ដំណោះស្រាយសិច ដើម្បីទទួលអារម្មណ៍កាន់តែសុខស្រួល

6 Videos


ការរួមភេទបែបកើតឡើងភ្លាមៗដោយមិនបានតាំងចិត្ត ពេលខ្លះបើយើងមិនបានត្រៀមចិត្តទុកជាមុនទេ ឃើញថាតែងជួបបញ្ហាការរួមភេទមិនទទួលលទ្ធផលល្អដែរ ។ អ្នកខ្លះក្លាយជាមនុស្សអន់ ឬ ដៃគូវាយតម្លៃថាជាប្រភេទខ្វះភាពប៉ិនប្រសប់ថែមទៀត ។

P9

ដំណោះស្រាយសិច ដើម្បីទទួលអារម្មណ៍កាន់តែសុខស្រួល

នេះជាប្រការមួយចំនួនដែលអ្នកអាចសិក្សាស្វែងយល់បញ្ហាដោះស្រាយរឿងសិចជាមួយដៃគូ ដើម្បីសាងខ្លួនជាអ្នកមានសមត្ថភាពតាំងពីពេលនេះទៅ ៖

បង្កើតអារម្មណ៍ឱ្យខ្លួនឯង
កុំគិតថាសិចដែលល្អនោះតែងកើតឡើងតាមធម្មជាតិជានិច្ចនោះឱ្យសោះ ព្រោះថាបើអ្នកខ្លួនឯងមិនចេះបង្កើតអារម្មណ៍ខ្លួនឯងទេ ឃើញថាអ្វីៗក៏មិនទទួលជោគជ័យនោះដែរ ។ តាមការសិក្សាស្រាវជ្រាវនៅប្រទេសសហរដ្ឋអាមេរិកបានរកឃើញថា មនុស្សជាច្រើនបើមិនចេះដាស់អារម្មណ៍ផ្លូវភេទដោយខ្លួនឯងទេ នោះបញ្ហាសិចរបស់គេក៏មិនអាចបង្កើតអារម្មណ៍បានភ្លាមៗតាមការចង់បាននោះដែរ ។ ហេតុនេះនៅពេលទំនេរ មនុស្សម្នាក់ៗចាំបាច់ត្រូវតែចេះបង្កើតអារម្មណ៍ខ្លួនឯង ដូចជាមើលរូបអាសអាភាស មើលវីដេអូសិច ឬ សូម្បីតែពេលងូតទឹកក៏ត្រូវចេះស្ទាបអង្អែលដើម្បីបង្កើតអារម្មណ៍ផ្លូវភេទបានដែរ ព្រោះនៅពេលអារម្មណ៍នេះមានក្នុងខ្លួនញឹកញាប់នោះ ក្នុងពេលរួមភេទយើងក៏អាចប្រើប្រាស់វាបានពេញលេញ ហើយអារម្មណ៍នោះក៏ងាយកម្រើកជាងក្រុមមនុស្សទូទៅដែរ ។

ជាមួយគ្នានេះ ចូរចងចាំថា ការចេះបង្កើតអារម្មណ៍នេះ គឺធ្វើឡើងភាគច្រើនតែទៅលើមនុស្សវ័យកណ្តាល ឬ វ័យចាស់ប៉ុណ្ណោះ ។ សម្រាប់យុវវ័យ ការប្រើវិធីនេះមិនល្អសោះឡើយ ពីព្រោះវាអាចបង្កឱ្យងប់ងល់តែរឿងសិច ដែលជះផលអាក្រក់មកវិញទេ ។

ត្រូវដោះស្រាយកុំឱ្យមានអារម្មណ៍តានតឹង បុរសគ្រប់រូបតោងតែដឹងថា គន្លឹះមួយដែលនាំឱ្យស្ត្រីងាយឈានដល់ចំណុចកំពូលនោះ គឺនៅពេលដែលនាងមានអារម្មណ៍រំភើប និង សប្បាយចិត្ត ។ ផ្ទុយមកវិញ បើនាងមានអារម្មណ៍ភ័យខ្លាច និង អារម្មណ៍តានតឹងនោះ អាចធ្វើឱ្យអារម្មណ៍ផ្លូវភេទមានការថមថយចុះ ហើយបើទោះបីបុរសប្រើរយៈពេលយូរប៉ុនណាក៏ដោយ ក៏ការរួមភេទមិនទទួលលទ្ធផលអ្វីដែរ ។

មានក្តីស្រមើលស្រម៉ៃ
យើងត្រូវដឹងថា បើជីវិតដែលពោរពេញដោយក្តីស្រមើស្រម៉ៃ និង អារម្មណ៍ល្អ គឺជាគន្លឹះដ៏សំខាន់មួយសម្រាប់ជីវិតផ្លូវភេទបានទាំងអស់ ។ មានមនុស្សមិនតិចទេដែលយល់ថា ពួកគេមានអារម្មណ៍ផ្លូវភេទខ្ពស់បំផុត នៅពេលដែលគេមានភាពស្និទ្ធស្នាលជាមួយដៃគូរួមភេទ និង ដោយចេះថ្នាក់ថ្នម ។ ហេតុនេះគេរកឃើញថា ក្រុមមនុស្សដែលមានសុខភាពផ្លូវភេទល្អ តែងទទួលអារម្មណ៍សប្បាយខាងផ្លូវភេទច្រើន ។

