កុហក​សង្សារ​​ថា​​ឈឺ​ ដើម្បី​បាន​​ជិះ​យន្តហោះ​ឯកជន​ជាមួយ​​បុរស​មិន​ធ្លាប់​ស្គាល់​ ចុង​ក្រោយ​ស្ទើរ​ក្អួត​ឈាម

វីដេអូសាកល្បងចិត្តរបស់តារា Youtube ដ៏ល្បីម្នាក់ដែលមានឈ្មោះថា Coby Persin ដែលទើបតែបង្ហោះកាលពីពេលថ្មីៗនេះត្រូវបាន ទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងអ៊ីនធើណេត។

ក្នុងវីដេអូនេះគេបានជ្រើសរើសនារីម្នាក់មកធ្វើការសាកល្បង ដោយ Coby Persin ធ្វើជាដើរទៅតាមញ៉ែ ដោយបានអូសក្រឡានាងដើម្បីទៅដើរលេងជាមួយគ្នានៅពេលយប់នោះ ប៉ុន្តែត្រូវបាននាងបដិសេធដោយប្រាប់ថានាងមានមិត្តប្រុសរួចហើយ ហើយនាងនឹងមានណាត់ជាមួយមិត្តប្រុសនាងនៅយប់នោះផងដែរ។

បន្ទាប់មក Coby ក៏ធ្វើជាដើរចេញ ប៉ុន្តែក៏បានស្រែកហៅនាងម្ដងទៀតដើម្បីសុំស្គាល់គណនី Instagram របស់នាង ការធ្វើដូចនេះគឺដើម្បីឲ្យតួអង្គ ២ នាក់ទៀតដែរជាអង្គរក្សបង្ហាញខ្លួនដើម្បីនិយាយពីយន្តហោះផ្ទាល់ខ្លួនរបស់ Coby ។ នារីម្នាក់នោះគ្រាន់លឺពីយន្តហោះផ្ទាល់ខ្លួន នាងក៏បានចាប់អារម្មណ៍ ហើយក៏សុខចិត្តទៅជាមួយ Coby វិញ ជាងនេះទៅទៀតនាងក៏ទូរសព្ទទៅកាន់មិត្តប្រុសនាងដោយកុហកថានាងមិនស្រួលខ្លួន។

ប៉ុន្តែនៅពេលអង្គុយនៅក្នុងយន្តហោះនោះ Coby ក៏បានប្រើល្បិចមួយដែលធ្វើឲ្យនារីម្នាក់នោះឈឺចិត្តស្ទើរតែក្អួតឈាម ។ ចង់ដឹងទេថា គាត់ប្រើប្រាស់ល្បិចអ្វី ក៏ដូចជាដំណើររឿងប្រព្រឹត្តិទៅយ៉ាងណាសូមទស្សនាទាំងអស់គ្នា ៖

  • កុហក​សង្សារ​​ថា​​ឈឺ​ ដើម្បី​បាន​​ជិះ​យន្តហោះ​ឯកជន​ជាមួយ​​បុរស​មិន​ធ្លាប់​ស្គាល់​ ចុង​ក្រោយ​ស្ទើរ​ក្អួត​ឈាម已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/09  Category:ជីវិតនិងសង្គម
Tags: