ឈិ​ត សុវណ្ណ​បញ្ញា កាន់តែ​Cute ក្រោយ​ក្លាយជា​តួឯក​!

6 Videos

មួយរយៈចុងក្រោយនេះ គេសង្កេតឃើញតារាចម្រៀងរូបស្រស់ប្រចាំផលិតកម្មហង្សមាស ឈិត សុវណ្ណ បញ្ញា កាន់តែមានការតុបតែងខ្លួនឃ្យូត ឃ្យូតគួរអោយទាក់ទាញ ។ ក្នុងនោះក៏មានការលើកឡើងថា ចាប់តាំង ពីក្លាយជាតួឯកក្នុងរឿង «ទេសចរណ៍ឋាននរក» មកតារាចម្រៀង ឈិត សុវណ្ណបញ្ញា ស្អាតប្លែក ។

P9

ឈិ​ត សុវណ្ណ​បញ្ញា កាន់តែ​Cute ក្រោយ​ក្លាយជា​តួឯក​!

ឈិត សុវណ្ណបញ្ញា ត្រូវបានគេចាត់ទុកថា ជាតារាស្រីដែលមានការតុបតែងខ្លួនស្រគត់ស្រគំ មិនសូវ សិចស៊ីដូចតារាដទៃ ។ ប៉ុន្តែមួយរយៈចុងក្រោយនេះ គេសង្កេតឃើញ ឈិត សុវណ្ណបញ្ញា បានផ្លាស់ប្តូរការតុបតែង ខ្លួនប្លែកខុសពីមុន មិនថា ការស្លៀកពាក់ឬតុបតែងមុខមាត់នោះទេ ។ មានអ្នកគាំទ្រនាងមួយចំនួន បាននិយាយថា នៅពេលតុបតែងខ្លួន បែបនេះ ឈិត សុវណ្ណបញ្ញា កាន់តែឃ្យូត ជាពិសេសកាន់តែទាក់ទាញនៅពេលនាងបង្ហាញវត្តមាននៅ តាមឆាកប្រគុំតន្ត្រីជាមួយនិងក្បាច់រាំបែបញាក់កន្ត្រាក់អារម្មណ៍ ។

ឈិ​ត សុវណ្ណ​បញ្ញា កាន់តែ​Cute ក្រោយ​ក្លាយជា​តួឯក​!

មានការកត់សំគាល់ឃើញថា ឈិត សុវណ្ណបញ្ញា កាន់តែស្រស់ស្អាតប្លែក ក្រោយពីនាងបានហក់ចូលទៅក្នុងការសម្តែងរឿង ដោយនាងឆក់បានតំែណងជាតួឯកស្រី រឿង «ទេសចរណ៍ឋាននរក» ដែលត្រៀម និងចាក់បញ្ចាំងនៅក្នុងពេលឆាប់ៗខាងមុខនេះ ។ មានការបង្ហើបថា ប្រសិ នបើរឿងដំបូងរបស់នាងទទួលបានជោគជ័យខ្លាំងនោះ នាងនិងចាប់យកអាជីពសម្តែងនេះមួយទៀត ។ បើអាចទៅរួច នាង មានបំណងនាំបងស្រីភ្លោះចូលរួមសម្តែងរឿងកូនភ្លោះផងដែរ ។

ឈិ​ត សុវណ្ណ​បញ្ញា កាន់តែ​Cute ក្រោយ​ក្លាយជា​តួឯក​!

អស់ រយៈពេលជាច្រើនឆ្នាំនៅក្នុងផលិតកម្មហង្សមាស ឈិត សុវណ្ណបញ្ញា ក៏មានប្រជាប្រិយភាពលេច ធ្លោគ្រាន់បើដែរ ។ តែយ៉ាងណារហូតមកដល់ពេលនេះ គេមិនទាន់ឃើញស្រីស្រស់ម្នាក់នេះ មានឱកាសបង្ហាញមុខនៅក្នុងកម្មវិធីលំដាប់អន្តរជាតិធំៗដូចជាមិត្តភក្តិរួមផលិតកម្មនោះឡើយ ៕ ចេនី