ហេតុផល ៥ យ៉ាង គួរតែ​ពិសា «​ប្រ៊ូ​ក​ខូ​លី​» ឱ្យបាន​ច្រើន​

6 Videos


ប្រូកូលីត្រូវបានគេស្គាល់ថាជាប្រភេទផ្លែឈើដែលមានគុណសម្បត្តិបំផុតចំពោះសុខភាព ព្រោះក្នុងបន្លែប្រភេទនេះមានសារធាតុប្រឆាំងអុកស៊ីតកម្មច្រើន ។ ដូច្នេះអ្នកជំនាញសុខភាពបានស្នើរ អោយអ្នកពិសាអោយបានពី ៣ទៅ ៤ដងក្នុងមួយសប្តាហ៍ នោះវានឹងអាចជួយកាត់បន្ថយអត្រាប្រឈមនៃការកើតជំងឺទឹកនោមផ្អែមប្រភេទទី ២, ជំងឺបេះដូង, ជំងឺហឺត និងជំងឺមហារីកមួយចំនួន ។

P9

ហេតុផល ៥ យ៉ាង គួរតែ​ពិសា «​ប្រ៊ូ​ក​ខូ​លី​» ឱ្យបាន​ច្រើន​

ក្រៅពីនេះប្រូកូលី មានគុណសម្បត្តិបន្ថែមមួយចំនួនដូចខាងក្រោម ៖
• ជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ូល ដោយសារវាមានសារធាតុអាហារកាកសរសៃងាយរលាយខ្ពស់ ។
• ល្អសម្រាប់សុខភាពឆ្អឹង ព្រោះវាមានសារធាតុកាល់ស្យូម និង វីតាមីន K ខ្ពស់ ។
• ជួយបញ្ចេញជាតិពុលពីរាងកាយ ដោយសារវាមានអាហារូបត្ថម្ភសំខាន់ ៣ប្រភេទ ដូចជា គ្លុយកូរ៉ាហ្វានីន (glucoraphanin), គ្លុយកូណាស្ទើទីអ៊ីន (gluconasturtiin) និង គ្លុយកូប្រាស៊ីស៊ីន (glucobrassicin) ដែលមានមុខងារជួយកម្ចាត់ជាតិពុល និងសារធាតុកង្វក់មិនចាំបាច់ ចេញពីរាងកាយ ។
• ជួយសម្រួលក្នុងការរំលាយអាហារ និង ការពារបញ្ហាទល់លាមក ។
• ជួយពង្រឹងសុខភាពភ្នែក ដោយសារវាសំបូរដោយសារធាតុប្រមូលផ្តុំខ្ពស់នៃសារធាតុ ការ៉េតូណូអ៊ីត (carotenoids) លូតេអ៊ីន (lutein) និង ហ្ស៊ីហ្សានទីន (zeaxanthin) ដែលសារធាតុទាំងនេះជួយការពារនិងពង្រឹងសាច់ដុំ និងប្រស្រីភ្នែក ៕ សុផល