នី មុន្នីនាថ ស្គម​អ៊ីចឹ​ង យល់​យ៉ាងម៉េច​ដែរ ?

6 Videos

នៅក្នុងថ្ងៃសម្ពោធរឿង «អាស៊ុយទ្រីស្មោះស្នេហ៍» កាលពីថ្ងៃទី ០៦ ខែកក្កដា កន្លងមកនេះ គេបានចាប់អារម្មណ៍ឃើញថា នី មុន្នីនាថ ស្រកសាច់ប្លែក សូម្បីតែអ្នកនៅទីនោះផ្ទាល់ ពេលដែលបានឃើញ នី មុន្នីនាថ ក្នុងរូបរាងបែបនេះ ម្នាក់ៗមានការភ្ញាក់ផ្អើល ហើយថែមទាំងបានលាន់មាត់គ្រប់គ្នាថា អានាថ ម្តេចក៏ស្គមខ្លាំងម្ល៉េះ ? ចំណែក នី មុន្នីនាថ ផ្ទាល់ក៏បានទទួលស្គាល់ផងដែរថា នាងពិតជាស្គមជាងមុនមែន ។ ជាមួយនិងការប្រែប្រួលរូបរាងទៅជាស្គមនេះ បានធ្វើឲ្យមានលេចលឺពត៌មានថា នី មុន្នីនាថ ពិបាកចិត្តរឿងស្នេហាផង និងរឿងការងារផង ទើបធ្វើឲ្យនាងខ្វល់ចិត្ត ញ៉ាំមិនបាន គេងមិនលក់ ព្រោះត្រូវគិតរកដំណោះ ស្រាយ ។

P9

នី មុន្នីនាថ ស្គម​អ៊ីចឹ​ង យល់​យ៉ាងម៉េច​ដែរ ?

ថ្វីត្បិតតែ នី មុន្នីនាថ ស្គមជាងមុនក៏ពិតមែន តែមើលទៅរូបសម្រស់របស់នាងកាន់តែស្រស់ស្អាតប្លែកម្យ៉ាងដែរ។ នី មុន្នីនាថ បានបញ្ជាក់ប្រាប់ពីមូលហេតុ ដែលធ្វើឲ្យនាងស្រកសាច់បែបនេះថា មួយរយៈពេលកន្លងមកនេះ នាងជាប់រវល់ថតរឿងច្រើន ព្រោះត្រូវចេញទៅតាមបណ្តាខេត្តក្រុងឆ្ងាយៗ ស្ទើរតែគ្មានពេលសម្រាក ទើបធ្វើឲ្យនាងស្រកសាច់អស់បួនទៅប្រាំគីឡូក្រាម ។ ដូច្នេះហើយទើបអ្នករាល់គ្នាមើលមកនាងស្គមប្លែក ។ ចំណែករឿង ដែលគេថា នាងព្រួយចិត្តរឿងស្នេហានោះ គឺមិនពិតទេ ប៉ុន្មានខែនេះនាងទទួលថតចំនួន ៥ រឿងជាប់ៗគ្នា ស្ទើរតែរកពេលវេលាសម្រាកគ្មាន មានពេលឯណាទៅគិតរឿងពិបាកចិត្តនោះ ។

នី មុន្នីនាថ ស្គម​អ៊ីចឹ​ង យល់​យ៉ាងម៉េច​ដែរ ?

ទោះបីជាពេលនេះ នី មុន្នីនាថ ស្គមជាងមុនក្តី តែសុខភាពរបស់នាងនៅល្អជាធម្មតា ចំណែករូបសម្រស់នាងកាន់តែស្រស់ស្អាតឡើងៗ ។ ជាក់ស្តែងនៅក្នុងរូបភាពនេះស្រាប់ នាងនៅតែមានស្នាមញញឹមដ៏ទាក់ទាញ ជាមួយនិងភាពរួសរាយរាក់ទាក់ ៕ អាលីណា