ក្មេងឃ្វាលក្របី​ ប្រទះសពក្នុងអូរ​ ភូមិពូធឿង

ព្រះសីហនុ ៖ សពស្ត្រីវ័យ៦០ប្លាយម្នាក់​ ត្រូវក្មេងឃ្វាក្របី​ ប្រទះឃើញក្នុងអូរ ស្ថិតក្នុងភូមិពូធឿង​ ឃុំបិតត្រាំង​ ស្រុកព្រៃនប់​ នៅម៉ោង០៥៖៤៥នាទី​ រសៀលថ្ងៃទី០៩​ ខែកក្កដា​នេះ​ ។ បើតាមនគរបាលបានឲ្យដឹងថា​ ជនរងគ្រោះឈ្មោះ​ គាត មួយ ភេទស្រី អាយុ៦៥ឆ្នាំ ស្នាក់នៅ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ភូមិពូធឿងឃុំបិត ត្រាំងស្រុកព្រៃនប់​ តាមការបំភ្លឺរបស់ កូនសាកសពប្រាប់ថា សាកសពមាន ជំងឺប្រចាំកាយ វង្វេងភ្លេចភ្លាំង៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ល្ងាចថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦  នៅចំណុច (ដើមស្រល់ របស់ក្រុមហ៊ុនហ្គោលឌិន) ភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត។

គរបាលការពារព្រំដែន៩១១ បានឲ្យភ្នាក់ងារ Fresh News ថា ក្រោយពីប្រជាពលរដ្ឋប្រទះឃើញសាកសព ក្មេងប្រុសខាងលើ កម្លាំងបានធ្វើការស្រាវជ្រាវរកឪពុកម្តាយភ្លាមៗ សាកសពឈ្មោះ កក្កដា ពិសិដ្ឋ ភេទប្រុស អាយុ១០ឆ្នាំ ឪពុកម្តាយ រស់នៅមណ្ឌល២ ស្ថិតភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ 

បើតាមឪពុកម្តាយក្មេងរងគ្រោះ បានឲ្យដឹងថា ក្មេងនេះបានបាត់ខ្លួនតាំង ពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦ មកម្ល៉េះ ខណៈកុមារារងគ្រោះខាងលើមកលេងជាមួយឪពុកមារ និងម្តាយមីងនៅចំណុចនេះ ហើយបានចុះលេងទឹកស្រះរួចក៏បាត់ខ្លួនតែម្តង ។

បច្ចុប្បន្ននេះ សមត្ថកិច្ចបានធ្វើកោសល្យវិច័យសពក្មេងប្រុស មិនមានស្នាកស្នាមអ្វីពាក់ព័ន្ធនិងឃាតកម្មទេ សពក្មេងប្រុសនេះពិតជាលង់ទឹកពិតប្រាកដមែន។

សមត្ថកិច្ចបានប្រគល់សពក្មេង ទៅឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ក្មេងឃ្វាលក្របី​ ប្រទះសពក្នុងអូរ​ ភូមិពូធឿង

ក្មេងឃ្វាលក្របី​ ប្រទះសពក្នុងអូរ​ ភូមិពូធឿង