រដ្ឋមន្ត្រី ក្រសួង​សាធារណការ ជួប​ពិភាក្សា​ការងារ​ជាមួយ​ក្រុមប្រឹក្សា​ធុរកិច្ច​ថៃ​-​កម្ពុជា

រដ្ឋមន្ត្រី ក្រសួង​សាធារណការ ជួប​ពិភាក្សា​ការងារ​ជាមួយ​ក្រុមប្រឹក្សា​ធុរកិច្ច​ថៃ​-​កម្ពុជា



ភ្នំពេញ ៖ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កាលពី​ថ្ងៃ​ទី៨ ខែកក្កដា បាន​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ លោក Chanitr Chamchainarong ប្រធាន​ក្រុមប្រឹក្សា​ធុរកិច្ច​ថៃ​-​កម្ពុជា​នៅ​ទីស្តី​ការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

នៅ​ក្នុង​ជំនួប​នោះ លោក Chamchainarong បាន​សម្តែង​ការ​កោតសរសើរ ចំពោះ​ការ​គាំទ្រ​ជា​បន្ត និង​កិច្ច​សហប្រតិបត្តិការ រវាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រុមប្រឹក្សា​ធុរកិច្ច​ថៃ​-​កម្ពុជា​។ លោក​បាន​ស្នើសុំ​ការ​ប្រឹក្សា​យោបល់​ពី លោក​ទេសរដ្ឋមន្ត្រី អំពី​ការ​វិនិយោគ ដែល​ទាក់ទង​ទៅ​នឹង​ការ​អភិវឌ្ឍ​វិស័យ ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​។ ជាមួយគ្នា​នេះ លោក​ក៏បាន​សម្តែង​នូវ​ការ​ប្តេជ្ញាចិត្ត​ក្នុង​ការ​ស្វែងរក​វិធី ចូលរួម​ចំណែក​ដល់ ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ របស់​កម្ពុជា​ផងដែរ។

លោក​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​គណៈប្រតិភូ និង​ការរៀបចំ​ឲ្យ​មាន កិច្ចសហការ ប្រកបដោយ​ក្តី​រីករាយ រវាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រុមប្រឹក្សា​ធុរកិច្ច​ថៃ​-​កម្ពុជា​។ លោក​ទេសរដ្ឋមន្ត្រី បាន​ជម្រាប​ជូន​គណៈប្រតិភូ​ថៃ​អំពី​ការ​អភិវឌ្ឍ​ថ្មីៗ និង​គម្រោង​មិនទាន់​អនុម័ត​នានា​របស់​កម្ពុជា ដែល​ទាក់ទង​ទៅនឹង​បណ្តាញ​ផ្លូវថ្នល់ កំពង់ផែ​សមុទ្រ ព្រលានយន្ត​ហោះ និង​បណ្តាញ​ផ្លូវដែក​ដែល​កំពុង​ស្តារ​ឡើងវិញ​នៅ​កម្ពុជា៕

រដ្ឋមន្ត្រី ក្រសួង​សាធារណការ ជួប​ពិភាក្សា​ការងារ​ជាមួយ​ក្រុមប្រឹក្សា​ធុរកិច្ច​ថៃ​-​កម្ពុជា រដ្ឋមន្ត្រី ក្រសួង​សាធារណការ ជួប​ពិភាក្សា​ការងារ​ជាមួយ​ក្រុមប្រឹក្សា​ធុរកិច្ច​ថៃ​-​កម្ពុជា