្រួលស្ត្រីត្រូវពាក់សម្លៀកបំពាក់ណាដែលរលុងមិនតឹងចង្អៀតខ្លាំងនិងជ្រើសរើសសាច់ក្រណាត់ណាដែលយឺតងាយពត់ពែននិងធ្វើចលនារាងកាយព្រោះបើទោះជានៅក្នុងរដូវភ្លៀងក៏ដោយ វាក៏មិនមានន័យថាអាកាសធាតុវាត្រជាក់គ្រប់ពេលនោះទេហើយបើអ្នកមានការបែកញើសនោះវានឹងបង្កឲ្យមានមេរោគបាក់តេរីច្រើន ជាពិសេសនៅត្រង់កន្លែងដែលបែកញើសដូចជាឃ្លៀក ខ្នង និងក ជាដើម ។

៥. ត្រូវលាងសម្អាតដៃមុខនិងជើងជាប្រចាំ៖ នៅពេលអ្នកចេញទៅក្រៅហើយទទឹកនឹងទឹកភ្លៀងពេលអ្នកត្រឡប់មកផ្ទះវិញអ្នកត្រូវលាងសម្អាតដៃជើង មុខមាត់និងកឲ្យុបានស្អាតនិងមានអនាម័យពីព្រោះទឹកភ្លៀងវាមិនល្អនោះទេព្រោះវាមានផ្ទុកសារធាតុកង្វក់ផ្សេងៗដែលអាចបង្កជាជំងឺដល់អ្នកជាពិសេសជំងឺផ្តាសាយ ៕ សុផល