​ដាំ​ដើមឈើ​ប្រណិត​១២០០​ដើម អបអរ​រុក្ខា​ទិវា​៩​កក្កដា​នៅ​ស្រុក​ស្វាយ​លើ​

​សៀមរាប:
កូនឈើ​ប្រណិត​ចំនួន​១២០០​ដើម ត្រូវបាន​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប រៀបចំ​ពិធី​ដាំ​លើ​ផ្ទៃ​ជាង​១ ហិកតា ដើម្បី​អបអរសាទរ​រុក្ខា​ទិវា​៩​កក្កដា ឆ្នាំ​២០១៦​នេះ​។ ការដាំ​កូនឈើ​នេះ​ធ្វើឡើង នៅ​ស្រុក​ស្វាយ​លើ ដោយមាន​ការចូលរួម​ពី​លោក នូ ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប​។​
​    ​
​តាម​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្ត​បាន​និយាយថា កូនឈើ​ប្រណិត​ដែល​ដាំ​ចំនួន​១២០០​ដើម គឺមាន ប្រភេទ​គ្រញូង បេង និង​គគីរ និង​ការដាំ​នៅលើ​ផ្ទៃដី​ជាង​១​ហិកតា ក្នុង ន័យ​អបអរសាទរ​បុណ្យ​រុក្ខា​ទិវា​៩​កក្កដា ឆ្នាំ ២០១៦​នេះ​។
​    ​
​មន្ត្រី​ដដែល​បាន​និយាយថា គោលបំណង​សំខាន់​នៃ​ការដាំ​កូនឈើ​ប្រណិត​នេះ គឺ​បាន​ជួយ​គាំទ្រ ដល់​ផ្នែក​បរិស្ថាន ជាពិសេស​ការការពារ​ទី​ជំរាល ការទប់ស្កាត់​ការហូរ​ច្រោះ​ដី ការធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​នៃ​គុណភាព​ដី និង​ផ្តល់ ផល​អនុផល​ព្រៃឈើ​ជាច្រើន​ដល់​ប្រជាពលរដ្ឋ​។
​    ​
​មន្ត្រីរដ្ឋបាល​ព្រៃឈើ បាន​និយាយ​ឲ្យ​ដឹង​ទៀតថា ព្រៃឈើ​បាន​តួនាទី​សំខាន់​ណាស់ ក្នុង​ការជួយ​ថែ រក្សា ដំណើរការ​ប្រព​ន្ធ័​អេកូឡូស៊ី តាមរយៈ​ការជួយ​ធ្វើ​និ​យ​ត័ក​ម្ម​អាកាសធាតុ ជួយ​កាត់បន្ថយ​ឥទ្ធិពល​អវិជ្ជមាន នៃ​ការប្រែប្រួល​អាកាសធាតុ ដូចជា​ទឹកជំនន់ ខ្យល់ព្យុះ និង​ការ​ស្រូបយក​ឧស្ម័ន​កាបូ​និ​ច​ពី​បរិយាកាស​៕s/m