សញ្ញា​គ្រោះថ្នាក់​នៃ​ការ​រលាក​ក្រពះ និង​ពោះវៀន​

សញ្ញា​គ្រោះថ្នាក់​នៃ​ការ​រលាក​ក្រពះ និង​ពោះវៀន​


សញ្ញា​គ្រោះថ្នាក់​នៃ​ការ​រលាក​ក្រពះ និង​ពោះវៀន​

​ការ​រលាក​ក្រពះ និង ពោះវៀន គឺជា​ការ​លាក​ដោយសារ វា​មាន​ការបង្ក​រោគ នៅក្នុង​ក្រពះ និង ពោះវៀន របស់​អ្នក​។ មូលហេតុ​ជាទូទៅ​មានដូចជា ៖
- ពពួក​វីរុស​។​
- ប្រភេទ​អហារ និង ទឹក​ដែល​មាន​ផ្ទុក នូវ​ពពួក​បាក់តេរី និង ប៉ារ៉ាស៊ីត​។​
- ការ​មាន​ប្រតិកម្ម​ចំពោះ អាហារ​ប្រភេទ​ថ្មី​។ កុមារ​ក្មេងៗ អាច​នឹង​មាន​ការវិវត្ត​ន៍ នូវ​សញ្ញា និង រោគសញ្ញា នូវ​មូលហេតុ​នេះ ។ កុមារ​ដែល​បាន​បៅ​ទឹកដោះ​ម្តាយ ក៏​អាច​នឹង​មាន​ប្រតិកម្ម ទៅនឹង ការផ្លាស់ប្តូរ នូវ​របប​អាហារ​របស់​ម្តាយ ពួកគេ​បាន​ផងដែរ​។​
- ផល​រំខាន របស់​ឱសថ​មួយចំនួន​។​

​សញ្ញា និង រោគសញ្ញា​នៃ​ជំងឺ​នេះ រួមមាន​ដូចជា​៖
- ចង្អោ​រ ឬ ក្អួត​។​
- រាគ​។​
- ឈឺ​រមួល ក្នុង​ពោះ ។​
- ​មាន​គ្រុនក្តៅ ក្នុង​កម្រិត​ទាប ( ពេលខ្លះ ) ។​

