ម៉ូតូ ​បុក​ជាមួយ​រថយន្ត​ បណ្ដាល​ឲ្យ​រង​របួស​ទាំង​សង​ខាង

ម៉ូតូ ​បុក​ជាមួយ​រថយន្ត​ បណ្ដាល​ឲ្យ​រង​របួស​ទាំង​សង​ខាង

ឧត្តរមានជ័យ ​៖​ នៅ​វេលា​ម៉ោង​១១​និង​៤០​នាទី ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥៦A ស្ថិតនៅ​ក្នុងភូមិ​អូរ​រំដួល ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ រវាង​រថយន្ត​ម៉ាក​បា​ឡែ​ន និង​ម៉ូតូ​សង់​កូរ៉េ បណ្តាល​ឲ្យ​រងរបួស​២​នាក់។

ជនរងគ្រោះ​ដែល​រងរបួស​នោះ​រួមមាន ១-​ឈ្មោះ ញ៉ែ​ត វ៉ន ភេទ​ស្រី អាយ​២៥​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ខន​ខាងត្បូង ឃុំ​ត្រពាំង​ខន ស្រុក​ត្រាំកក់ ខេត្តតាកែវ រងរបួស​បែកក្បាល​(​អ្នករួមដំណើរ​ជាមួយ​ភាគី​រថយន្ត​បង្ក​)​។ ២-​ឈ្មោះ មាស សា​រ៉ា​ត ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជា​យោធា​នៅ​អគ្គបញ្ជាការ​ឈរជើង​នៅ​ភូមិ​ទន្លេ​សរ ឃុំ​គោក​ខ្ពស់ ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​(​ជា​ជនរងគ្រោះ​ភាគី​ម៉ូតូ​)​។

នៅក្នុង​ហេតុការណ៍​នោះដែរ សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​វាស់វែង និង​បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ និង​កសាង​សំណុំរឿង​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