រដ្ឋបាល​ជលផល​បង្ក្រាប​បទល្មើស​នេសាទ​បាន​១៩៧​កន្លែង ក្នុង​រយៈពេល​១​សប្តាហ៍​នៅ​ក្នុង​រដូវ​បិទនេសាទ

រដ្ឋបាល​ជលផល​បង្ក្រាប​បទល្មើស​នេសាទ​បាន​១៩៧​កន្លែង ក្នុង​រយៈពេល​១​សប្តាហ៍​នៅ​ក្នុង​រដូវ​បិទនេសាទ



កំពង់ឆ្នាំង ៖ សេចក្តី​រាយការណ៍​របស់​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង ក្នុង​ពិធី​ដាំ​កូនឈើ​ព្រៃ​លិច​ទឹក​នៅ​ឃុំ​ឆ្នុកទ្រូ​កាលពី​ថ្ងៃ​ទី​០៧ ខែកក្កដា បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​២៩ ខែមិថុនា ដល់​ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០១៦​នេះ គឺ​តែ​ក្នុង​រយៈ​ពេល​១​សប្តាហ៍​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង បាន​ចេញ​ប្រតិបត្តិ​ការ​បង្ក្រាប​បទល្មើស​នេសាទ​គ្រប់​ប្រភេទ​បាន​ចំនួន​១៩៧​កន្លែង ដែល​មាន​របាំង​សាច់​អួន របាំង​ស្បៃ​មុង និង​របាំង​បិទ​ផ្ចិត​ព្រែក សរុប​ជាង​៦​ពាន់​ម៉ែត្រ និង​លប​លូ​ប្រមាណ​ជាង​២០០​មាត់។

លោក សោម ភិ​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង​បាន​បន្ត​ថា រយៈពេល​១​សប្តាហ៍​កន្លងមក​នៅ​ក្នុង​រដូវ​បិទ​នេសាទ​ឆ្នាំនេះ ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង​បាន​ដាក់​ចេញ​នូវ​វិធានការណ៍​បង្ក្រាប​បទល្មើស​នេសាទ​គ្រប់​ប្រភេទ នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​មិន​ថា ថ្ងៃ​ ឬ ​យប់ គឺ​កម្លាំង​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង រួម​សហការ​ជាមួយ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត ស្រុក ឃុំ បាន​ចុះ​ប្រតិ​ប​ត្តិការ​បង្ក្រាប​បទល្មើស​ជល​ផល​សរុប​រួមមាន របាំង​សាច់​អួន ៦៧​កន្លែង ស្មើនឹង​ជាង​២​ពាន់​ម៉ែត្រ​, របាំង​ស្បៃ​មុង​១១៤​កន្លែង ស្មើនឹង​ជាង​៣​ពាន់​ម៉ែត្រ​, របាំង​កាត់​បិត​ជិត​ព្រែក​ចំនួន​១៦​កន្លែង ស្មើនឹង​៣៨៥​ម៉ែត្រ​, លប​ប្រើ​មុខ​១០០ បាន​ចំនួន​៩៣​ខ្សែ ស្មើនឹង​៧៧៣​ម៉ែត្រ​, ដាយ​ត្រី​ប្រា​ម្សៅ​២​មាត់​ ស្មើនឹង​២៥​ម៉ែត្រ​, ព្រមទាំង​លប​លូ​ចំនួន​២០៦​មាត់​ផង​ដែរ​។

ក្នុង​នោះ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង​បាន​ប្រើប្រាស់​កម្លាំង​ពី​១២​នាក់​ដល់​៣០​នាក់ និង​មាន​កាណូត​ជា​មធ្យោបាយ​ចាប់ពី​៤​ទៅ​៦​គ្រឿង​ក្នុង​ពេល​ប្រតិបត្តិ​ការ​បង្ក្រាប​មួយ​លើកៗ។

