ចេក១២ស្ទង​ បំផ្លាញអនាគត យុវជនពីរនាក់

ភ្នំពេញ ៖ យុវជនពីរនាក់​ ត្រូវកម្លាំងនគរបាលឃាត់ខ្លួន​ នៅព្រឹកថ្ងៃទី៩​ មួយថ្ងៃក្រោយ ធ្វើសកម្មភាព លួចចេកប្រជាពលរដ្ឋ ចំនួន១២ស្ទង​ នៅម៉ោង២៣៖០០នាទី​ ថ្ងៃទី៨​ ខែកក្កដា​ ឆ្នាំ២០១៦​ ស្ថិតនៅចំណុចចំការចេក ដីឡូត៍គ្មានលេខ ផ្លូវ លំ ភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

មន្ត្រីនគរបាលបានឲ្យដឹងថា​ ជនរងគ្រោះឈ្មោះ ផេង កំសត់ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ឯជនសង្ស័យទី១.ឈ្មោះ ថៃ ទីន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ និង២.ឈ្មោះ អ៊ុយ កែវផានិត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កម្មករដឹកអីវ៉ាន់ ស្នាក់នៅភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

មន្ត្រីនគរបាល​បានបន្តថា​ នៅថ្ងៃទី ០៨​ កក្កដា​ ម៉ោង២៣ និង០០នាទី ជនសង្ស័យទាំង២នាក់ បានលួចកាប់ចេក របស់ ជនរងគ្រោះចំនួន ១២ស្ទង រួចយកទៅលាក់ទុក ក្នុងព្រៃក្បែរនោះ លុះដល់ថ្ងៃទី ០៩​ ម៉ោង១០ និង០០នាទី ជនសង្ស័យទាំង២នាក់ បានជិះម៉ូតូ១គ្រឿង ម៉ាកយ៉ាម៉ាហា សឺរូស ពណ៌ក្រហម គ្មានស្លាកលេខ មានសណ្តោងរ៉ឺម៉ក (ម៉ូតូចាស់) មកដឹកចេកយកចេញបានបន្តិច ក៏ត្រូវបានជនរងគ្រោះឃើញ ធ្វើការឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ រួមនិងវត្ថុតាង យកមកប្រគល់ ឲ្យសមត្ថកិច្ចប៉ុស្តិ៍ក្បាល កោះធ្វើការសាកសួរ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកករណីលើកមុន អំពីព័ត៌មានមួយផ្សេងទៀត ទាក់ទងនឹងផ្លែចេកផងដែរ  ករណីកម្លាំងនគរបាលការិយាល័យកណ្តាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តកោះកុង ឃាត់រថយន្តមួយគ្រឿង ដឹកផ្លែចេកដោយសង្ស័យបង្កប់ឈើក្រញូងពីក្រោម ស្រាប់តែក្រោយការរុះរើផ្លែចេករួច មិនឃើញឈើទាល់តែសោះ បានធ្វើឲ្យម្ចាស់រថយន្តស្រែកទាមទាររកយុត្តិធម៌ពីថ្នាក់ដឹកនាំ ពីព្រោះបានធ្វើឲ្យចេកខូចខាត នាំឲ្យលក់មិនដាច់ ខណ:ដែលដើមទន់ទិញចេក ត្រូវខ្ចីពីធនាគារ។

យ៉ាងណាក៏ដោយ មន្រ្តីនគរបាលជាន់ខ្ពស់ខេត្តកោះកុង បានចេញមកបញ្ជាក់ដោយហេតុផលថា ប្រតិបត្តិការស្ទាក់ចាប់រថយន្តដឹកចេកខាងលើនេះ បានធ្វើឡើង ពីគណ:កម្មការ ដឹកនាំដោះព្រះរាជអាជ្ញាទៀតផង ហើយរាល់ការលើកដាក់នោះ គឺសមត្ថកិច្ចជាអ្នកដោះស្រាយ។

ករណីចោទគ្នាទៅវិញទៅមករវាងអ្នករកសីុលក់ចេក និងសមត្ថកិច្ចខេត្តកោះកុង បានកើតឡើងនៅវេលាម៉ោង ១រំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅស្រុកមណ្ឌលសីមា ជាប់ព្រំប្រទល់ស្រុកវាលវែង ខេត្តពោធិសាត់។

លោក សុខ រតនា ហៅវិត អាយុ២៦ឆ្នាំ រស់នៅស្រុកមណ្ឌលសីមា ជាម្ចាស់រថយន្តដឹកចេក បានស្រែកទ្រហោយំប្រាប់ក្រុមអ្នកកាសែតថា លោករកសីុតែដឹកចេកទេ គ្មានទៅរកសីុដឹកឈើដូចគេថានោះឡើយ ហើយឥឡូវចេកជាង២ពាន់ស្និត ត្រូវខូចខាតដោយសារសមត្ថកិច្ចរុុះរើចេញពីរថយន្ត ដែលត្រូវប្រឈមការខាតយ៉ាងច្រើន ដោយសារតែគ្មានម៉ូយទិញបន្តទៀត ដូច្នេះសូមអំពាវដល់ថ្នាក់ដឹកនាំជួយអន្តរាគមន៍ ស្វែងរកយុត្តិធម៌ឲ្យផង។

ស្រ្តីជាភរិយា បានថ្លែងថា មុននឹងសមត្ថកិច្ចធ្វើការស្ទាក់រថយន្តដោយសង្ស័យថា មានលួចដឹកឈើពីក្រោមនោះ សូមសើុបឲ្យបានច្បាស់ កុុចាប់អ្នករកសីុត្រឹមត្រូវ ហើយឲ្យអ្នករកសីុទុច្ចរិតទៅបាត់នោះទេ។

យ៉ាងណាក៏ដោយ យោងតាមរបាយការណ៍របស់ការិយាល័យកណ្តាលប្រឆាំងបទល្មើស ខេត្តកោះកុង បានបញ្ជាក់ថា ដោយមានប្រជាពលរដ្ឋ រាយការណ៍ ផ្តល់ព័ត៌មានថា មានរថយន្តដឹកផ្លែចេក បង្កប់ឈើក្រញូង ចេញពីចំណុចក្នុងភូមិ អូសោម ស្រុកវាលវែងខេត្តពោសាត់ មកខេត្តកោះកុងនោះ កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បានធ្វើការឃាត់ត្រួតពិនិត្យ នាំយកមកកាន់ស្នងការដ្ឋាននគរបាលខេត្ត។

របាយការណ៍បានបន្តទៀតថា ក្រោយកម្លាំងជំនាញឆ្លងយោបល់លោកស្នងការ និងលោក ព្រះរាជអាជ្ញា ទើបឲ្យកម្លាំងការពាររង់ចាំព្រឹក បង្កើតគណ:កម្មការធ្វើការឆែកឆេរ ដែលការឆែកឆេរនោះ ដឹកនាំដោយ លោក អីុវ ត្រាយ ព្រះរាជអាជ្ញារង អយ្យកាអមសាលាដំបូង ខេត្តកោះកុង។

ប៉ុន្តែ ជាលទ្ធផលមិនមានឈើក្រញីង ទេ ហើយក៏ធ្វើកំណត់ហេតុប្រគល់ជូនម្ចាស់ភ្លាមៗវិញ ដោយគ្មានការខូចខាតអ្វី្វទាំងអស់ ហើយរាល់ការចំណាយ ថ្លៃកម្មករលើកចុះ ឡើងនគរបាលជាអ្នកដោះស្រាយ។

ជាមួយគ្នានេះ សមត្ថកិច្ចបានបញ្ជាក់ថា អ្នករកសីដឹកចេក មិនសូវមានការសហការ ជាមួយសមត្ថកិច្ចនោះទេ ហើយនៅវេលាម៉ោង៨ ព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦នេះ ម្ចាស់ចេក បានមកទទួលផ្លែចេកទៅវិញហើយ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ចេក១២ស្ទង​ បំផ្លាញអនាគត យុវជនពីរនាក់

ចេក១២ស្ទង​ បំផ្លាញអនាគត យុវជនពីរនាក់