ជិះ​ម៉ូតូ​ធ្លាក់​ជង្ហុក​ រេចង្កូត​ជ្រុល​ទៅ​បុក​ម៉ូតូ​១​គ្រឿង​ទៀត ​​ស្លាប់​ម្នាក់ ​និង​របួស​២​នាក់​

ជិះ​ម៉ូតូ​ធ្លាក់​ជង្ហុក​ រេចង្កូត​ជ្រុល​ទៅ​បុក​ម៉ូតូ​១​គ្រឿង​ទៀត ​​ស្លាប់​ម្នាក់ ​និង​របួស​២​នាក់​



សៀមរាប ៖ បុរស​ម្នាក់​បាន​ស្លាប់​ បន្ទាប់ពី​បាន​បញ្ជូន​ទៅដល់​មន្ទីរ​ពេទ្យ​ ដោយសារ​បើក​ម៉ូតូ​ធ្លាក់​ជង្ហុក​រេចង្កូត​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត ​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​ និង​របួស​២​នាក់​។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​០៥​និង​៣០​នាទី​រសៀល ​ថ្ងៃ​ទី​០៨ ​ខែ​កក្កដា ឆ្នាំ​២០១៦​ លើ​កំណត់​ផ្លូវ​ក្រាល​កៅស៊ូ​អាជ្ញាធរ​អប្សរា ​ស្ថិត​ក្នុង​ភូមិ​លលៃ​ ឃុំ​បាគង ស្រុក​ប្រាសាទ​បាគង ខេត្ត​សៀមរាប។

ប៉ូលិស​ស្រុក​ប្រាសាទបាគង​បាន​ឲ្យ​ដឹង​ថា ករណី​ខាងលើនេះ​បង្កឡើង​ដោយ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់ ​សេ​១២៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​សៀមរាប 1P : 9719 បើក​បរ​ដោយ​ឈ្មោះ ​ទិ​ត្យ ប៊ុន​ណាត​ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ​រស់នៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម​ ក្រុង​សៀមរាប​(​របួសធ្ងន់​) បើក​ពី​ត្បូង​ទៅ​ជើង​ លុះដល់​ចំណុច​កើតហេតុ​ បាន​ធ្លាក់​ជង្ហុក​រេ​ចង្កូត​ទៅបុក​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក់​ឌ្រី​ម​សង់ សេ​១២៥ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​សៀមរាប 1A : 5021 បើកបរ​ដោយ​ឈ្មោះ ក្រូច សូវ ភេទ​ប្រុស ​អាយុ​៣៧​ឆ្នាំ ​រស់នៅ​សង្កាត់​អំពិល ​ក្រុង​សៀមរាប​(​របួសធ្ងន់​)​។ និង​អ្នក​រួម​ដំណើរ​០២​នាក់​ទៀត (​របួសធ្ងន់​០១​នាក់ និង​ស្រាល​០១​នាក់​)​។​

កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង​ដែល​បាន​ដឹង​ហេតុការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ​ទាំងសងខាង​បាន​បញ្ជូន​ទៅ​ជួយសង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ផង​ដែរ ចំពោះ​ឈ្មោះ ទិ​ត្យ ប៊ុន​ណាត់ បាន​ដាច់ខ្យល់​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ ដោយសារ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ពេក​។

នគរបាល​ដដែល​បាន​បន្ត​ថា​ ជនរងគ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ​ចំពោះ​ម៉ូតូ​ទាំង​០២​គ្រឿង ​ត្រូវ​បាន​កម្លាំង​នគរបាល​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​៕
ជិះ​ម៉ូតូ​ធ្លាក់​ជង្ហុក​ រេចង្កូត​ជ្រុល​ទៅ​បុក​ម៉ូតូ​១​គ្រឿង​ទៀត ​​ស្លាប់​ម្នាក់ ​និង​របួស​២​នាក់​