​វិធី​បង្ការ ភ្នែក​ឡើងបាយ​

​វិធី​បង្ការ ភ្នែក​ឡើងបាយ​


​វិធី​បង្ការ ភ្នែក​ឡើងបាយ​

​គ្មាន​ការសិក្សា​ណា ដែល​អះអាង​អំពី របៀប​នៃ​ការបង្ការ​ជំងឺភ្នែកឡើងបាយ​ណាមួយ ដែល​មាន​ប្រសិទ្ធភាព​នោះទេ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ វា​នៅតែ​មាន​វិធីសាស្ត្រ​ច្រើន​ទៀត ដែល​មាន​ប្រយោជន៍​ដែរ ដូចជា ៖

  • ​ពិនិត្យ​ភ្នែក​ជា​ទៀងទាត់ ៖ ការ​ពិនិត្យ​ភ្នែក អាច​ជួយ​អោយ​រក​ឃើញ​ជំងឺភ្នែកឡើងបាយ និង​បញ្ហា​ភ្នែក​ផ្សេងៗ​ទៀត ទាន់ពេលវេលា
  • ​ឈប់​ជក់បារី​
  • ​កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​
  • ​ពាក់​វ៉ែនតា​ការពារ​ពន្លឺព្រះអាទិត្យ​
  • ​រក្សា​ទម្ងន់​ឲ្យមាន​សុខភាព​ល្អ ៖ បើសិន​ជា​អ្នក កំពុងតែ​ធាត់​លើស​ទម្ងន់ ចូរ​ធ្វើយ៉ាងណា​ថែរក្សា​ទម្ងន់​ឲ្យនៅ​ធម្មតា តាមរយៈ​ការ​ហាត់ប្រាណ ឲ្យបាន​ច្រើន​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​។ បើសិន​ជា​អ្នក​ធាត់​ជ្រុល​វិញ ចូរ​សម្រក​ទម្ងន់​បន្តិច​ម្តងៗ តាមរយៈ​ការកាត់បន្ថយ​ចំនួន​កា​ឡូរី និង​បង្កើន​ការ​ហាត់ប្រាណ​ជា​រៀងរាល់ថ្ងៃ​។
  • ​ជ្រើសរើស​អាហារ​ផ្តល់​សុខភាព​ដែល​មាន​បន្លែ និង​ផ្លែឈើ​ច្រើន ព្រោះ​អាហារ​ទាំងនេះ​នឹង​ផ្តល់​ជីវជាតិ និង​វីតាមីន​ច្រើន​។ បន្លែ និង​ផ្លែឈើ ក៏​សម្បូរ​អង់​ទី​អុក​ស៊ីដង់ សម្រាប់​ជួយ​ថែរក្សា​សុខភាព​ភ្នែក​ផងដែរ​៕
     

អត្ថបទ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។