ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ​ដែល​គាស់​ជញ្ជាំង​លួច​ទូរស័ព្ទ​​៥៣​គ្រឿង​

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ​ដែល​គាស់​ជញ្ជាំង​លួច​ទូរស័ព្ទ​​៥៣​គ្រឿង​



ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ចំការមន​ឃាត់ខ្លួន​កាលពី​រសៀល ថ្ងៃ​០៨​ ខែ​កក្កដា​ ឆ្នាំ​២០១៦ បន្ទាប់ពី​ជនសង្ស័យ​គាស់​ជញ្ជាំង​លួច​ទូរស័ព្ទ​តូប​លក់​៤៧៨ ​ផ្លូវ​១៦៣ ភូមិ​៣ សង្កាត់​ទួល​ទំពូង​១ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ឈ្មោះ ទ្រី​ សុខ​ជា ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ មុខរបរ​លក់​ទូរស័ព្ទ ស្នាក់​នៅផ្ទះ​លេខ​៤៣ ផ្លូវ​៤០៨ ​ភូមិ​៣ ​សង្កាត់​ទួល​ទំពូង​១ ខណ្ឌ​ចំការមន។ ចំណែក​ជន​សង្ស័យ ឈ្មោះ គឹម ង៉ែត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅផ្ទះ​សំណង់​លេខ​៤២ ​ផ្លូវ​១៦៣ សង្កាត់​ទួល​ទំពូង១។​

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជនសង្ស័យ​បាន​ទៅ​ធ្វើ​សកម្មភាព​លួច​គាស់​តូប​លក់​៤៧៨ ផ្លូវ​១៦៣ ភូមិ​៣ សង្កាត់​ទួល​ទំពូង​១ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ បាន​ទូរស័ព្ទ​ជា​ច្រើន​គ្រឿង លុះ​ព្រឹក​ឡើង​ជនសង្ស័យ​បាន​ក្រោក​ពី​ដេក​ នៅ​ព្រឹក​ម៉ោង​៥​និង​០០​នាទី ចេញពី​ការដ្ឋាន​សំណង់​ផ្ញើ​ទូរស័ព្ទ​តាម​រថយន្ត​ទៅ​ខេត្ត​កំពត ស្រុក​ដងទង់​ តាម​រថយន្ត​តាក់ស៊ី ពេលនោះ​សមត្ថកិច្ច​មានការ​សង្ស័យ ក៏​ឃាត់ខ្លួន​នាំ​មក​ធ្វើ​ការសាកសួរ​ និង​ដកហូត​បាន​ទូរស័ព្ទ​ចំនួន​៥៣​គ្រឿង​ទាំង​យប់។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច ទូរស័ព្ទ​ខាងលើ​ពិតប្រាកដ​មែន ហើយ​សកម្មភាព​ដែល​គេ​ធ្វើ​គឺ​​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ។​ បច្ចុប្បន្ន​ជនល្មើស​ត្រូវ​បាន​យក​មក​អធិការ​នគរបាល​ខណ្ឌ​ចំការមន ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់៕

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ​ដែល​គាស់​ជញ្ជាំង​លួច​ទូរស័ព្ទ​​៥៣​គ្រឿង​