ដោយ​អាស្រ័យ​ទៅលើ មូលហេតុ​នៃ​ការ​រលាក រោគសញ្ញា អាច​នឹង​មាន​រយៈពេល​យូរ​ចាប់​ពី​មួយថ្ងៃ ឬ ច្រើន​ជាង​មួយ​សប្តាហ៍ ។​
​ប្រសិនបើ​អ្នក មាន​ការសង្ស័យថា ខ្លួន​អ្នក​មាន​ជំងឺ​នៃ​ការ​រលាក​ក្រពះ និង ពោះវៀន​នេះ អ្នក​ត្រូវ​៖
- ​បញ្ឈប់​ការ​ទទួលទាន​អាហារ ក្នុង​រយៈពេល​ពីរ​បី​ម៉ោង ដើម្បី​អនុញ្ញាត​អោយ ក្រពះ​អ្នក​នៅ​នឹង​។​
- ​ផឹក​សារធាតុ​រាវ អោយបាន​ច្រើន មានដូចជា​៖ ភេ​ស​ជ្ជះ​សម្រាប់​អ្នក​ហាត់​កីឡា ឬ ទឹក​ធម្មតា ដើម្បី ការពារ​នូវ ការបាត់បង់​ជាតិ​ទឹក​។ ប្រសិនបើ​អ្នក​មាន​ការពិបាក មិន​អាច​ធ្វើ​ការទទួល​យកជាតិ​ទឹក បាន នោះ​ព្យាយាម​ក្រេប​វា អោយបាន​ជា​ញឹកញាប់​។ ចូរ​ប្រាកដថា អ្នកធ្វើការ​បត់ជើងតូច បាន​ដូច ធម្មតា និង ទឹកនោម​របស់​អ្នក មាន​ពណ៌​ថ្លា​ច្បាស់ និង មិន​មាន​ពណ៌​ចាស់​។ ការ​បត់ជើង​តូច​មក មិន​ញឹកញាប់ និង​មាន​ពណ៌​លឿង​ចាស់ គឺជា​សញ្ញា​នៃ​ការ​ខ្សោះ​ជាតិ​ទឹក​។ ប្រសិនបើ​មាន​រោគ សញ្ញា​ណាមួយ ទាំង​នេះ​កើតឡើង​ចំពោះ​អ្នក ហើយ​អ្នក​មិន​អាច​ធ្វើការ​ផឹក​ទឹកបាន នោះ​អ្នក​ត្រូវ ស្វែងរក​ជំនួយ ផ្នែក​វេជ្ជសាស្ត្រ​អោយបាន​ជា​បន្ទាន់​។​
- ធ្វើការ​ទទួលទាន​អាហារ អោយ​បាន​ដូច​ធម្មតា​វិញ​។ ចាប់ផ្តើម ធ្វើ​ការបរិភោគ​អាហារ​ដែល​មាន រសជាតិ​សាប និង អាហារ​ដែល​ងាយស្រួល​នឹង​រំលាយ បន្តិច​ម្តងៗ មានដូចជា នំ​បុ័ង​ដុត​, ចេក​, អង្ករ និង សាច់មាន់​។ ត្រូវ​បញ្ឈប់​កា​រញុំា​វិញ ប្រសិនបើ​ការ​ក្អួត​របស់​អ្នក ចាប់ផ្តើម​រើ មកវិញ​។ ជៀសវាង​នូវ​ទឹកដោះគោ និង ផលិតផល​ដែល​ធ្វើ​ពី​ទឹកដោះគោ​, សារជាតិ​កាហ្វេ​អ៊ី​ន​,​ស្រា នីកូទីន និង អាហារ​ដែល​មាន​ជាតិ​ខ្លាញ់ ខ្ពស់ ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​។​
- ​ពិចារណា​ពី​ការប្រើប្រាស់​ថ្នាំ អា​សេ​តា​មី​ណូ​ហ្វែ​ន ( ទី​ឡេ​ណុល និង ប្រភេទ​ផ្សេងៗ​ទៀត​) ដើម្បី ជួយ​កាត់បន្ថយ​ភាពឈឺចាប់ លុះត្រាតែ​អ្នក​មិន​មាន​ជំងឺថ្លើម ។
- ធ្វើការ​សម្រាក​អោយបាន​ច្រើន​។ ស្ថានភាព​ជំងឺ និង ការបាត់បង់​ជាតិ​ទឹក​នេះ អាច​ធ្វើអោយ​អ្នក ចុះខ្សោយ និង អស់កំលាំង ។​

​ត្រូវ​ស្វែងរក​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ​ប្រសិនបើ ៖
- បន្ត​មាន​ការ​ក្អួត ច្រើន​ជាង​រយៈពេល​ពីរ​ថ្ងៃ​។​
- រាគ​ជាប់​រហូត ក្នុង​រយៈពេល​ជាច្រើន​ថ្ងៃ​។​
- ​រាគ​មាន​លាយ​ឈាម​។​
- មាន​គ្រុនក្តៅ ៣៨, ៣​អង្សា​សេ ឬ ខ្ពស់​ជាង​នេះ ។​
- មាន​សភាព​វិលមុខ ឬ សន្លប់​កើតមាន ក្នុងពេល​កំពុង​ឈរ​។​
- ​មាន​ការវិវត្តន៍ នូវ​អារម្មណ៍​វង្វេងវង្វាន់​។​
- មាន​ការវិវត្តន៍ នូវ​ការឈឺចាប់​ក្នុង​ពោះ ដែល​មាន​លក្ខណៈ​គួរ​អោយ​បារម្ភ​ជាខ្លាំង ៕

​ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី10 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។