លោក សោម ភិ​រុណ បាន​បញ្ជាក់​ថា នៅ​ក្នុង​ការ​បង្ក្រាប​បទ​ល្មើស​នេសាទ​ឆ្នាំនេះ ក៏​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ផង​ដែរ​ដូចជា ស្ថានភាព​ភូមិសាស្ត្រ​មួយ​ចំនួន​មាន​សភាព​គោក​រាក់ កំប៉ោង​ច្រើន បង្ក​ការ​លំបាក​ដល់​ការ​ចល័ត​កម្លាំង​ចុះ​ប្រតិបត្តិការ​ជាក់ស្តែង​។ ការប្រព្រឹត្ត​បទល្មើស​ជលផល​ដូចជា ការ​ឆក់​ត្រី ការ​លួច​នេសាទ​នៅ​ពេល​យប់​នៅ​ឆ្ងាយ​ៗ​ពី​ទីតាំង​ឈរជើង​របស់​ក្រុម​ចម្រុះ​, វត្តមាន​មិន​ពេញលេញ​របស់​ក្រុមចម្រុះ​, និង​មធ្យោបាយ​ចុះ​ល្បាត​មាន​តិច​នៅឡើយ។

ដោយឡែក​ទិសដៅ​បន្ត លោកនាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ក៏​បាន​ឲ្យ​ដឹង​ថា ត្រូវ​បន្ត​កិច្ចសហការ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត ស្រុក ឃុំ ក្នុង​ការ​បង្ក្រាប​បទល្មើស​នេសាទ​គ្រប់​ប្រភេទ​, បន្ត​ការ​ផ្សព្វផ្សាយ​បន្ថែម ពី​ច្បាប់​ស្តី​ពី​ជលផល និង​លិខិត​បទដ្ឋាន​នានា​ឲ្យ​ប្រជានេសាទ​បាន​យល់ដឹង​, ចាត់វិធានការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​អ្នក​ឆក់​ត្រី ស្បៃ​មុង របាំង​ខុសច្បាប់ ការ​កាប់បំផ្លាញ​ព្រៃ​លិច​ទឹក​យក​ដី​ជា​កម្មសិទ្ធិ ការ​លួច​នេសាទ​ក្នុង​តំបន់​អភិរក្ស ព្រមទាំង​ចលនា​ប្រមូល​ឧបករណ៍​ឆក់​ត្រី និង​ចាត់វិធានការ​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​ជាដើម។

លោក ណៅ ធួ​ក រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ព្រមទាំង​លោក ចេង ញ៉ា​ន់ អភិបាលរង​ខេត្ត​កំពង់ឆ្នាំង​បាន​ជំរុញ​ឲ្យ​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​ទាំងអស់ ត្រូវ​ចេះ​ច្បាប់​ស្តី​ពី​ជលផល​ឲ្យ​ច្បាស់លាស់ ស្គាល់​ពី​បទ​ល្មើស ស្គាល់​ពី​រុក្ខជាតិ​នានា​ដែល​មាន​ប្រយោជន៍​ដល់​មច្ឆា​ជាតិ​សម្រាប់​ផ្សព្វផ្សាយ​ដល់​ប្រជា​នេសាទ និង​សំណូមពរ​ដល់​ប្រជា​នេសាទ​ទាំងអស់​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ក្នុង​ការ​បង្ការ ទប់ស្កាត់ បង្ក្រាប​បទល្មើស និង​ការ​បង្ហាញ​ពី​ទីតាំង និង​ជន​ប្រព្រឹត្ត​បទល្មើស ដើម្បី​បង្ក្រាប​និង​រួមគ្នា​រក្សា​ភោគផល​មច្ឆា​ជាតិ​មានការ​កើនឡើង និង​មាន​និរន្តរភាព​សម្រាប់​ជីវភាព​របស់​យើង​ទាំងអស់​គ្នា៕

រដ្ឋបាល​ជលផល​បង្ក្រាប​បទល្មើស​នេសាទ​បាន​១៩៧​កន្លែង ក្នុង​រយៈពេល​១​សប្តាហ៍​នៅ​ក្នុង​រដូវ​បិទនេសាទ រដ្ឋបាល​ជលផល​បង្ក្រាប​បទល្មើស​នេសាទ​បាន​១៩៧​កន្លែង ក្នុង​រយៈពេល​១​សប្តាហ៍​នៅ​ក្នុង​រដូវ​បិទនេសាទ រដ្ឋបាល​ជលផល​បង្ក្រាប​បទល្មើស​នេសាទ​បាន​១៩៧​កន្លែង ក្នុង​រយៈពេល​១​សប្តាហ៍​នៅ​ក្នុង​រដូវ​បិទនេសាទ រដ្ឋបាល​ជលផល​បង្ក្រាប​បទល្មើស​នេសាទ​បាន​១៩៧​កន្លែង ក្នុង​រយៈពេល​១​សប្តាហ៍​នៅ​ក្នុង​រដូវ​បិទនេសាទ