សព​អាក្រាត​កាយ​អណ្ដែត​ទឹកទន្លេ​ នៅ​ស្រុក​ល្វាឯម​ សមត្ថកិច្ច​ថាជា​ករណី​លង់ទឹក

សព​អាក្រាត​កាយ​អណ្ដែត​ទឹកទន្លេ​ នៅ​ស្រុក​ល្វាឯម​ សមត្ថកិច្ច​ថាជា​ករណី​លង់ទឹក



សាកសព​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ ឆាំ តឿ ភេទ​ស្រី អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ ភូមិ​ពុក​ឫស្សី​ក្រោម ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់​កណ្តាល ខេត្ត​កណ្តាល បាត់​ខ្លួន​កាលពី​ថ្ងៃ​ទី​០៤ ខែ​កក្កដា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​១៦​និង​០០​នាទី មូលហេតុ​ជនរងគ្រោះ​(​មាន​សតិ​មិន​គ្រប់​)​ផឹក​ស្រា​ស្រ​វឹង​ចងពុង​សារុង​ចុះ​ងូតទឹក​ទន្លេ​បាត់​ខ្លួន​តែម្ដង ។

សូមបញ្ជាក់ថា ​នៅ​ថ្ងៃ​ទី​០៦ ខែ​កក្កដា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​១៥​និង​៣០​នាទី ​ប្រជាពលរដ្ឋ​នេសាទ​ត្រី​បាន​ប្រទះឃើញ​សាកសព​ហើម​ស្អុយ​អណ្ដែត​តាម​បណ្ដោយ​ទឹក​ដង​ទន្លេ​មេគង្គ​ក្រោម​បាន​មក​ទើរ​នៅ​ចំណុច​វាល​តាសេក ​ភូមិ​កោះ​រះ​ក្រោម​ ឃុំ​កោះ​រះ​ ក៏បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ប៉ុស្តិ៍​កោះ​រះ។

កម្លាំង​ប៉ុស្តិ៍​កោះ​រះ​ ​សហការ​ជាមួយ​កម្លាំង​ជំនាញ​ស្រុក​ចុះ​ទៅដល់​ចំណុច​ប្រទះឃើញ​សាកសព បាន​ធ្វើការ​ការពារ​រក្សាទុក​ដល់​ថ្ងៃ​ទី​០៧ ខែ​កក្កដា ​ឆ្នាំ​២០១៦ បាន​បង្កើត​គណៈកម្មការ​មាន​ ជំនាញ​ការិយាល័យ​បច្ចេកទេស និង​វិទ្យាសាស្ត្រ​ខេត្ត ផ្នែក​ជំនាញ​ស្រុក អាជ្ញាធរ​មូលដ្ឋាន ពេទ្យ​ឃុំ ដើម្បី​ធ្វើការ​ពិនិត្យ​សាកសព​ឃើញ​ថា សាកសព​អាក្រាត​កាយ មាន​សភាព​ហើម​ស្អុយ រង្គោះ​សក់ រលេះ​ស្បែក ភ្នែក​លាន​ អណ្ដាត​លាន ធ្មេញ​ខាំ​អណ្ដាត ​ពោះ​ប៉ោង​ ក្នុង​មាត់​មាន​ដី ឈាម​ហូរ​លាយ​ទឹក​តាម​មាត់ និង​ច្រមុះ ​ហើយ​លើ​ដងខ្លួន​សាកសព​ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ។​ បើ​តាម​ការ​សន្និដ្ឋាន​ សាកសព​ស្លាប់​ដោយសារ​ថប់ដង្ហើម​ក្នុង​ទឹក​(​លង់ទឹក​) ។​

សាកសព​មាន​ភិនភាគ កម្ពស់​១,៥៥​ម៉ែត្រ ​ធ្មេញ​ខ្មៅ​ឆែប​ខាងលើ​ផ្នែក​ខាងមុខ​(​ស្នាម​ចាស់​)​បាក់​ធ្មេញ​ចង្កូម​ខាងលើ ផ្នែក​ខាង​ស្តាំ (​ស្នាម​ចាស់​)​ក្រចកដៃ​មាន​លាប​ថ្នាំ​ពណ៌​ក្រហម​ព្រាលៗ​ សក់​ខ្មៅ​ប្រាស់​ស្មា (ស្លូត)។

នគរបាល​ស្រុក​ល្វាឯម​បញ្ជាក់​ថា ​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី ​ថ្ងៃ​ទី​០៧ ខែ​កក្កដា ​ឆ្នាំ​២០១៦ មាន​ប្រជាពលរដ្ឋ​បាន​មក​រក​ពិនិត្យ​សព ខាង​ជំនាញ​បាន​បញ្ជាក់​ភិនភាគ​ជូន​គាត់ ​និង​បង្ហាញ​រូបថត​សព​ជូន​ពួកគាត់​ពិនិត្យមើល ហើយ​គាត់​បាន​អះអាង​ថា សព​នេះ​ពិតជា​សាច់ញាតិ​របស់គាត់​ប្រាកដ​មែន​។​

សាកសព​មានឈ្មោះ ឆាំ តឿ ភេទ​ស្រី អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពុក​ឫស្សី​ក្រោម ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់​កណ្តាល ខេត្ត​កណ្តាល។ បាត់​ខ្លួន​ថ្ងៃ​ទី​០៤ ខែ​កក្កដា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​១៦​និង​០០​នាទី ​មូលហេតុ​ជនរងគ្រោះ​(​មាន​សតិ​មិន​គ្រប់​)​ផឹក​ស្រា​ស្រ​វឹង​ចងពុង​សារុង​ចុះ​ងូតទឹក​ទន្លេ​បាត់​ខ្លួន​តែម្ដង។

ពេលនោះ​ក្រុម​គ្រួសារ​សាកសព​ និង​អ្នកជិតខាង​ បាននាំគ្នា​មុជ​រាវរក​ដែរ​ តែ​រក​មិន​ឃើញ​ ហើយ​បាន​បន្ត​រក​រហូត​ទទួល​បាន​ការ​ជូនដំណឹង​របស់​សមត្ថកិច្ច​ស្រុក​ល្វាឯម។​

ប្រជាពលរដ្ឋ​ឈ្មោះ ជា គា ភេទ​ស្រី អាយុ​៧៣​ឆ្នាំ មាន​ទីលំនៅ​​ភូមិ​ពុក​ឫស្សី​ក្រោម ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់​កណ្តាល ខេត្ត​កណ្តាល ត្រូវជា​ម្តាយ​ចុង​របស់​សព សំណូមពរ​សុំ​គាស់​បូជា​កន្លែង​បញ្ចុះ បន្ទាប់មក​អាជ្ញាធរ​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕
សព​អាក្រាត​កាយ​អណ្ដែត​ទឹកទន្លេ​ នៅ​ស្រុក​ល្វាឯម​ សមត្ថកិច្ច​ថាជា​ករណី​លង់ទឹក
សព​អាក្រាត​កាយ​អណ្ដែត​ទឹកទន្លេ​ នៅ​ស្រុក​ល្វាឯម​ សមត្ថកិច្ច​ថាជា​ករណី​លង់ទឹក

សព​អាក្រាត​កាយ​អណ្ដែត​ទឹកទន្លេ​ នៅ​ស្រុក​ល្វាឯម​ សមត្ថកិច្ច​ថាជា​ករណី​លង់ទឹក