ដាក់​មាន់​ឱ្យ​ក្រពើ​ស៊ី ដើម្បី​ទស្សន៍ទាយ​ជើងឯក​បាល់ទាត់​អឺរ៉ូ

ចាត់ទុកជារឿងគួរឱ្យអស់សំណើចមួយក៏ថាបាន ដោយសារនៅខេត្តភិចិត្រ ប្រទេសថៃ បានយកក្រពើជាអ្នកទស្សន៍ទាយជើងឯកបាល់ទាត់អឺរ៉ូ នៅយប់ថ្ងៃទី ១០ កក្កដា នេះ តើប្រទេសម្ចាស់ផ្ទះបារាំង ឬ ប្រទេសព័រទុយហ្គាល់ ។

ដាក់​មាន់​ឱ្យ​ក្រពើ​ស៊ី ដើម្បី​ទស្សន៍ទាយ​ជើងឯក​បាល់ទាត់​អឺរ៉ូ

មុនធ្វើការទស្សន៍ទាយ មានការហែក្បួនដោយមានមាន់មួយគូថ្វាយសត្វក្រពើ ព័ទ្ធជុំវិញផ្សារថេសបាន ដើរជុំវិញរូបចម្លាក់ក្រពើដ៏ធំបំផុតលើពិភពលោក ដែលជានិមិត្តរូបរបស់ខេត្តភិចិត្រ ដើម្បីឱ្យទស្សន៍ទាយឆុតត្រូវ រួចតម្រង់ទៅកាន់បឹងហ្ស៊ីហ្វៃ ដែលជាកន្លែងចិញ្ចឹមក្រពើនៅទីនោះ ថាតើក្រពើស៊ីមាន់ខាងព័រទុយហ្គាល់ ឬ ស៊ីខាង ប្រទេសបារាំង ។
គេបានចងទម្លាក់មាន់ទៅក្នុងបឹង ដោយលោកនាយកប្រៃសណីយ៍ខេត្ត កាន់ខាង ព័រទុយហ្គាល់ និង លោកប្រធានមជ្ឈមណ្ឌលពិគ្រោះ និង អភិវឌ្ឍទឹកសាបខេត្តភិចិត្រ កាន់មាន់ខាងប្រទេសម្ចាស់ផ្ទះបារាំង ។

ដាក់ឱ្យស៊ីលើកទី ១ ក្រពើបានស៊ីមាន់ទាំងពីរព្រមគ្នា ដែលមានន័យថា ការប្រកួតគូរនេះចប់ ៩០ នាទីស្មើគ្នា និង មានការថែមម៉ោង ។ ស៊ីលើកទី ២ ក្រពើបានទៅស៊ីមាន់ខាងប្រទេសព័រទុយហ្គាល់ ។ ខាងអាជ្ញាធរមានចេញប័ណ្ណទស្សន៍ទាយសម្រាប់ឱ្យប្រជាជនដែលនិយមទស្សនាបាលទាត់ទស្សន៍ទាយជើងឯក ៕សូរ្យរិទ្ធ
ដាក់​មាន់​ឱ្យ​ក្រពើ​ស៊ី ដើម្បី​ទស្សន៍ទាយ​ជើងឯក​បាល់ទាត់​អឺរ៉ូ

ដាក់​មាន់​ឱ្យ​ក្រពើ​ស៊ី ដើម្បី​ទស្សន៍ទាយ​ជើងឯក​បាល់ទាត់​អឺរ៉ូ

ដាក់​មាន់​ឱ្យ​ក្រពើ​ស៊ី ដើម្បី​ទស្សន៍ទាយ​ជើងឯក​បាល់ទាត់​អឺរ៉ូ

ប្រែសម្រួល៖ pmhotnews
ប្រភព៖ ដេលីញូវ

  • ដាក់​មាន់​ឱ្យ​ក្រពើ​ស៊ី ដើម្បី​ទស្សន៍ទាយ​ជើងឯក​បាល់ទាត់​អឺរ៉ូ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/09  Category:ជីវិតនិងសង្គម
Tags: