គូស្នេហ៍តារាកូរ៉េ ៤ គូ សម្រេចគោលដៅជីវិតស្នេហាក្នុងឆ្នាំ ២០១៦

6 Videos


គូស្នេហ៍តារាកូរ៉េ ៤ គូ ដែលទទួលជោគជ័យក្នុងជីវិតស្នេហា ឬ អាចនិយាយម្យ៉ាងទៀតថា បានសម្រេចគោលដៅជីវិតស្នេហា សម្រាប់ឆ្នាំ ២០១៦ នេះ ។

P9

គូស្នេហ៍តារាកូរ៉េ ៤ គូ សម្រេចគោលដៅជីវិតស្នេហាក្នុងឆ្នាំ ២០១៦

១ – តារាស្រី វ៉ាង ជុងអ៊ុំ (Hwang Jung-Eum) និង តារាប្រុស លី យ៉ុងដុន ( Lee Young-Don )

គូស្នេហ៍តារាកូរ៉េ ៤ គូ សម្រេចគោលដៅជីវិតស្នេហាក្នុងឆ្នាំ ២០១៦

បន្ទាប់ពីមានទំនាក់ទំនងស្នេហាជាមួយគ្នាអស់រយៈកាល ៦ ឆ្នាំរួចមកតារាចម្រៀង និង សម្ដែងវ័យ ៣១ ឆ្នាំនាង វ៉ាង ជុងអ៊ុំ និង តារាប្រុសលោក លី យ៉ុងដុនបានចាប់ដៃគ្នាចូលរោងការកាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០១៦ និង បន្តរស់នៅជាមួយគ្នាប្រកបដោយសុភមង្គលបំផុត ។

គូស្នេហ៍តារាកូរ៉េ ៤ គូ សម្រេចគោលដៅជីវិតស្នេហាក្នុងឆ្នាំ ២០១៦

២ – តារាស្រី គួ ហ៊ីស៊ុន (Gu Hye-Sun) និង តារាប្រុស អាន ជាយ៉ុន (Ahn Jae-Hyun)

គូស្នេហ៍តារាកូរ៉េ ៤ គូ សម្រេចគោលដៅជីវិតស្នេហាក្នុងឆ្នាំ ២០១៦

បន្ទាប់ពីបញ្ចប់ដំណើរការថតរឿងភាគ «Blood» រួចមកតារាប្រុសស្រីមួយគូនេះបានប្រកាសជាសាធារណៈថា ពួកគេមានទំនាក់ទំនងស្នេហាជាមួយគ្នា ។ ក្រោយមកទៀតនៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១៦ គូស្នេហ៍តារាទាំងពីរដួងនេះបានរៀបចំពិធីមង្គលការតូចមួយតាមលក្ខណៈប្រពៃណី និង ទំនៀមគ្រួសារ ដោយមិនបានអញ្ជើញមិត្តសិល្បៈណាម្នាក់ចូលរួមឡើយ ។

គូស្នេហ៍តារាកូរ៉េ ៤ គូ សម្រេចគោលដៅជីវិតស្នេហាក្នុងឆ្នាំ ២០១៦

៣ – តារាស្រី កាហ៊ី (Kahi) និង លោក យ៉ាំង ចុនមូ  ( Yang Joon-Moo )

គូស្នេហ៍តារាកូរ៉េ ៤ គូ សម្រេចគោលដៅជីវិតស្នេហាក្នុងឆ្នាំ ២០១៦

អតីតតារាចម្រៀងក្នុងក្រុម «After School» នាង កាហ៊ី បានរៀបការជាមួយនាយកប្រតិបត្តិក្រុមហ៊ុនមួយកន្លែកក្នុងបប្រទេសកូរ៉េខាងត្បូងឈ្មោះលោក យ៉ាំង ចុនមូ នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០១៦ ដោយបានរៀបចំឡើងនៅរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក ។ ក្រោមកទៀតនៅខែឧសភា គូស្វាមីភារិយាមួយគូនេះបានប្រកាសថា ពួគគេមានមានផ្ទៃពោះកូនដំបូងហើយ ។

គូស្នេហ៍តារាកូរ៉េ ៤ គូ សម្រេចគោលដៅជីវិតស្នេហាក្នុងឆ្នាំ ២០១៦

៤. តារាស្រី យូអ៊ី  ( UEE ) និង តារាប្រុស លី សេងយុន ( Lee Sang Yoon )

គូស្នេហ៍តារាកូរ៉េ ៤ គូ សម្រេចគោលដៅជីវិតស្នេហាក្នុងឆ្នាំ ២០១៦

តារាចម្រៀងសមាជិកក្រុម «After School» វ័យ ២៨ ឆ្នាំ នាង យូអ៊ី និង តារាសម្ដែងប្រុសវ័យ ៣៤ ឆ្នាំលោក លី សេងយុន បានប្រកាសជាសាធារណៈកាលពីថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០១៦ ថា ពួកគេទាំងពីរនាក់មានទំនាក់ទំនងស្នេហាជាមួយគ្នា ។ ព័ត៌មាននេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើនសប្បាយចិត្ត និង បានចាត់ទុកគូស្នេហ៍មួយគូនេះជាគូស្នេហ៍ល្បីល្បាញក្នុងឆ្នាំ ២០១៦ ទៀតផង ៕

គូស្នេហ៍តារាកូរ៉េ ៤ គូ សម្រេចគោលដៅជីវិតស្នេហាក្នុងឆ្នាំ ២០១៦

                                                              ( ប្រភព : ដ្រាម៉ាហ្វេវ័រ ) កុសល