ក្រសួងធនធានទឹក៖ ឥទ្ធិពល​ខ្យល់​ព្យុះ NEPARTAK នឹង​បណ្តាល​ឲ្យ​កម្ពុជាមានភ្លៀងធ្លាក់​ឡើងវិញ​ ពី​ថ្ងៃទី​១១ ខែ​កក្កដា

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៦នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបានបញ្ជាក់ថា ព្យុះទីហ្វុងទី១ មានឈ្មោះថា NEPARTAK របស់ហ្វីលីពីន បានបក់ឆ្លងកាត់កោះតៃវ៉ាន់ នឹងបន្តចូលមកឆ្នេរភាគខាងកើតប្រទេសចិន ដែលជាហេតុធ្វើឲ្យកម្ពុជារងឥទ្ធិពលមួយនេះ បណ្តាលឲ្យមានភ្លៀងធ្លាក់ឡើងវិញ ចាប់ពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ខាងមុខតទៅ។

ក្រសួងធនធានទឹកបានឲ្យដឹងទៀតថា ឥទ្ធិពលខ្យល់ព្យុះមួយនេះ នឹងធ្វើឲ្យខ្យល់មូលសុងនិរតីខ្លាំង បន្តមានឥទ្ធិពលមកលើកម្ពុជា បង្កឲ្យមានភ្លៀងធ្លាក់រាយប៉ាយច្រើន នៅតំបន់មាត់សមុទ្រ វាលទំនាប និងខ្ពង់រាប៕

ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាស របស់ក្រសួងធនធានទឹក នៅខាងក្រោមនេះ៖

 

ប្រភពៈ freshnewsasia


Related Posts