ចេះ​ទៅ​រួច ទូរទស្សន៍​មួយ​ឲ្យ​អ្នក​អាន​ព័ត៌មាន​បញ្ចេញ​ដើមទ្រូង ដើម្បី​ទាក់ទាញ​ទស្សនិកជន


ក្នុងការប្រកួតប្រជែងខាងវិស័យសារព័ត៌មាន ទូរទស្សន៍មួយរបស់ប្រទេស Albanian បានសម្រេចគោលការណ៍ឲ្យអ្នកអានព័ត៌មាននារីៗ ពាក់អាវវាលបង្ហាញដើមទ្រូងពេលកំពុងផ្សាយ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជន។

ចេះ​ទៅ​រួច ទូរទស្សន៍​មួយ​ឲ្យ​អ្នក​អាន​ព័ត៌មាន​បញ្ចេញ​ដើមទ្រូង ដើម្បី​ទាក់ទាញ​ទស្សនិកជន

ពាក់អាវធំពីពីក្រៅ ដោយមិនពាក់អាវទ្រនាប់ នារីវ័យក្មេងកំពុងអានព័ត៌មានសំខាន់ៗលើកញ្ចក់ទូរទស្សន៍ Zjarr TV។

លោក Ismet Drishti ប្រធានទូរទស្សន៍ Zjarr Tv បានប្រាប់ AFP ថា៖ “ចាប់តាំងពីធ្វើគោលការណ៍ថ្មីនេះ អ្នកទស្សនាកើនជាលំដាប់។ ពួកយើងមិនមែនជួញដូរផ្លូវភេទអ្វីនោះទេ ពួកយើងចង់ផលិតព័ត៌មានបែបនេះឡើងវិញ។ ក្នុងប្រទេស Albanian សារព័ត៌មានដែលរៀបចំដោយអ្នកនយោបាយ មានអ្នកទស្សនាមធ្យម ដូចនេះការអានព័ត៌មានគួរតែសិចស៊ីបន្តិច”។

ចេះ​ទៅ​រួច ទូរទស្សន៍​មួយ​ឲ្យ​អ្នក​អាន​ព័ត៌មាន​បញ្ចេញ​ដើមទ្រូង ដើម្បី​ទាក់ទាញ​ទស្សនិកជន
ក្រុម អ្នកអានព័ត៌មានក្នុងប្រទេសវេណេហ្ស៊ុយអេឡា

អ្នកអានព័ត៌មានទូរទស្សន៍ម្នាក់ឈ្មោះ Greta Hoxhaj អាយុ២៤ឆ្នាំបាននិយាយថា៖”ខ្ញុំធ្វើការទូរទស្សន៍ក្នុងស្រុក៥ឆ្នាំហើយ តែគ្មានអ្នកស្គាល់ខ្ញុំទេ។ ខ្ញុំគ្មានការស្ដាយក្រោយអ្វីទេ ត្រឹមរយៈ៣ខែធ្វើនៅ Zjarr TV ខ្ញុំបានក្លាយជាតារាម្នាក់”។

Zjarr TV មិនមែនជាទូរទស្សន៍ទី១ដែលមានអ្នកអានព័ត៌មានចំហដើមទ្រូងបែបនេះទេ អ្នកអានព័ត៌មានស្រី១ក្រុមក្នុងប្រទេសវេណេហ្ស៊ុយអេឡាម្នាក់ហ៊ានស្រាតអស់រលីងដើម្បីលើកទឹកចិត្តជម្រើសជាតិខ្លួន ក្នុងពានរង្វាន់ Copa America៕

 

ចេះ​ទៅ​រួច ទូរទស្សន៍​មួយ​ឲ្យ​អ្នក​អាន​ព័ត៌មាន​បញ្ចេញ​ដើមទ្រូង ដើម្បី​ទាក់ទាញ​ទស្សនិកជន

ប្រែសម្រួល៖ sabay (ហេង សុធារិទ្ធិ)
ប្រភព៖ gmanetwork

  • ចេះ​ទៅ​រួច ទូរទស្សន៍​មួយ​ឲ្យ​អ្នក​អាន​ព័ត៌មាន​បញ្ចេញ​ដើមទ្រូង ដើម្បី​ទាក់ទាញ​ទស្សនិកជន已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/09  Category:ជីវិតនិងសង្គម
Tags: