ញ៉ាំ​ទឹកក្រូច ឬ​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​ច្រើន អាច​នាំឲ្យ …

ញ៉ាំ​ទឹកក្រូច ឬ​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​ច្រើន អាច​នាំឲ្យ ...


ញ៉ាំ​ទឹកក្រូច ឬ​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​ច្រើន អាច​នាំឲ្យ ...

​ការ​ញ៉ាំ​ទឹក​ច្រើន អាច​ជួយ​បង្ការ​ជំងឺ​គ្រួស​ក្នុង​តម្រងនោម​បាន​។ យ៉ាងណាមិញ បើសិន​ជា​អ្នក​មិន​ចង់​ញ៉ាំ​ទឹក​ធម្មតា​ទេនោះ ជម្រើស​ភេសជ្ជៈ​ផ្តល់​សុខភាព​ផ្សេងទៀត អាច​ជំនួស​បាន​ដូចជា ទឹក​ផ្លែឈើ ទឹកដូង​ជាដើម​។ ប៉ុន្តែ មិន​ត្រូវ​ព្យាយាម​ញ៉ាំ​ភេសជ្ជៈ​កំប៉ុង ដូចជា​ទឹកក្រូច ឬ​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​ផ្សេងៗ​ឡើយ ព្រោះ​វា​អាច​ធ្វើឲ្យកើត ជំងឺ​គ្រួស​ក្នុង​តម្រងនោម​បាន​។

​ចូរ​ចាំ​ថា ភេសជ្ជៈ​ទាំងនេះ មាន​ជាតិ​អាស៊ីត​ខ្ពស់ ខណៈពេល​ដែល​ទឹកនោម​មនុស្ស​យើង មាន​មាន​ជាតិ​ជា​អាល់​កា​ឡាំង​ពី​ធម្មជាតិ​។ បើសិន​ជា​អ្នក​ញ៉ាំ​ភេសជ្ជៈ​ទាំង​នេះ​មួយ​កំប៉ុង ជាតិ​អាស៊ីត​របស់​វា អាច​នៅ​ក្នុង​ខ្លួន​រយៈពេល ៣៦ ម៉ោង ដែល​វា​គ្រប់គ្រាន់​នឹង​ធ្វើឲ្យ ធាតុ​ផ្សំ​ក្នុង​ទឹកនោម ប្រែប្រួល​ពី​អាល់​កា​ឡាំង​ទៅ​អាស៊ីត​បាន​។ ដូច្នេះ បើសិន​ជា​អ្នក​ញ៉ាំ​ភេសជ្ជៈ​បែប​នេះ​ពី ៦ ទៅ ៧ កំប៉ុង​ក្នុង​មួយថ្ងៃ អ្នក​ពិតជា​ដឹងថា អ្នក​កំពុងតែ​ធ្វើឲ្យ​តម្រងនោម កំពុងតែ​ខូចខាត​ហើយ​។

​តាមពិត ដោយសារ​តែ​យុវវ័យ​ជំនាន់​ក្រោយ ជាពិសេស​ក្មេងៗ ញៀន​នឹង​ការ​ញ៉ាំ​ភេសជ្ជៈ​កំប៉ុង​មាន​ជាតិ​ហ្គាស ទើប​ធ្វើឲ្យ​ពួកគេ​ប្រឈម​ខ្លាំង នឹង​ការ​កើត​គ្រួស​ក្នុង​តម្រងនោម​ទាំង​វ័យក្មេង​។

​ការសិក្សា​មួយ ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Journal of Clinical Epidemiology កាលពី​ឆ្នាំ ១៩៩២ បាន​បង្ហាញ​នូវ​ទំនាក់ទំនង​ដ៏​ខ្លាំងក្លា​មួយ រវាង​ការ​ញ៉ាំ​ភេសជ្ជៈ​កំប៉ុង​មាន​ជាតិ​ហ្គាស និង​ការកើត​គ្រួស​ក្នុង​តម្រងនោម​ម្តង​ហើយ​ម្តងទៀត​។
​ការសិក្សា​មួយ​ផ្សេងទៀត ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Clinical Journal of American Society of Nephrology បានបង្ហាញ​ថា ការ​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​ផ្អែមៗ មាន​ជាប់ទាក់ទង​នឹង​ការ​ប្រឈម​ខ្លាំង នឹង​ជំងឺ​គ្រួស​ក្នុង​តម្រង​នោម ជាង​ភេសជ្ជៈ​ផ្សេងៗ​ទៀត​ដូចជា តែ កាហ្វេ ស្រា​បៀរ ស្រា ឬ​ទឹកក្រូច​ច្របាច់​។
​ជាមួយគ្នានេះដែរ ការសិក្សា​មួយ​ដែល​បាន​ចុះផ្សាយ ក្នុង​សារព័ត៌មាន Epidemiology បានបង្ហាញ​ថា ភេសជ្ជៈ​កំប៉ុង​មាន​ជាតិ​ហ្គាស គឺ​មាន​អាស៊ី​ផូស្វ័រ​រិច​ខ្ពស់ ដែល​អាច​នាំឲ្យ​កើត​គ្រួសក្នុង​តម្រងនោ​មបា​ន​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី10 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។