ចាត់ការឱ្យបានពេញលេញ
មានបុរសមិនតិចទេដែលគិតតែពីអារម្មណ៍ខ្លួនឯង ដោយខិតខំដើម្បីតែសេចក្តីសុខខ្លួនឯង ។ មនុស្សប្រុសដែលអាត្មានិយមបែបនេះ ជាញឹកញាប់ច្រើនបង្កការថ្នាំងថ្នាក់ពីភាគីស្ត្រី ដែលនាងមិនពេញចិត្តពីការមិនបានជួយចម្លងនាងឱ្យដល់កោះដល់ត្រើយ ។ មិនត្រឹមតែការង្កបញ្ហាប៉ុណ្ណោះទេ បើបុរសប្រកាន់អាត្មានិយមបែបនេះ មិនយូរមិនឆាប់ ភាពអាក់អន់ចិត្ត និង ការទាស់សម្តី តែងយាយីឡើងមកព្រមជាមួយដែរ ។

រកសិល្ប៍វិធីល្អសម្រាប់ផ្គាន់ផ្គុន
ស្ត្រីម្នាក់ៗតែងមានចំណុចខុសៗគ្នា ព្រោះថា ស្ត្រីខ្លះពុំអាចឈានដល់ចំណុចកំពូលក្នុងពេលរួមភេទម្តង ឬ ពីរដងដំបូងជាមួយដៃគូរបស់ពួកគេនោះឡើយ ផ្ទុយមកវិញស្ត្រីខ្លះទៀតពេលរួមភេទជាមួយដៃគូដំបូងតែងឈានដល់ចំណុចកំពូលប៉ុន្តែនៅពេលស្គាល់ចិត្តស្គាល់ថ្លើមគ្នាអស់ហើយ បញ្ហាឈានដល់ចំណូចប្រែក្លាយជាលែងស្គាល់រស់ជាតិទៅវិញ ។ ដូច្នេះបុរសត្រូវតែរកវិធីណាដែលអាចជួយឲ្យស្ត្រីមានអារម្មណ៍ចង់រួមភេទគ្រប់ពេល ។ ក្នុងពេលរួមភេទ ចូរកុំភ្លេចអនុវត្តឱ្យុបាននូវការការថើប ( ជាពិសេសការថើបបឺតជញ្ជក់មាត់ ) ការស្ទាបអង្អែលសុដន់ ឬ ចំណុចពិសេសៗដទៃទៀតរបស់នាងជាដើម ។

ដំណោះស្រាយសិច ដើម្បីទទួលអារម្មណ៍កាន់តែសុខស្រួល

ជួយឱ្យស្ត្រីឈានដល់ចំណុចកំពូលមុនផង
ស្ត្រីជាច្រើនតែងនិយាយថា នៅពេលដែលនាងហៀបនឹងឈានដល់ចំណុចកំពូលទៅហើយ ស្រាប់តែដៃគូផ្អាកប្រតិបត្តិការដោយសម្រេចកាមទៅបាត់ទៅហើយ ។ អារម្មណ៍ដែលកំពុងតែរំជើបរំជួលនាពេលនោះ បែរជាផ្លាស់ប្តូរទៅជាតានតឹង និង អារម្មណ៍ក្តៅក្រហាយទៅវិញ ។ បើកើតបញ្ហានេះ សួរថា តើនាងពេញចិត្តនឹងភាគីបុរសឬទេ ? ហេតុនេះបុរសត្រូវយកចិត្តទុកដាក់អំពីអារម្មណ៍រំជើបរំជួលរបស់ស្ត្រី ជាពិសេសនៅពេលដែលនាងជិតឈានដល់ចំណុចកំពូលនេះតែម្តង ។

បុរសត្រូវចេះពន្យារពេលបញ្ចេញទឹកកាម
ជាទូទៅ បុរសងាយនឹងឈានដល់ចំណុចកំពូលខ្លាំងណាស់ អ្នកខ្លះប្រើពេលត្រឹមតែ ៥ វិនាទីប៉ុណ្ណោះក៏សម្រេចជាស្រេច តែស្ត្រីវិញកម្រនឹងឈានចំណុចកំពូលក្នុងរយៈពេលនេះណាស់ ហើយស្តីខ្លះទៀតមិនធ្លាប់ស្គាល់តែម្តង ។ ហេតុនេះបុរសមិនត្រូវភ្លេចខ្លួនពីចំណុចនេះរបស់នាងឡើយ គឺត្រូវតែរិះរកសិល្ប៍វិធីផ្សេងៗ ពិសេសត្រូវចេះពន្យារពេលការបញ្ចេញទឹកស្ពែមរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាជួយឱ្យនាងអាចស្គាល់ចំណុចនេះញឹកញាប់ កាន់តែប្រសើរ ។

ក្រោយរូមភេទ មិនត្រូវភ្លេចអោបក្រសោប
មានបុរសមិនតិចទេ នៅពេលបានសម្រេចចប់សព្វគ្រប់ហើយ តែងទុកនាងចោលនៅលើគ្រែតែម្នាក់ឯង ចំណែកខ្លួនដើរចូលបន្ទប់ទឹកបាត់ធ្វើហី ។ ការធ្វើបែបនេះ មានស្ត្រីច្រើនណាស់ប្រាប់ថា នាងមិនចូលចិត្តឡើយ ពីព្រោះថា ក្រោយរួមភេទ ពួកនាងត្រូវការអោបក្រសោបពីដៃគូដើម្បីទទួលភាពកក់ក្តៅ ប៉ុន្តែបើបុរសទុកនាងចោលម្នាក់ឯង គឺប្រៀបដូចជាត្រូវគេបោះបង់នាងចោលដូច្នោះដែរ ៕

ដំណោះស្រាយសិច ដើម្បីទទួលអារម្មណ៍កាន់តែសុខស្រួល

                                                                                        ដេប៉ូ