អគ្គិភ័យ​​​លេប​ត្របាក់​ឃ្លាំង​ស្តុក​អេតចាយ​នៅ​រកា​ខ្ពស់​ស្រុក​ស្អាង ​គ្មាន​សល់

អគ្គិភ័យ​​​លេប​ត្របាក់​ឃ្លាំង​ស្តុក​អេតចាយ​នៅ​រកា​ខ្ពស់​ស្រុក​ស្អាង ​គ្មាន​សល់

កណ្ដាល​ ៖ ​ឃ្លាំង​ស្តុក​អេតចាយ​ស្ថិត​នៅ​ភូមិ​ទួល​ក្រសាំង​ ឃុំ​រកា​​ខ្ពស់​ ស្រុក​ស្អាង ​ខេត្ត​កណ្ដាល ​ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​អស់​គ្មាន​សល់​កាលពី​វេលា​ម៉ោង​១៤​និង​១៦​នាទី​ថ្ងៃ​ទី​០៩ ​ខែ​កក្កដា ​ឆ្នាំ​២០១៦​ ដែល​ដើមហេតុ​បណ្ដាល​មក​ពី​ទុស្សេ​ខ្សែភ្លើង។ ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​មាន​មនុស្ស​គ្រោះថ្នាក់​ឡើយ។

លោក​វរសេនីយ៍ទោ​សេង​ សុជាតិ​ អធិការ​នគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា ម្ចាស់​ឃ្លាំង​អេតចាយ​ដែល​រង​គ្រោះថ្នាក់​ ដោយ​អគ្គិភ័យ​នេះ​ឈ្មោះ​សុខ មាន ​​ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ ​​​ជា​ជនជាតិ វៀតណាម ​មុខរបរ​លក់​អេតចាយ។

លោក​អធិការ​បន្ត​ថា​ អគ្គិភ័យ​នេះ​បណ្ដាល​មក​ពី​ការ​ទុស្សេ​ ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​មាន​មនុស្ស​គ្រោះថ្នាក់​ឡើយ។ បើ​តាម​សាក្សី​និយាយ​ថា​ នៅវេលា​១៤​និង​១៦​នាទី​ គេ​ឃើញ​ផ្សែង​ខ្មួលខ្មាញ់​ចេញពី​ឃ្លាំង​ស្តុក​អេតចាយ។ បន្ទាប់មក​អណ្ដាត​ភ្លើង បាន​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ បើ​ទោះបី​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង​របស់​នគរបាល​ខេត្ត​កណ្ដាល បញ្ជា​ការដ្ឋាន​កង​អង្គរក្ស ​និង​រថយន្ត​របស់​ក្រុមហ៊ុន​ប្រូ​ប៊ើ​រី​ប្រើប្រាស់​ទឹក​អស់​ជាច្រើន​គ្រឿង​បាញ់​ទឹក​ពន្លត់​អណ្ដាត​ភ្លើង​​ ក៏​មិន​អាច​គ្រប់គ្រង​បាន​ដែរ​ ដោយសារ​ទីតាំង​នេះ​ផ្ទុក​សុទ្ធ​តែ​សម្ភារៈ ​ជ័រ។ តែ​យ៉ាងណា​ក៏ដោយ ​មិន​ឲ្យ​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ផ្សេងៗ​ទៀត​ឡើយ។

អធិការ​នគរបាល​ស្រុក​ស្អាង​លោក​សេង សុជាតិ បាន​បញ្ជាក់​ថា ​អគ្គិភ័យ​នេះ ​ដើមហេតុ​ដំបូង​គឺ​ជាងដែក​បាន​ឡើង​ទៅ​ផ្សារ​ដំបូង​ឃ្លាំង​ ខណៈ​​កំពុង​ផ្សារ​ផ្កាភ្លើង​បាន​ធ្លាក់​ប៉ះ​ខ្សែភ្លើង​បណ្ដាល​ឲ្យ​ទុស្សេ​កើត​ចេញ​ជា​អណ្ដាតភ្លើង​ឆេះ​សន្ធោសន្ធៅ​តែ​ម្ដង។

លោក​អធិការ​បន្ត​ថា ខណៈ​កើត​មាន​អគ្គិភ័យ ​ម្ចាស់​ឃ្លាំង​ស្តុក​អេតចាយ​បាន​គេច​ខ្លួន​បាត់​ តែ​យ៉ាង​ណា​​សមត្ថកិច្ច​ជំនាញ​កំពុង​ស្រាវជ្រាវ​ពី​ការខូចខាត​ និង​រក​មូលហេតុ​ឲ្យ​បាន​ច្បាស់លាស់៕