សិស្ស​និស្សិត នៃ​វិទ្យាស្ថាន CamEd Busiess Scool ចំនួន ៣៣០​នាក់ ចូលរួម​ជិះ​កង់​ឆ្ពោះ​ទៅ​ការ​ដាំ​កូន​ឈើ នៅ​បរិវេណ​ប្រាសាទ​ព្រះ​ខ័​ណ្ឌ​ខេត្តសៀមរាប ដើម្បី​អបអរ​ថ្ងៃ​រុក្ខទិវា​ជាតិ​

សិស្ស​និស្សិត នៃ​វិទ្យាស្ថាន CamEd Busiess Scool ចំនួន ៣៣០​នាក់ ចូលរួម​ជិះ​កង់​ឆ្ពោះ​ទៅ​ការ​ដាំ​កូន​ឈើ នៅ​បរិវេណ​ប្រាសាទ​ព្រះ​ខ័​ណ្ឌ​ខេត្តសៀមរាប ដើម្បី​អបអរ​ថ្ងៃ​រុក្ខទិវា​ជាតិ​



សៀមរាប ៖ ថ្ងៃ​ទី ៩ កក្កដា ២០១៦​នេះ សិស្ស​និស្សិត​របស់​វិទ្យាស្ថាន CamEd Busiess Scool ចំនួន ៣៣០​នាក់ ចូលរួម​អបអរសាទរ ទិវា​ថ្ងៃ​រុក្ខទិវា​ជាតិ ដោយ​ពួកគេ​បាន​ជួបជុំគ្នា​នៅខាងមុខ​ប្រាសាទអង្គរវត្ត ​ដើម្បី​ជិះ​កង់​ឆ្ពោះ​ទៅ​កាន់​ប្រសាទ​ព្រះ​ខ័​ណ្ឌ​ក្នុង​ទឹកដី​ខេត្តសៀមរាប ដើម្បី​ដាំ​កូនឈើ​ក្នុង​ន័យ​ចូលរួម​ស្វែងយល់​អំពី វប្បធម៌ អរិយធម៌​ខ្មែរ និង រួមចំណែក​លើស​កម្ម​
​ភាព​ការពារ​បរិស្ថាន ក៏​ដូច​ជា​ការ​រឹត​ចំណង​សាមគ្គីភាព​រវាង​សិស្ស​រួម​សាលា ក៏​ដូចជា​ការ​បង្ក​ភាព​សប្បាយរីករាយ បន្ទាប់ពី​ពួកគេ​បាន​ខិតខំ​រៀន​សូត្រ​អស់​រយៈពេល​មួយ ឆមាស​កន្លងមក​នេះ។

លោក Barnett Casey Douglas ជនជាតិ​អាមេរិកាំង ដែល​ជា​នាយក​គ្រប់គ្រង នៃ​វិទ្យា​ស្ថាន CamEd Busiess Scool ប្រចាំ​កម្ពុជា​បាន​បង្ហាញ​ថា វត្តមាន​របស់​សិស្ស​និស្សិត​នៃ​វិទ្យាស្ថាន CamEd Busiess Scool នៅ​លើ​ទឹកដី​អង្គរ​ខេត្តសៀមរាប គឺជា​លើក​ទី​២​ហើយ​ដែល​សាលា​បាន​រៀប​ចំ​ឲ្យ​មានការ​ទស្សនកិច្ច​ស្វែងយល់​ពី វប្បធម៌ អរិយធម៌​ខ្មែរ និង​មរតក​អង្គរ ដ៏​អស្ចារ្យ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក Barnett Casey Douglas បាន​បញ្ជាក់​ថា កាលពី​លើក​ទី​១ គឺ ​សិស្ស​និស្សិត​ទាំងអស់​បាន​ចូលរួម​ជិះ​កង់​ និង ​ទស្សនា​ប្រាសាទ​នានា ហើយ​នៅ​លើក​ទី​២​នេះ សា​លា​បាន​រៀប​ចំ​ឲ្យ​មានការ​ជីក​​ផង និង ចូលរួម​ដាំ​កូនឈើ​ផង​ ដើម្បី​អបអរ​ថ្ងៃ​រុក្ខទិវា​ជាតិ។ ហើយ​អ្វី​ដែល​សំខាន់​ជាង​នេះ​ទៀត​នោះ​គឺ សាលា​បាន​ផ្តល់​ឱកាស​ដល់​ពួកគេ​ចូលរួម​ឲ្យ​បាន​ច្រើន​ជា​មួយ​នឹង​សកម្មភាព​របស់​សង្គម​និង បង្កើន​ភាព​ជឿជាក់​និង​មាន​ម្ចាស់ការ​លើ​ខ្លួនឯង​។ រាល់​សកម្មភាព​ដែល​ត្រូវបាន​ផ្តួចផ្តើមឡើង​ដោយ​សាលា គឺមាន​ដូចជា​ការ បោះតង់​សម្រាប់​និស្សិត​ឆ្នាំ​ទី​១ ការ​ចុះ​កម្មសិក្សា​ទៅតាម​ស្ថាប័ន​និង​អង្គការ​ផ្សេងៗ​នៅក្នុង​និង​ក្រៅ​ប្រទេស​។

