ឡាន​ក្រុង​បើក​​ហួស​ល្បឿន​កំណត់​ ​ចំ​ពេល​ លោក​​​ ​ស៊ុន ចាន់​ថុល​ឡើង​ជិះ​មិន​ឲ្យ​​អ្នក​បើក​ដឹង​មុន

ឡាន​ក្រុង​បើក​​ហួស​ល្បឿន​កំណត់​ ​ចំ​ពេល​ លោក​​​ ​ស៊ុន ចាន់​ថុល​ឡើង​ជិះ​មិន​ឲ្យ​​អ្នក​បើក​ដឹង​មុន

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន នាថ្ងៃទី ៩ កក្កដា ឆ្នាំ២០១៦នេះ បានឡើងជិះឡានក្រុងដឹកអ្នកដំណើរពីភ្នំពេញទៅ កំពង់ធំ របស់ក្រុមហ៊ុនឯកជនមួយ ដោយមិនឲ្យអ្នកបើកបរបានដឹងជាមុន។ នេះបើតាមទំព័រ Facebook របស់ក្រសួងសាធារណការ និង ដឹកជញ្ជូន។
ឡាន​ក្រុង​បើក​​ហួស​ល្បឿន​កំណត់​ ​ចំ​ពេល​ លោក​​​ ​ស៊ុន ចាន់​ថុល​ឡើង​ជិះ​មិន​ឲ្យ​​អ្នក​បើក​ដឹង​មុន

ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន

ដោយសារតែចង់ដឹងពីការគោរពច្បាប់របស់អ្នកបើកបរក្រុមហ៊ុនឡានក្រុង ជាលទ្ធផលឡានក្រុង ដែលលោក ស៊ុន ចាន់ថុល និងក្រុមការងារជិះ បានបើកហួសល្បឿនកំណត់ ដោយបានបើកក្នុងល្បឿន ១០៧ គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈដែលរថយន្តបើកក្រៅក្រុង ត្រូវបានអនុញ្ញាតត្រឹមល្បឿនអតិបរមា ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង។

បន្ទាប់ពីការចុះសង្កេតមើលការគោរពច្បាប់របស់អ្នកបើកបរផ្ទាល់ លោករដ្ឋមន្ត្រី នឹងត្រូវទៅពិនិត្យស្ថានភាពផ្លូវពី កំពង់ធំ ទៅសៀមរាបផងដែរ៕

អត្ថបទ៖ មាន រតនា
ប្រភព៖ sabay

  • ឡាន​ក្រុង​បើក​​ហួស​ល្បឿន​កំណត់​ ​ចំ​ពេល​ លោក​​​ ​ស៊ុន ចាន់​ថុល​ឡើង​ជិះ​មិន​ឲ្យ​​អ្នក​បើក​ដឹង​មុន已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/09  Category:ជីវិតនិងសង្គម
Tags: