6 រឿងអាស្រូវ​របស់ ម៉ៃ ដាវី​កា ក្នុង​ពិភព​សិល្បៈ​

6 Videos


ទម្រាំក្លាយជាតារាល្បីឈ្មោះមួយដួងរបស់ប្រទេសថៃមកដល់សព្វថ្ងៃនេះ តារាឯកស្រីឯករាជ្យដូចជាអ្នកនាង ម៉ៃ ដាវីកា (Mai Davika) ត្រូវប្រឈមនឹងរឿងរ៉ាវរញ៉េរញ៉ៃមិនឈប់ឈរ ដោយបើគិតទៅ នាង ម៉ៃ ដាវីកា ចំណាយញើសឈាមក្នុងវិស័យសិល្បៈអស់រយៈពេល ៦ ឆ្នាំ ព្រមជាមួយនឹងរឿងអាស្រូវចំនួន ៦ ចូលមកលុកលុយក្នុងឆាកជីវិតរបស់នាង។

P9

6 រឿងអាស្រូវ​របស់ ម៉ៃ ដាវី​កា ក្នុង​ពិភព​សិល្បៈ​
6 រឿងអាស្រូវ​របស់ ម៉ៃ ដាវី​កា ក្នុង​ពិភព​សិល្បៈ​

១ ផ្ទុះរឿងក្តីប្តឹងផ្តល់ជាមួយអ្នកមានគុណ ២ រូប
អ្នកនាង ម៉ៃ ដាវីកា មានឱកាសបានចូលប្រឡូកក្នុងពិភពសិល្បៈ ក៏ដោយសារ ជេហេឡេន និង អេ សុផៈឆៃ ប៉ុន្តែដល់ពេលបានល្បីឈ្មោះ ក៏ផ្ទុះរឿងរ៉ាវថា មានការកេងប្រវ័ញ្ចប្រាក់កាក់លើកម្លាំងកាងាររបស់ ម៉ៃ ដាវីកា ព្រមជាមួយការប្តឹងទៅមករហូតដល់ ម៉ៃ ដាវីកា រួមទាំងអ្នកគ្រប់គ្រងតារាដូចជា ជេហេឡេន និង អេ សុផៈឆៃ មើលមុខគ្នាលែងចំមកដល់សព្វថ្ងៃនេះ ដែលអាចនិយាយបានថា ប្រកាសជាសត្រូវតាមផ្លូវការ។

6 រឿងអាស្រូវ​របស់ ម៉ៃ ដាវី​កា ក្នុង​ពិភព​សិល្បៈ​

២ មានពាក្យចចាមអារ៉ាមថា ម៉ៃ ដាវីកា ជាជនទីបី
ព័ត៌មានដែលខ្សឹបខ្សៀវថា ម៉ៃ ដាវីកា គឺជនទីបីដែលចូលមកជ្រៀតជ្រែកទំនាក់ទំនងស្នេហារបស់តារា ២ គូ ដែលគូទី១គឺ លោក ដូម បៈកន លុម (Dome Pakorn Lum) និង មិត្តស្រី ពេលដែលសម្តែងរឿង «កម្តៅស្នេហ៍បញ្ចេញពន្លឺ» (Tawan Tor Saeng) និង គូទី២ គឺ លោក ម៉ារីអូ ម៉ូរឺ (Mario Muarer) និង អ្នកនាង គុបគីប ស៊ូម៉ុនធីប (Kubkib Sumonthip) ពេលដែលសម្តែងក្នុងរឿង «ភីម៉ាក» (Pee Mak Phra Khanong) ដែលលើកទី២ នេះ អតីតមិត្តស្រីអ្នកនាង គុបគីប ស៊ូម៉ុនធីប ត្រូវរត់តាមទៅមើលដល់កន្លែងថត។

6 រឿងអាស្រូវ​របស់ ម៉ៃ ដាវី​កា ក្នុង​ពិភព​សិល្បៈ​
6 រឿងអាស្រូវ​របស់ ម៉ៃ ដាវី​កា ក្នុង​ពិភព​សិល្បៈ​

៣ ដណ្តើមការងាររបស់ ពូ ប្រៃយ៉ា
ចំណែកឯពាក្យខ្សឹបខ្សៀវរវាងអ្នកនាង ម៉ៃ ដាវីកា និង តារាឯកស្រីអ្នកនាង ពូ ប្រៃយ៉ា (Poo Praiya) គឺមានពាក់ព័ន្ធនឹងរឿងតម្លៃខ្លួនផ្សាយពាណិជ្ជកម្ម ដោយអ្នកនាង ម៉ៃ ដាវីកា បានទម្លាក់តម្លៃខ្លួន ដើម្បីដណ្តើមម៉ាកផលិកផលដែលមានក្នុងដៃរបស់អ្នកនាង ពូ ប្រៃយ៉ា មកថតជំនួសវិញ តែចុងក្រោយទាំងពីរនាក់ក៏ចេញមុខថា មិនមានរឿងរ៉ាវបែបនេះ ដោយការពិតគ្រាន់តែជាពាក្យចចាមអារ៉ាម។

6 រឿងអាស្រូវ​របស់ ម៉ៃ ដាវី​កា ក្នុង​ពិភព​សិល្បៈ​

៤ មិត្តភាពរង្គោះរង្គើជាមួយ ឈុំផូ អារ៉ាយ៉ា
ធ្លាប់ជាមិត្តភក្តិជិតស្និទ្ធ ទៅណាមកណាជាមួយគ្នាមិនដែលខាន តែដោយសារជម្លោះរវាងអ្នកនាងគ្រប់គ្រងរបស់អ្នកនាង ឈុំផូ អារ៉ាយ៉ា (Chompoo Araya) និង អ្នកគ្រប់គ្រងរបស់អ្នកនាង ម៉ៃ ដាវីកា ទាក់ទងនឹងការដណ្តើមអតិថិជនក្នុងដៃរបស់អ្នកនាង ឈុំផូ អារ៉ាយ៉ា ធ្វើឱ្យមិត្តភាពរបស់ពួកគេពីរបានប្រែប្រួល ដល់ថ្នាក់បច្ចុប្បន្ននេះ មិនឃើញមានបង្ហាញភាពស្និទ្ធស្នាលគ្នាដូចមុនទៀតឡើយ។

6 រឿងអាស្រូវ​របស់ ម៉ៃ ដាវី​កា ក្នុង​ពិភព​សិល្បៈ​

៥ មិនឱ្យតម្លៃចំពោះជាងច្នៃម៉ូដសម្លៀកបំពាក់
បន្ទាប់ពីចូលរួមកម្មវិធីសម្ពោធផលិតផលថ្មីនៅទីក្រុងកាន ប្រទេសបារាំង ដោយជោគជ័យ អ្នកនាង ម៉ៃ ដាវីកា បានបង្ហោះក្នុងអ៊ីនស្តាហ្គាម អរគុណអ្នកគ្រប់គ្នាដែលដែលមានពាក់ព័ន្ធ និង ជួយឱ្យការងារលើកនេះមានដំណើរការបានយ៉ាងរលូន លើកលែងតែកំពូលជាងច្នៃម៉ូដ ភីមូ អាសាវ៉ា ដែលជាម្ចាស់ហាងច្នៃម៉ូដរបស់ម៉ាក អាសាវ៉ា។ អង្វើនេះបានធ្វើឱ្យការរិះគន់យ៉ាងក្តៅគគុក ក្នុងបណ្តាមិត្តរួមការងារក្នុងសិល្បៈ។

6 រឿងអាស្រូវ​របស់ ម៉ៃ ដាវី​កា ក្នុង​ពិភព​សិល្បៈ​

៦ ដកខ្លួនចេញពីខ្សែភាយយន្តរបស់លោក ប៊យ
ធ្វើឱ្យអ្នកគ្រប់គ្រងដូចជាលោក ប៊យ ថុកលៈកៀត មានបញ្ហាវក់វីពេលដែលអ្នកនាង ម៉ៃ ដាវីកា ស្នើសុំដកខ្លួនមិនសម្តែងក្នុងរឿង «ប្រុសមិនស្មោះស្រីមិនស្ម័គ្រ» ដោយដើមឡើយគឺអ្នកនាង ម៉ៃ ដាវីកា ខ្លួនឯងជាអ្នកស្នើខ្លួនសុំធ្វើជាតួសម្តែង ប៉ុន្តែដល់ពេលអ្វីៗបានត្រៀមរួចរាល់ ចាំតែតួអង្គចូលខ្លួនសម្តែង អ្នកនាង ម៉ៃ ដាវីកា បែរជាប្រែក្រឡាស់ធ្វើឱ្យការងារច្របូកច្រប្រល់ រហូតផ្ទុះព័ត៌មានវាយប្រហាថា អ្នកនាង ម៉ៃ ដាវីកា ជាតារាស្រីដែលមិនចេះទទួលខុសត្រូវលើការងារ៕ ខេរី (ប្រភព៖ អឹមថៃ)

6 រឿងអាស្រូវ​របស់ ម៉ៃ ដាវី​កា ក្នុង​ពិភព​សិល្បៈ​