មើល ស៊ឹម សូលី​កា និង កូនស្រី​ដូច​បងប្អូន​

6 Videos


ទោះបីជាមានការមមាញឹកនិងការងារសិល្បៈយ៉ាងណាក្តី តែពិធីការិនីមាឌធំដំបងស៊ឹម សូលីកា នៅតែចំ ណាយពេលវេលាដើរកំសាន្តជាមួយកូនស្រីរបស់ខ្លួន ដែលកាលពីពេលថ្មីៗនេះ ពួកគេបាននាំគ្នាដើរទៅលេងមាត់សមុទ្រ។អ្វីដែលចាប់អារម្មណ៍នោះ នៅពេលឃើញរូបថតរបស់ ស៊ឹម សូលីកា ជាមួយកូនស្រី មហា ជនមួយចំនួនមានការភ្ញាក់ផ្អើល ព្រោះមិននឹកស្មានថា នាងមានកូនស្រីធំដល់ថ្នាក់នេះសោះ ។

P9

មើល ស៊ឹម សូលី​កា និង កូនស្រី​ដូច​បងប្អូន​

ទោះបីជាមានកូនស្រីវ័យជំទង់ក៌ពិតមែន តែសម្រស់របស់ពិធីការិនីប្រចាំទូរទស្សន៍បាយ័នរូបនេះ នៅតែមានរូបសម្រស់ស្រស់សោភា ។ ថ្មីៗនេះគេបានឃើញរូបថតជាច្រើនសន្លឹករបស់ ស៊ឹម សូលីកា ថតជាមួយកូនស្រី នៅខេត្តព្រះសីហនុ។កូន ស្រីរបស់ សូលីកា មានមុខមាត់និងទម្រង់ មុខប្រហាក់ប្រហែលនាង គ្រាន់តែមានសម្បុរស្រអែម ។

មើល ស៊ឹម សូលី​កា និង កូនស្រី​ដូច​បងប្អូន​

ជាមួយនិងរូបថតទាំងនេះ ក៏ទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជន ដែលអ្នកខ្លះសរសើរថា ស្រស់ស្អាតតែមើលមិនដឹងថា ម្តាយនិងកូន ស្មានថា ជាប្អូនស្រី។ឯខ្លះទៀតនិយាយថា ម្តាយស្អាតជាងកូនស្រី ។ ថ្វីត្បិតតែមានវ័យជ្រេ តែ ស៊ឹម សូលីកា នៅតែចាត់ទុកថា ជាអ្នកសិល្បៈដែលមាន សម្រស់ស្អាតបែបធម្មជាតិ ។

មើល ស៊ឹម សូលី​កា និង កូនស្រី​ដូច​បងប្អូន​

ក្រៅពីពិធីកា រិនីនៅទូរទស្សន៍បាយ័ន ស៊ឹម សូលីកា ក៌បានហក់ចូលសម្តែងរឿង ក្រោយពីបាត់មុខពីការសម្តែងរឿងច្រើនឆ្នាំ ។ រឿងនេះមានចំណងជើងថា”ទឹកចិត្តអ្នកម្តាយសម័យថ្មី”ជាស្នាដៃនិពន្ធរបស់អ្នកស្រី ពាន់ ភួងបុប្ជា ដែលនឹងដំណើរការថតនៅ ប៉ុន្មានថ្ងៃខាងមុខនេះ។ក្នុងសាច់រឿងនាង សម្តែងជាអ្នកម្តាយម្នាក់ដែលមានតួនាទីជាប្រធានអង្កការមួយ ៕ ចេនី

មើល ស៊ឹម សូលី​កា និង កូនស្រី​ដូច​បងប្អូន​
មើល ស៊ឹម សូលី​កា និង កូនស្រី​ដូច​បងប្អូន​
មើល ស៊ឹម សូលី​កា និង កូនស្រី​ដូច​បងប្អូន​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត