កម្ពុជា​បញ្ជាក់​ជំហរ​ជា​ថ្មី​មុន​ការចេញ​សាលក្រម​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​

ក្រសួងការបរទេសកម្ពុជា នៅថ្ងៃនេះ បានបញ្ជាក់ជាថ្មីអំពីជំហររបស់ប្រទេសកម្ពុជា ជុំវិញជម្លោះសមុទ្រចិនខាងត្បូងរវាងប្រទេសចិន និងហ្វីលីពីន ៣ថ្ងៃមុនតុលាការអន្តរជាតិមួយ នឹងចេញសេចក្ដីសម្រេចលើជម្លោះដែនដីនេះ។

ក្នុងសេចក្ដីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី០៩ ខែកក្កដានេះ ក្រសួងការបរទេសកម្ពុជា បានរំលឹកឡើងវិញពីជំហររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងបញ្ជាក់ជាថ្មីម្ដងទៀតថា ប្រទេសកម្ពុជា នឹងមិនភ្ជាប់ខ្លួនទៅនឹងដំណើរការរបស់តុលាការមជ្ឈត្តកម្មអន្តរជាតិ នៅទីក្រុងឡាអេ ដែលនឹងចេញសេចក្ដីសម្រេចនៅថ្ងៃទី១២ ខែកក្កដាខាងមុខ ជុំវិញជម្លោះសមុទ្រចិនខាងត្បូងនោះឡើយ។

ក្នុងសេចក្ដីប្រកាសព័ត៌មានដដែល ក្រសួងការបរទេសកម្ពុជា បានចាត់ទុកជម្លោះនេះ មិនជាប់ពាក់ព័ន្ធនឹងរដ្ឋទាំងអស់របស់អាស៊ាននោះឡើយ ហើយប្រទេសកម្ពុជា ក៏នឹងមិនបញ្ចេញជំហររួមណាមួយទៅលើសេចក្ដីសម្រេចរបស់តុលាការអន្តរជាតិនាពេលខាងមុខនោះដែរ។

ក្រសួងការបរទេស ក៏បានអំពាវនាវឲ្យប្រទេសចិន និងហ្វីលីពីន បន្តដោះស្រាយជម្លោះរបស់ពួកគេដោយសន្តិវិធី។

ចិនបានអះអាងជាម្ចាស់លើដែនទឹកស្ទើរតែទាំងអស់នៅសមុទ្រចិនខាងត្បូង ខណៈដែលហ្វីលីពីន ក៏បានអះអាងជាម្ចាស់លើដែនទឹកត្រួតស៊ីគ្នានោះផងដែរ។ ប្រទេសចិនក៏មានជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូង ជាមួយប្រទេសវៀតណាម ប្រ៊ុយណេ ម៉ាឡេស៊ី និងកោះតៃវ៉ាន់ ផងដែរ៕

ប្រភពៈ VOD


កម្ពុជា​បញ្ជាក់​ជំហរ​ជា​ថ្មី​មុន​ការចេញ​សាលក្រម​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​

លោក កឹម សុខា អំពាវនាវឲ្យភាគីខ្មែរ រួមគ្នា​ដោះស្រាយទំនាស់ រវាងខ្មែរ និងខ្មែរ មិនចង់ឲ្យបរទេសលូកដៃ

កម្ពុជា​បញ្ជាក់​ជំហរ​ជា​ថ្មី​មុន​ការចេញ​សាលក្រម​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​

តុលាការសម្រេចចេញដីកាកោះហៅ មន្រ្តីសមាគមអាដហុកម្នាក់ទៀត មកសាកសួរលើសំណុំរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា និង ស្រីមុំ