យុវវ័យ​នៅ​ភ្នំពេញ​បាក់​នាំគ្នា​ទៅ​ហាង S-Seven Mart & Coffee

ទើបតែបើកដំណើរការបានប្រមាណកន្លះខែនិងបើកសម្ពោធជាផ្លូវការនាថ្ងៃទី៧ កក្កដា ២០១៦ ទេតែមានយុវវ័យជាច្រើនបាននាំគ្នាចាប់អារម្មណ៍ទៅលើការរៀបចំតុបតែងលម្អហាង និងកាហ្វេប្រចាំ ហាងនេះមានរសជាតិមិនអាចបំភ្លេចបាន។
យុវវ័យ​នៅ​ភ្នំពេញ​បាក់​នាំគ្នា​ទៅ​ហាង S-Seven Mart & Coffee
ហាង S-Seven Mart & Coffee ស្ថិតនៅផ្ទះលេខ ១៥៤ ផ្លូវ ១៣២ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក(ខាងលិចវិទ្យាល័យជាស៊ីម សន្ធរម៉ុកប្រមាណជា ១៥០ ម៉ែត្រ)បានបើកដំណើរការប្រមាណ ជាកន្លះខែមកហើយ និងតែងមានភ្ញៀវដែលជា យុវវ័យ និងសិស្សសាលាចាប់អារម្មណ៍ហើយមានការពេញនិយមជាងគេពិសេស គឺពពួក Frappe ។ ពួកគេបានសរសើរថា កាហ្វេរបស់ហាងនេះ មានរសជាតិឆ្ងាញ់ខុសប្លែកពីហាងផ្សេងៗទៀត។

យុវជនឈ្មោះវិទូបានរៀបរាប់ថារូបគេរួមនិងមិត្តភក្តិតែងបាននាំគ្នាមកហាង S-Seven Mart & Coffee រាល់ពេលដែលមានឱកាសទំនេរព្រោះតែសង្កេតឃើញថាហាងកាហ្វេមួយនេះមានការរៀបចំ យ៉ាងល្អពិសេសរសជាតិកាហ្វេឈ្ងុយឆ្ងាញ់គួរឲ្យចាប់អារម្មណ៍។

ហាងS-Seven Mart & Coffee ត្រូវបានដេគ័រយ៉ាងស្អាត ដោយមានឈើបិទនៅជញ្ជាំង និងមានតាំងឧបករណ៍ភ្លេងខ្មែរ ដូចជា ខ្លុយ ទ្រ ជាដើម។ បរិយាកាសស័ក្ដិសមសម្រាប់សិស្សសាលា និងនិស្សិតជួបជុំជជែកគ្នាលេង ឬធ្វើការងារសាលា ខណៈដែលទីធ្លាចំណតធំទូលាយ។ ហាងនេះបើកដំណើរការពេញ ២៤ ម៉ោងតែម្ដង។

ហាង S-Seven Mart & Coffee ទើបតែបានបើកសម្ពោធកាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី៧ កក្កដា២០១៦ដោយក្នុងឱកាសនោះគេឃើញមានក្រុមតារាហ្វេសប៊ុក និងក្រុមចម្រៀង original song ក៏មានវត្តមានប្រគំតន្ត្រីអង្រួនឆាកក្នុងកម្មវិធីដែរ។

កញ្ញា សំរោង មន្ត្រា ម្ចាស់ហាង S-Seven Mart & Coffee (រូបខាងលើ ឆ្វេង) បាននិយាយថា “ការសម្ពោធដំណើរការហាងជាផ្លូវការថ្ងៃនេះ គឺចំថ្ងៃទី៧ ខែ៧ ដែលជាថ្ងៃខែប្រាសាទព្រះវិហាររបស់កម្ពុជាត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ពេលគេនិយាយពីប្រាសាទព្រះវិហារ គេនឹងនឹកឃើញដល់ហាងកាហ្វេ S-Seven។ ម្យ៉ាងទៀត S-Seven ក៏សំដៅលើសេវាកម្មហាងដែលបើកបម្រើពេញ ២៤ម៉ោងក្នុងមួយថ្ងៃដែរ”។

ម្ចាស់ហាងវ័យក្មេង ២០ឆ្នាំ និងជានិស្សិតច្បាប់ឆ្នាំទី៣នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានឲ្យដឹងដែរថា៖ ការពិត ហាងនេះបានបើកដំណើរការប្រមាណជាកន្លះខែមកហើយ ដោយកាហ្វេរបស់ហាងនេះ មានរសជាតិឆ្ងាញ់ខុសប្លែកពីហាងផ្សេងៗទៀត ព្រោះគ្រាប់កាហ្វេ គឺជាផលិតផលរបស់កម្ពុជាតែម្ដង ហើយត្រូវបានធានាគុណភាពដាំតាមបែបធម្មជាតិ ១០០% សុទ្ធសាធ ទើបធ្វើឲ្យភ្ញៀវតែងសរសើរពីរសជាតិនៃកាហ្វេក្នុងហាងនេះ។

ពេលដែលក្រុមតារាសំណព្វចិត្តពួកគេឡើងឆាកលេងហ្គីតា ព្យាណូ និងច្រៀងបទពីរោះៗ ក្នុងនោះមាន ប្រុសសង្ហា Emo Composer, ក្រុម Sed2R, ស្រីស្អាត Lada, កញ្ញា Chorda, ក្រុមប្រុសស្អាត De Ocean, The Husky ជាដើមស្នូរទះដៃ និងសំឡេងហ៊ោកញ្ជ្រៀវចាប់លាន់ឮរំពង ។

ចំពោះមូលហេតុដែលនាង មិននាំចូលគ្រាប់កាហ្វេពីបរទេស ក៏ព្រោះតែនាង ចង់បង្កើត brand ជារបស់ខ្មែរយើង។ កាហ្វេដែល ដាំតាមបែបធម្មជាតិ ហើយផ្សំនឹងការមានរូបមន្តពិសេសបន្ថែមទៀត ធ្វើឲ្យភ្ញៀវសរសើរថាឆ្ងាញ់ប្លែក។

ហាង S-Seven Mart & Coffee ផ្ដល់កម្មវិធីបញ្ចុះតម្លៃពិសេស ២៥-៣០% លើរាល់មុខ menu ទាំងអស់ ចាប់ពីថ្ងៃទី៨-កក្កដា ដល់ ៨-សីហា។ ព័ត៌មានបន្ថែម សូមទាក់ទង 086 55 77 00 / 069 55 77 00 ឬចូលផេកហ្វេសប៊ុក S-Seven Mart & Coffee៕

ប្រភព៖ pmhotnews

  • យុវវ័យ​នៅ​ភ្នំពេញ​បាក់​នាំគ្នា​ទៅ​ហាង S-Seven Mart & Coffee已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/09  Category:ជីវិតនិងសង្គម
Tags: