ម៉ោងនេះហើយ រក​ឃើញតែកាំភ្លើង មេចោរមិន​​ដឹង​នៅឯណា!

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា គិត​ត្រឹម​វេលា​ម៉ោង​០៣ និង​២៧​នាទី​រសៀល​ថ្ងៃ​ទី​០៩ កក្កដា ២០១៦ នេះ កម្លាំង​នគរបាល​ស្រុក​ឱ​រ៉ា​ល់ និង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្តកំពង់ស្ពឺ បាន​រក​ឃើញ​អាវុធ​ចំនួន​២​ដើម និង​បង់​គ្រាប់​មួយ​ចំនួន​ទៀតដែល​ជា​របស់​ក្រុម​ចោរប្លន់ ។

បន្ទាប់​កម្លាំង​បាន​រុករក​គាស់​ឃើញ​ក្នុង​ដី​ឡូត៍​របស់​ជនសង្ស័យ​ម្នាក់​ឈ្មោះ​តឹក សំ​អុល ជា​អតីត​យោធា​កងរថក្រោះ ដែល​មាន​លំនៅ​ក្នុង​ភូមិ​ដំបង ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់​ខេត្តកំពង់ស្ពឺ ហើយ​ក៏​កំពុង​តែ​រត់គេច​ខ្លួន​​ ខណៈ​រថយន្ត​របស់​សមត្ថកិច្ច​ឈប់​ប្តូរ​កង់​រថ​យន្ត​​ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៦-១៧ ផ្លូវ​លេខ​៤៤ ក្នុងភូមិ​អូរ​នាង​ហ៊ីង ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង​។

បច្ចុប្បន្ន កម្លាំង​កំពុង​តែ​បន្ត​រុករក​ជនសង្ស័យ​ឈ្មោះ​តឹក សំ​អុល នោះ ដែល​បាន​រត់គេច​ខ្លួន ដោយ​គិត​រហូត​មក​ដល់​ម៉ោង​នេះ នៅ​តែ​រក​មិនឃើញ​ជនសង្ស័យ​រូប​នោះ​ដដែល ។