មែន​ក៏​អី ! Man City គ្រោង​ដេញ​ថ្លៃ​យក​អ្នក​ចាំទី​ដៃ​ទី​១​របស់​ Barcelona យក​មក​ជំនួស​ Joe Hart

នៅក្នុងព្រឹត្តិការណ៍ Euro ២០១៦ យើងឃើញថាអ្នកចាំទីរបស់ក្លឹប Manchester City គឺកីឡាករ Joe Hart បង្ហាញទម្រង់លេងមិនសូវល្អឡើយជាមួយជម្រើសជាតិអង់គ្លេសដោយ៤ប្រកួតរូបគេរបូតគ្រាប់បាល់ដល់ទៅ៥គ្រាប់ ជាពិសេសគឺពេលអង់គ្លេសបរាជ័យដោយលទ្ធផល១ទល់នឹង២ក្រោមដៃអាយឡែន ។

ស្របនឹងការបង្ហាញទម្រង់មិនល្អបែបនេះព័ត៌មានជាច្រើនបានឲ្យដឹងថាគ្រូបង្វឹករបស់ក្លឹប Man City គឺលោក Pep Guardiola ចាប់ផ្ដើមស្វែងរកអ្នកចាំទីថ្មីមួយរូបដើម្បីជំនួសកន្លែង Joe Hart ។ ដែលតាមការចុះផ្សាយរបស់ Dailymail បានឲ្យដឹងថាបច្ចុប្បន្នលោក Pep Guardiola កំពុងចាប់អារម្មណ៍លើអ្នកចាំទីដៃទី១របស់ក្លឹប Barcelona គឺកីឡាករ Claudio Bravo ។

តែយ៉ាងណាគេជឿថាក្លឹប Barcelona ទំនងជាមិនងាយលក់កីឡាករ Bravo នោះទេព្រោះក្នុងការស្នាក់នៅ២រដូវកាលជាមួយពួកគេអ្នកចាំទីរូបនោះបានបង្ហាញទម្រង់លេងយ៉ាងល្អ ។ ដោយឡែកបើនិយាយពីការបង្ហាញខ្លួនឲ្យជម្រើសជាតិឈីលីកាលពីពេលថ្មីៗនេះគេទើបបានជួយឈីលីក្លាយជាជើងឯក Copa America ២០១៦ ទៀតផង ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • មែន​ក៏​អី ! Man City គ្រោង​ដេញ​ថ្លៃ​យក​អ្នក​ចាំទី​ដៃ​ទី​១​របស់​ Barcelona យក​មក​ជំនួស​ Joe Hart已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/07/10  Category:កីឡា
Tags: