ឲ្យ​ការពារ​ពលរដ្ឋ បែរជាយក​អំណាច​ព្យាយាមប៉ុនប៉ង​ចាប់រំលោភ​ក្មេងស្រីៗ​តាមផ្លូវ លទ្ធផល​គុក !

មន្ត្រីប៉ូលីសម្នាក់នៅក្នុងប្រទេសជប៉ុន ត្រូវបានចាប់ខ្លួនពីបទប៉ុនប៉ងរំលោភផ្លូវភេទ ក្រោយរងការចោទប្រកាន់ព្យាយាមចាប់សម្រាតខោអាវយុវតីម្នាក់ ខណៈនាងកំពុងដើរទៅផ្ទះពីសាលារៀន ។

ប៉ូលីសក្រុង Kurume និយាយថា ពួកគេបានចាប់ខ្លួន Jun Kitajima អាយុ ២៥ ឆ្នាំ ក្រោយជនរូបនេះត្រូវចោទប្រកាន់ព្យាយាមចាប់សម្រាតខោអាវយុវតីអាយុ ១៧ ឆ្នាំ ម្នាក់ ខណៈនាងដើរតាមដងផ្លូវ ។

ប៉ូលីសកំហូចរូបនេះ ត្រូវបានផ្អាកពីតួនាទីផងដែរ ដោយរង់ចាំការស៊ើបអង្កេត ។

យោងតាមការស៊ើបអង្កេតរបស់ប៉ូលីស, នៅម៉ោងប្រហែល ៩ និង ៣០ នាទី យប់ថ្ងៃចន្ទ, Kitajima បានដើរលបៗពីក្រោយក្មេងរងគ្រោះ ខណៈនាងកំពុងដើរទៅផ្ទះពីសាលារៀនរបស់នាង ។

ជនរូបនេះ បានព្យាយាមសម្រាតខោអាវ និងខោអាវទ្រនាប់របស់នាង ។ ប៉ុន្តែ សំណាង យុវតីនោះអាចគ្រប់គ្រងគេចចេញពីគ្រោះភ័យនេះ និងភ្លាមៗនោះ នាងក៏បានទូរស័ព្ទហៅប៉ូលីស ហើយ Kitajima ក៏ត្រូវបានចាប់ខ្លួនផងដែរ ។

ក្នុងអំឡុងពេលសាកសួរ, Kitajima បានសារភាពពីទោសកំហុសរបស់ខ្លួន ។

Kitajima ក៏ត្រូវបានចោទប្រកាន់ប្រើប្រាស់ទូរស័ព្ទដៃកត់ត្រាតំបន់ស្រើបស្រាលពីសំពត់ខ្លីរបស់ស្ត្រីម្នាក់ នៅក្នុងចំណតមួយកន្លែង ។ Kitajima បានសារភាពឲ្យដឹងទៀតថា រូបគេបានធ្វើរឿងបែបនេះជាច្រើនដងមកហើយ ។

ទាក់ទិនករណីនេះ មេប៉ុស្តិ៍ Kurume បានចេញសុំទោសជាសារធាណៈ ចំពោះសកម្មភាពពុំគប្បីរបស់ Kitajima ផងដែរ ៕


ឲ្យ​ការពារ​ពលរដ្ឋ បែរជាយក​អំណាច​ព្យាយាមប៉ុនប៉ង​ចាប់រំលោភ​ក្មេងស្រីៗ​តាមផ្លូវ លទ្ធផល​គុក !

អាក្រក់​មែន​! លួច​ដាក់​ស្រោម​អនាម័យពោរពេញ​ដោយ​ទឹកកាម​ចូលក្នុង​សា​កាដូ​សិ​ស្សី​ស្រី ព្រោះ​ស្ត្រេ​ស​ពេក !

ឲ្យ​ការពារ​ពលរដ្ឋ បែរជាយក​អំណាច​ព្យាយាមប៉ុនប៉ង​ចាប់រំលោភ​ក្មេងស្រីៗ​តាមផ្លូវ លទ្ធផល​គុក !

អត់​ការងារ​ធ្វើ​មែន​! យក​ឆ្កែ​បោះ​ទម្លាក់​ពីលើ​អគារ​យ៉ាង​ព្រៃផ្សៃ ជាប់​ខ្នោះ​លេង (Video Inside)