លោក Barnett Casey Douglas បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ ថ្មីៗ​នេះ វិទ្យាស្ថាន CamEd Busiess Scool ក៏​បាន​ដឹកនាំ​សិស្ស​និស្សិត​ឆ្នាំ​ទី​៤​ចុះទៅ​ទស្សនកិច្ច​សិក្សា​នៅ​តាម​ស្ថាប័ន​អន្តរជាតិ​មួយ​ចំនួន នៅ​ប្រទេស​ថៃ រួម​នឹង​ការ​ប្រកួត​កីឡា​និស្សិត​ឧ​ត្ត​មសិ​ក្សា មធ្យមសិក្សា​បច្ចេកទេស ដែល​មាន​ការ​ចួលរួម​ពី​សាកលវិទ្យាល័យ​និង​វិទ្យា​សា្ថ​ននានា​ទាំង​ក្នុង​រាជ​ធានី​ភ្នំពេញ​ និង ​បណ្តា​ខេត្ត​នានា ហើយ​ក្នុង​នោះ​រាល់​សកម្មភាព​ខាងលើ​ត្រូវ​បាន​ទទួលជោគជ័យ​។ ដោយឡែក​សម្រាប់​ថ្ងៃនេះ វិទ្យាស្ថាន CamEd Busiess Scool បាន​ឲ្យ​សិស្ស​និស្សិត​ចុះ​ធ្វើ​ការ​ដាំ​កូនឈើ​ដោយ​ផ្ទាល់​សរុប​ចំនួន ១៥០​ដើម ដែល​ជា​ប្រភេទ​ឈើ បេង និង កកោះ ដើម្បី​រួមចំណែក​ទ្រទ្រង់​លំនឹង​បរិស្ថាន ការ​បម្រែបម្រួល​បរិយាកាស​នៃ​ភព​ផែនដី និង​ម្យ៉ាងទៀត​ដើម្បី​ឲ្យ​ពួកគេ​មានការ​យល់ដឹង​កាន់​តែ​ច្បាស់​និង​ជួយ​ផ្សព្វផ្សាយ​បន្ត​ដល់​សិស្ស​និស្សិត​រួម​សាលា​ក៏​ដូចជា​សាធារណជន​ទូទៅ​ផង​ដែរ​៕

សិស្ស​និស្សិត នៃ​វិទ្យាស្ថាន CamEd Busiess Scool ចំនួន ៣៣០​នាក់ ចូលរួម​ជិះ​កង់​ឆ្ពោះ​ទៅ​ការ​ដាំ​កូន​ឈើ នៅ​បរិវេណ​ប្រាសាទ​ព្រះ​ខ័​ណ្ឌ​ខេត្តសៀមរាប ដើម្បី​អបអរ​ថ្ងៃ​រុក្ខទិវា​ជាតិ​ សិស្ស​និស្សិត នៃ​វិទ្យាស្ថាន CamEd Busiess Scool ចំនួន ៣៣០​នាក់ ចូលរួម​ជិះ​កង់​ឆ្ពោះ​ទៅ​ការ​ដាំ​កូន​ឈើ នៅ​បរិវេណ​ប្រាសាទ​ព្រះ​ខ័​ណ្ឌ​ខេត្តសៀមរាប ដើម្បី​អបអរ​ថ្ងៃ​រុក្ខទិវា​ជាតិ​ សិស្ស​និស្សិត នៃ​វិទ្យាស្ថាន CamEd Busiess Scool ចំនួន ៣៣០​នាក់ ចូលរួម​ជិះ​កង់​ឆ្ពោះ​ទៅ​ការ​ដាំ​កូន​ឈើ នៅ​បរិវេណ​ប្រាសាទ​ព្រះ​ខ័​ណ្ឌ​ខេត្តសៀមរាប ដើម្បី​អបអរ​ថ្ងៃ​រុក្ខទិវា​ជាតិ​