សមាគម​អ្នក​អាជីព​ផ្នែក​លក់​កម្ពុជា បើក​សិក្ខាសាលា​ស្ដីពី​«​យុទ្ធសាស្ត្រ​លក់​ក្នុង​សតវត្សរ៍​ទី​២១»

សមាគម​អ្នក​អាជីព​ផ្នែក​លក់​កម្ពុជា បើក​សិក្ខាសាលា​ស្ដីពី​«​យុទ្ធសាស្ត្រ​លក់​ក្នុង​សតវត្សរ៍​ទី​២១»



ភ្នំពេញ ​៖​ សមាគម​អ្នក​ជំនាញ​ផ្នែក​លក់​កម្ពុជា កាលពី​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០១៦ បានរៀបចំ​សិក្ខាសាលា​មួយ ស្ដីពី​«​យុទ្ធសាស្ត្រ​លក់​ក្នុង​សតវត្ស​ទី​២១» ( Sales in the 21st Century) នៅ​អគារ​សហប្រតិបត្តិការ​កម្ពុជា​ចិន​-​កូរ៉េ​(CKCC) ដោយមាន​ការចូលរួម​ពី​សំណាក់​ម្ចាស់​អាជីវកម្ម និង​បុគ្គលិក​ជំនាញ​ផ្នែក​លក់​ប្រមាណ​ជាង​៤០០​នាក់។

សិក្ខាសាលា​ស្ដីពី​«​យុទ្ធសាស្ត្រ​លក់​ក្នុង​សតវត្សរ៍​ទី​២១» ទទួលបាន​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ជាច្រើន​ដូចជា ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត Manulife ធនាគារ​ឯកទេស វី​ង ក្រុមហ៊ុន​ធានារ៉ាប់រង​ហ្វ​ត​តេ ក្រុមហ៊ុន MGA និង​ក្រុមហ៊ុន​Priority Group Advertising Agency។

លោក គង់ ចំរើន​រដ្ឋា ប្រធាន​សមាគម​អ្នក​អាជីព​ផ្នែក​លក់​កម្ពុជា​បាន​មានប្រសាសន៍​នៅក្នុង​សិក្ខាសាលា​នាឱកាស​នោះ​ថា សិក្ខាសាលា​នេះ​រៀបចំឡើង​ក្នុង​គោលបំណង​ចែករំលែក​បទពិសោធន៍​ដល់​ម្ចាស់​អាជីវកម្ម បុគ្គលិក​អាជីព​ផ្នែក​លក់ និង​អ្នក​ចាប់អារម្មណ៍​បើក​អាជីវកម្ម​ថ្មីៗ​ទាំង​អស់ពី​យុទ្ធសាស្ត្រ​ដែល​ពួកគាត់​ត្រូវ​ប្រើប្រាស់​នាពេល​បច្ចុប្បន្ន ដើម្បី​ឲ្យ​ផលិតផល​របស់​ពួកគាត់​លក់ដាច់ ក៏ដូចជា​បច្ចេកវិទ្យា​មួយចំនួន​ក្នុងការ​ទំនាក់ទំនង​អតិថិជន ដើម្បី​បង្កើត​នូវ​ឱកាស​លក់ និង​អាច​លក់​លើ​ទីផ្សារ​ប្រកួតប្រជែង​បាន។

នៅក្នុង​សិក្ខាសាលា​នោះដែរ ក៏មាន​ការចូលរួម​ធ្វើ​បទ​បង្ហាញ​ពី​បុគ្គល​ជោគជ័យ​លើ​អាជីព​ផ្នែក​លក់​មកពី​បី​ក្រុមហ៊ុន​ធំៗ​រួមមាន លោក ចាន់ រដ្ឋា ប្រធាន​ផ្នែក​លក់​របស់​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត Manulife ,​លោក យក់ ចំរើន​ឫទ្ធិ អគ្គនាយក​របស់​ក្រុមហ៊ុន​ធានារ៉ាប់រង​ហ្វ​ត​តេ​(​កម្ពុជា​)​ភីអិលស៊ី​,​លោក វ៉ា វីរៈ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Century 21 Fortuna Investment​។​

ជាមួយគ្នា​នោះដែរ ឆ្លងតាម​ការពន្យល់​ប​ង្ហា​ញ និង​ការ​ចោទ​ឆ្លើយ​រវាង​អ្នកចូលរួម និង​វាគ្មិន​លោក សេង តុលា ជា​អ្នក​គ្របគ្រង​ទូទៅ​របស់​ក្រុមហ៊ុន ប្រាយ​អរិ​ធី​គ្រុប​(Priority Group Co , LTD)​និង​ជានា​យក​ទីផ្សារ នៃ​សមាគម​អ្នកជំនាញ​ផ្នែក​លក់​កម្ពុជា​ក៏បាន​លើកឡើងថា សិក្ខាសាលា​នេះ​ពិតជា​បាន​ចូលរួមចំណែក​មួយ​ក្នុងការ​ផ្តល់នូវ​ចំណេះដឹង និង​អាចជួយ​ឲ្យ​អ្នកចូលរួម​កាន់តែ​មើលឃើញ​ច្បាស់​ពី​សារៈសំខាន់ នៃ​តួនាទី និង​អាជីព​របស់​អ្នកជំនាញ​ផ្នែក​លក់​ជា​ដៃគូ​យុទ្ធសាស្ត្រ​ក្នុង​ការជួយ​ឲ្យ​ស្ថាប័ន​ដំណើរការ​កាន់តែ​រីកចម្រើន​ជា​និរន្ត​៕
សមាគម​អ្នក​អាជីព​ផ្នែក​លក់​កម្ពុជា បើក​សិក្ខាសាលា​ស្ដីពី​«​យុទ្ធសាស្ត្រ​លក់​ក្នុង​សតវត្សរ៍​ទី​២១»