បើក​ម៉ូតូ​លឿន​ដូច​ព្យុះ​ដល់​ផ្លូវ​កោង​មិន​បន្ថយល្បឿន​ដួល​បោក​ក្បាល​របួសធ្ងន់ សំណាង បាន​មួក​សុវត្ថិភាព​ការពារ

បើក​ម៉ូតូ​លឿន​ដូច​ព្យុះ​ដល់​ផ្លូវ​កោង​មិន​បន្ថយល្បឿន​ដួល​បោក​ក្បាល​របួសធ្ងន់ សំណាង បាន​មួក​សុវត្ថិភាព​ការពារ



ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ ហើយក៏​ត្រូវ​បាន​គេ​ជួយសង្គ្រោះ​ដោយ​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាម​ដែរ ក្នុង​ខណៈពេល​ដែរ យុវជន​រូប​នេះ បើក​ម៉ូតូ​លឿន​ដូច​ព្យុះ​ដល់​ផ្លូវ​កោង​មិន​បន្ថយល្បឿន ទើប​បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​របួសធ្ងន់​តែ​ម្តង ប៉ុន្តែ​សំណាង​មិន​ប៉ះពាល់​យល់​អាយុជីវិត​ព្រោះ​តែ​មាន​មួក​សុវត្ថិភាព​ជួយ​ការពារ។

ហេតុការណ៍​បើកបរ​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១២ និង​០៥​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០១៦​នេះ នៅ​ចំណុច​ខាងជើង​ស្ពាន​ស្ទឹងមានជ័យ លើផ្លូវ២៧១ ស្ថិត​ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក។

សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​កើតហេតុ​ខាងលើ គេ​បាន​ឃើញ​យុវជន​ម្នាក់​ខាងលើ​នេះ ជិះ​ម៉ូតូ​ម៉ាក ស្កូ​ប​ពី ពណ៌​ក្រហម​មួយ​គ្រឿង​យ៉ាង​លឿន​ទំនងជា​ស្រវឹង​ផង លុះ​បើកបរ​មកដល់​ចំណុច​កើតហេតុ​ដោយ​ផ្លូវ​មាន​លក្ខណៈ​កោង​យក​ចង្កូត​មិនទាន់ ក៏​ដួល​បោក​នឹង​ថ្នល់​តែម្តង។

ក្រោយ​កើតហេតុ យុវជន​រងគ្រោះ​ខាងលើ ក៏​ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ដែរ​៕