បើករថយន្ត​បុក​ម៉ូតូ​ពីក្រោយ បណ្តាល​ឲ្យ​បុរស​ម្នាក់​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់

6 Videos


គ្រោះថ្នាក់ចរាចរណ៍នៅតែកើតមានឥតស្រាកស្រាន និងជាឃាតករ សម្លាប់មនុស្ស តាមដងផ្លូវគ្មានមេត្តាជារៀងរាល់ថ្ងៃ ថ្នាក់ទាំងនេះគឺកើតចេញពីការធ្វេសប្រហែស ពេលបើក បរ និងការបើកបរនៅពេលស្រវឹងជាដើម ។

P9

បើករថយន្ត​បុក​ម៉ូតូ​ពីក្រោយ បណ្តាល​ឲ្យ​បុរស​ម្នាក់​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់
បើករថយន្ត​បុក​ម៉ូតូ​ពីក្រោយ បណ្តាល​ឲ្យ​បុរស​ម្នាក់​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់

ជាក់ស្តែងដូចជាករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និង ម៉ូតូកើតឡើងនៅព្រលប់ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០១៦ ផ្លូវជាតិលេខ ១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៨-៣៩ ស្ថិតនៅក្នុង ភូមិ ព្រែកតា កែវ ២ ឃុំ សំរោងធំ ស្រុក កៀនស្វាយ ខេត្តកណ្តាល ដែលបង្ករឡើងដោយរថយន្ត ១ គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សគ្មានស្លាកលេខទិសដៅស្របគ្នាជាមួយម៉ូតូពីអ្នក លឿងទៅភ្នំពេញ ហើយបានបុកម៉ូតូពីក្រោយបណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ ។

បើករថយន្ត​បុក​ម៉ូតូ​ពីក្រោយ បណ្តាល​ឲ្យ​បុរស​ម្នាក់​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់

ជនរងគ្រោះឈ្មោះ សៅឌី រតនៈ ភេទប្រុសអាយុ ២២ ឆ្នាំមានទីលំនៅភូមិព្រែកថ្មី ឃុំ រកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល បើកបរម៉ូតូម៉ាក C-125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1N-7531 ។

បើករថយន្ត​បុក​ម៉ូតូ​ពីក្រោយ បណ្តាល​ឲ្យ​បុរស​ម្នាក់​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់

ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តរត់គេចខ្លួនបាត់ ចំណែកសាកសពជនរងគ្រោះរង់ចាំក្រុមគ្រួសារមកយកទៅធ្វើបុណ្យតាមប្រពៃណី ៕

                                                                                   សុថាត់