ក្រសួង​ធនធាន​ទឹក​ ៖ ព្យុះ​ទី​ហ្វុ​ង​ទី​១​ឈ្មោះ NEPARTAK នឹង​បណ្ដាល​ឲ្យ​កម្ពុជា​មាន​ភ្លៀង​ធ្លាក់​ច្រើន ពី​ថ្ងៃ​ទី​១១​កក្កដា​តទៅ​

ក្រសួង​ធនធាន​ទឹក​ ៖ ព្យុះ​ទី​ហ្វុ​ង​ទី​១​ឈ្មោះ NEPARTAK នឹង​បណ្ដាល​ឲ្យ​កម្ពុជា​មាន​ភ្លៀង​ធ្លាក់​ច្រើន ពី​ថ្ងៃ​ទី​១១​កក្កដា​តទៅ​



ភ្នំពេញ ​៖ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ប្រកាស​ឲ្យ​ដឹង​ថា មាន​ព្យុះ​ទី​ហ្វុ​ង​ទី​១ ឈ្មោះ NEPARTAK របស់​ហ្វីលីពីន បាន​បក់​ឆ្លង​កាត់​កោះ​តៃវ៉ាន់ នឹង​បន្ត​ចូល​មក​ឆ្នេរ​ភាគ​ខាងកើត​ប្រទេស​ចិន។​

តាម​ការ​ព្យាករណ៍​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម នៅ​ថ្ងៃ​ទី​០៩ ខែ​កក្កដា ឆ្នាំ​២០១៦​នេះ បាន​ឲ្យ​ដឹង​ថា ព្យុះ​ទី​ហ្វុ​ង​ទី​១ ដែល​មាន​ឈ្មោះ NEPARTAK​នេះ នឹង​វិវត្ត​ទៅជា​សម្ពាធ រួច​បន្ត​ដំណើរ​លើ​ប្រទេស​ចិន នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៦​ខាងមុខ​នេះ។​

ក្រសួង​ធនធាន​ទឹក​បាន​បញ្ជាក់​ទៀត​ថា ក្នុង​ស្ថានភាព​បែបនេះ នឹង​ធ្វើ​ឲ្យ​ខ្យល់មូសុង​និរតី​បក់​ខ្លាំង នឹង​បន្ត​មាន​ឥទ្ធិពល​មក​ល​ ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កម្ពុជា​រង​ឥទ្ធិពល​មួយ​នេះ និង​បណ្ដាល​ឲ្យ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ច្រើន​នៅ​តំបន់​មាត់សមុទ្រ រីឯ​នៅ​តំបន់​វាលទំនាប ក៏​នឹង​ចាប់ផ្ដើម​ធ្លាក់​រាយប៉ាយ​កាន់តែច្រើន​ជា​បន្តបន្ទាប់​ឡើងវិញ ចាប់ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៦ តទៅ​៕

ក្រសួង​ធនធាន​ទឹក​ ៖ ព្យុះ​ទី​ហ្វុ​ង​ទី​១​ឈ្មោះ NEPARTAK នឹង​បណ្ដាល​ឲ្យ​កម្ពុជា​មាន​ភ្លៀង​ធ្លាក់​ច្រើន ពី​ថ្ងៃ​ទី​១១​កក្កដា​តទៅ​